ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូ​ក្យូ​ត្រៀម​បើក​សារមន្ទីរ​រថភ្លើង​ដ៏​ធំ​បំផុត​នៅ​ឆ្នាំ​2016​ខាង​មុខ

8 ឆ្នាំ មុន

រថភ្លើង​ចំនួន​៥៣​គ្រឿង​តាំង​បង្ហាញ​ក្នុង​សារមន្ទីរ​រថភ្លើង​ក្រុង​តូ​ក្យូ គឺជា​ទីកន្លែង​តាំង​បង្ហាញ​ដ៏​ធំ​បំផុត​នៅ​ប្រទេស​ជប៉ុន​ដោយ​កំណត់​បើក​ឱ្យ​ចូល​ទស្សនា​នៅ​ឆ្នាំ​២០១៦ ។

រថភ្លើង​ចំនួន​៥៣​គ្រឿង​តាំង​បង្ហាញ​ក្នុង​សារមន្ទីរ​រថភ្លើង​ក្រុង​តូ​ក្យូ គឺជា​ទីកន្លែង​តាំង​បង្ហាញ​ដ៏​ធំ​បំផុត​នៅ​ប្រទេស​ជប៉ុន​ដោយ​កំណត់​បើក​ឱ្យ​ចូល​ទស្សនា​នៅ​ឆ្នាំ​២០១៦ ។

ក្រុមហ៊ុន Japan Aest Railway ឱ្យ​ដឹង​ពី​សំណង់​សារមន្ទីរ​រថភ្លើង​នៅ​ក្រុង​តូ​ក្យូ​ថា​ប្រមូលផ្តុំ​រថភ្លើង​ច្រើន​បំផុត​ទាំង​រថភ្លើង​ដុត​អុស​ទាំង​រថភ្លើង​ល្បឿន​លឿន​ស៊ី​ន​កាន​សេន (Shinkansen) ពិសេស​រថភ្លើង​ស៊េរី Yoshitsune-go, a Class 7100  ជា​រថភ្លើង​ប្រើ​ចំណាយ​ទឹក​ផលិត​នៅ​សហរដ្ឋអាមេរិក​តាំងពី​ឆ្នាំ​១៨៨០ និង​ជា​រថភ្លើង​ច្នៃ​ពី​ឈើ​ដ៏​ធំ​បំផុត ។

ក្រៅពី​នេះ​នៅ​មាន​រថភ្លើង​ល្បឿន​លឿន​ស៊ី​ន​កាយ​សេន ស៊េរី «O series» ជា​រថភ្លើង​ល្បឿន​លឿន​ដំបូង​របស់​ជប៉ុន ។ សម្រាប់​រថភ្លើង​ល្បឿន​លឿន «500 Series» ជា​ស៊េរី​ដំបូង​អាច​បើក​ក្នុង​ល្បឿន​លឿន​៣០០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង និង​ស៊េរី «Twilight Express» ជា​រថភ្លើង​ប្រវត្តិសាស្ត្រ​ដែល​ត​ភ្ជាប់​ពី​ក្រុង​អូ​សា​កា ទៅ​កោះ​ហុ​ក​កៃ​ដូ ។

ប្រទេស​ជប៉ុន​មាន​សារមន្ទីរ​រថភ្លើង​ជា​ច្រើន​ដូច​ជា​នៅ​ទីក្រុង​អូ​ថា​រ៉ូ លើ​កោះ​ហុ​ក​កៃ​ដូ មាន​រថភ្លើង​សម្រាប់​តាំង​បង្ហាញ​ចំនួន​៤៥​គ្រឿង និង​ក្រុង​ណា​ហ្គោ​យ៉ា រួម​ទាំង​ក្រុង​សៃ​តា​ម៉ា មាន​រថភ្លើង​តាំង​បង្ហាញ​ចំនួន​៣៩​គ្រឿង ។ ដោយឡែក សម្រាប់​សារមន្ទីរ​រថភ្លើង​នៅ​ក្រុង​តូ​ក្យូ​គឺជា​ទីតាំង​រថភ្លើង​ប្រវត្តិសាស្ត្រ​ដ៏​ធំ​បំផុត​នៅ​ជប៉ុន​ដោយ​មាន​រថភ្លើង​តាំង​បង្ហាញ​ចំនួន​៥៣​គ្រឿង និង​មាន​ទីតាំង​សម្រាប់​ដាក់​រថភ្លើង​បង្ហាញ​បន្ថែម​ទៀត​ដោយ​កំណត់​បើក​ឱ្យ​ចូល​ទស្សនា​នៅ​ឆ្នាំ២០១៦៕