ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (កុំបីធ្វេសប្រហែស) បទពាក្យ៨ ដោយ សំអាត ទី

14 ឆ្នាំ មុន

ខ្ញុំ​សូម​ជូនពរ​បងប្អូន​ប្រុស​ស្រី ពេល​ចូល​ឆ្នាំ​ថ្មី​ជិត​មក​ដល់​ហើយ
បងប្អូន​មាមីង​កុំ​នៅ​កន្ដើយ រៀបចំ​អោយ​ហើយ​ការ​ប្រុង​ប្រយ័ត្ន ។

រៀបរាប់​ដោយៈ សំអាត ទី
ខ្ញុំ​សូម​ជូនពរ​បងប្អូន​ប្រុស​ស្រី        ពេល​ចូល​ឆ្នាំ​ថ្មី​ជិត​មក​ដល់​ហើយ
បងប្អូន​មាមីង​កុំ​នៅ​កន្ដើយ         រៀបចំ​អោយ​ហើយ​ការ​ប្រុង​ប្រយ័ត្ន ។
ជីដូន​ជីតា​គាត់​បាន​ចែក​ស្ថាន        កូនចៅ​គ្រប់​ប្រាណ​ក្នុង​ចិត្ដ​ម៉ឺង​ម៉ាត់
រៀបចំ​សែនព្រេន​ហៅរក​ពុំ​បាត់       ទោះជា​រសាត់​នៅ​តែ​ហៅរក  ។
អញ្ជើញ​យាយ​តូច​អញ្ជើញ​យាយ​ធំ      អញ្ជើញ​ជួបជុំ​សូមកុំ​ភ្លេច​មក
សូម​យាយ​នឹង​តា​ពុក​ម៉ែ​ពន្លក        អញ្ជើញ​មក​រក​ម្ហូបចំណី​សែន ។
សំរិត​សំ​រាង​ឥត​ខ្ចោះ​ពុក​ម៉ែ         មាន​ស្រា​មាន​តែ​មាន​លុយរាប់​សែន
មាន់​ទា​ជ្រូក​ខ្វៃ​នេះ​ជា​សំណែន      ដែល​កូន​បាន​សែន​ជូន​ទៅ​ពុក​ម៉ែ ។
ពិធីសែនព្រេន​បាន​ចប់​សព្វគ្រប់       នៅ​ពេល​ព្រលប់​កុំ​ពុល​តា​ប៉ែ
ទៀន​ហើយនឹង​ធូប​ដែល​បាន​ដុត​ដែរ    ត្រូវ​ចេះ​ថ្នម​ថែ​ប្រយ័ត្ន​ភ្លើ​ង​ឆេះ ។
សប្បាយ​ភ្លេចខ្លួន​ភ្លេច​គិត​ធូប​ទៀន     កំទេច​ធ្លាក់​កៀន​បណ្ដាល​ឱ្យ​ឆេះ
ដោយសារ​សែនព្រេន​នឹង​ធ្វេសប្រហែស  នៅ​សល់​តែ​ផែះ​ឆេះ​ម៉ត់​កំទេច ។
សូម​ប្រុង​ប្រយ័ត្ន​មាន​កំរិត​ខ្ពស់       ទោះ​ផឹក​ជ្រុលជ្រួស​ក៏​គង់​មិន​ភ្លេច
លត់​ភ្លើងទៀន​ធូប​មិន​សល់​កំទេច     ចាក់ទឹក​ពន្លេច​ឱ្យ​អស់​សង្ការ   ។
ត្រួតពិនិត្យ​ហើយ​ត្រួតពិនិត្យ​ទៀត     កុំឱ្យ​ភ្លើង​ឆ្លៀត​នាំ​កើត​ទុ​ក្ខា     
ប្រុងប្រៀប​ជា​និច្ច​នូវ​គ្រប់​អ​ត្មា       ខ្ញុំ​ជឿជាក់​ថា​គ្មាន​ភ្លើង​ឆេះ​ផ្ទះ   ។