ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូឌុប​ឆ្លៀត​មើល​រឿង​អាសអាភាសចៃដន្យ​ធ្លាក់​បណ្តាល​ឱ្យ​របួស​ប្រដាប់​ភេទ

8 ឆ្នាំ មុន

«​អេប​ផល ដេ​លី​» របស់​ហុងកុង​ផ្សាយ​ថា កាលពី​ពេល ថ្មី​ៗ​នេះ បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​យូ រស់នៅ​ខេត្ត​ក្វា​ង​ទុង បាន​ជិះ​ម៉ូតូឌុប​ជាមួយ​មិត្តភក្តិ ប៉ុន្តែ​គេ​ឆ្លៀត​បើក​មើល​រឿង​អាសអាភាស​តាម​ទូរស័ព្ទ ។

«​អេប​ផល ដេ​លី​» របស់​ហុងកុង​ផ្សាយ​ថា កាលពី​ពេល ថ្មី​ៗ​នេះ បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​យូ រស់នៅ​ខេត្ត​ក្វា​ង​ទុង បាន​ជិះ​ម៉ូតូឌុប​ជាមួយ​មិត្តភក្តិ ប៉ុន្តែ​គេ​ឆ្លៀត​បើក​មើល​រឿង​អាសអាភាស​តាម​ទូរស័ព្ទ ។ ទន្ទឹម​មើល​វី​ដេ​អូ​អាសអាភាស លោក​យូរ យកដៃ​ម្ខាង​លូក​ចូល​ទៅ​ក្នុង​ខោ​របស់​ខ្លួន ។

នៅ​ពេល​ម៉ូតូ​បើក​ឡើង​ទួល ក៏​ក្រឡក​បណ្តាល​ឱ្យ​លោក​យូ ធ្លាក់​ពីលើ​ម៉ូតូ​ដេក​ផ្កាប់​ទៅ​លើ​ដងផ្លូវ ហើយ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ គ្រូពេទ្យ​ពិនិត្យ​ឃើញ​របួស​ប្រដាប់​ភេទ ។ លោក​យូ របួស​ប្រដាប់​ភេទ ព្រោះ​ពេល​ធ្លាក់​ពី​ម៉ូតូ​នោះ​វា​កំពុង​ឡើង​រឹង ។

ដោយសារ​បែប​នោះ​ហើយ លោក​យូ ខឹង​ម្ចាស់​ម៉ូតូ ហើយ​ប្តឹង​ទារ​សំណង​ចំនួន​៤០៣.៥០០​យាន់ ឬ​ប្រហែល​៦​ម៉ឺន​ដុល្លារ​ពី​បទ​បើកបរ​ដោយ​ប្រមាថ​ធ្វើ​ឱ្យ​រូបគេ​ជួប​គ្រោះថ្នាក់ ។

ប្រភព​ព័ត៌មាន​មិន​បញ្ជាក់​ថា អ្នក​រត់​ម៉ូតូឌុប​ត្រូវ​បង់​តាម​ការ​ទាមទារ​នោះ ឬ​យ៉ា​ង​ណា​ទេ ៕