ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុំ​ក្រួស​ជាង​400​គ្រាប់​ក្នុង​តម្រងនោម​អ្នកជំងឺ​ម្នាក់​នៅ​ប្រទេស​ចិន

8 ឆ្នាំ មុន

វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ប្រជាជន​ដុ​ង​យ៉ាង​ខេត្ត​ស៊ី​ជាំ​ង ប្រទេស​ចិន​បាន​រក​ឃើញ​ដុំ​ក្រួស ៤២០​គ្រាប់​ក្នុង​តម្រងនោម​ឆ្វេង​បុរស​អ្នកជំងឺ​ម្នាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ បុរស​នោះ​មានត្រកូល He

វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ប្រជាជន​ដុ​ង​យ៉ាង​ខេត្ត​ស៊ី​ជាំ​ង ប្រទេស​ចិន​បាន​រក​ឃើញ​ដុំ​ក្រួស ៤២០​គ្រាប់​ក្នុង​តម្រងនោម​ឆ្វេង​បុរស​អ្នកជំងឺ​ម្នាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ បុរស​នោះ​មានត្រកូល He វ័យ ៥៥​ឆ្នាំ បាន​ទៅ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​ក្រោយ​ពី​រូប​លោក​មាន​អាការ​ឈឺពោះ ខ្លាំង ។

ទាំង​គ្រូពេទ្យ ទាំង​អ្នកជំងឺ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ម៉ាស៊ីន​ស្គែ​ន​បង្ហាញ​ថា តម្រងនោម​ខាងឆ្វេង​ពោរពេញ​ទៅ​ដោយ​ដុំ​ក្រួសជា​ច្រើន​គ្រាប់ ។
វេជ្ជបណ្ឌិត​ម្នាក់​ក្នុង​ចំណោម​វេជ្ជបណ្ឌិត​ជា​ច្រើន​រូប​ទៀត​ដែល​មានបទពិសោធន៍​៨ ឆ្នាំ​និយាយ​ថា «​ខ្ញុំ​មិន​ដែល​ប្រទះ​ឃើញ​ការ​វះកាត់​មាន​ដុំ​ក្រួស​ក្នុង​តម្រងនោម បែប​នេះ​ពី​មុន​មក​ទេ តែ​វា​ជា​រឿង​ល្អ​សម្រាប់​គាត់​ដែល​បាន​មក​ពិនិត្យ និង​យក​គ្រាប់​ក្រួស​ចេញ បើ​ពុំ​ដូច្នោះ​ទេ​តម្រងនោម​នឹង​លែង​ដំណើរការ​ជា​មិន​ខាន​» ។

គ្រូពេទ្យ​ម្នាក់​ទៀត​និយាយ​ថា ចំណាយពេល​ជិត​២​ម៉ោង​លើ​ការ​វះកាត់​ដ៏​លំបាក​នេះ និង​រយៈពេល​៤៥​នាទី​ទៀត​ដើម្បី​យក​គ្រាប់​ក្រួស​ចេញ​ម្តង    មួយ​ៗ ។ មូលហេតុ​មាន​ដុំ​ក្រួស​ក្នុង​តម្រងនោម គឺ​បណ្តាល​មក​ពី​អ្នកជំងឺ​ទទួលទាន​តៅហ៊ូ​ដែល​សម្បូរ​ដោយសារ​ធាតុ​កាល់ស្យូម ហើយ​គាត់​មាន​ទម្លាប់​អាក្រក់​ពុំដែល​ទទួលទាន​ទឹក​ទេ អំឡុង​ពេល​បរិភោគ​តៅហ៊ូ ។  

មិនមែន​ជា​លើក​ទី​១​ទេ ដែល​វេជ្ជបណ្ឌិត​រក​ឃើញ​ដុំ​ក្រួស​ក្នុង​តម្រងនោម​អ្នកជំងឺ​។ កាលពី​២០​ឆ្នាំ​មុន​ក៏​ធ្លាប់​មានរឿង​រ៉ាវ​ស្រ​ដៀង​នេះ​ដែរ​នៅ​ប្រទេស​ចិន តែ​ដុំ​ក្រួស​មាន​ចំនួន​ត្រឹមតែ​១០​គ្រាប់​ប៉ុណ្ណោះ ៕