ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រង​គ្រោះ​ខ្យល់​កន្ត្រាក់​ចំនួន​៣៣​គ្រួសារ​ ទទួល​អំណោយពី​​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ចំនួន​៣​​ភូមិស្ថិត​​ក្នុង​ឃុំ​សាលា​​ក្រៅ​ ស្រុក​សាលា​​ក្រៅ បាន​​ទទួល​អំណោយ​​ពី​សា​ខា​កាកបាទ​ក្រហម​ ខេត្ត​​ប៉ៃលិន ​កាលពី​រសៀល​ថ្ងៃ​ទី​១០ មិថុនា ​២០១៥​ នេះ បន្ទាប់​​ពី​ទទួល​​រង​គ្រោះ​ធម្ម​ជាតិ​ដោយសារ​ខ្យល់​កន្ត្រាក់​ កាលពី​ប៉ុន្មាន​ថ្ងៃ​

​ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ចំនួន​៣​​ភូមិស្ថិត​​ក្នុង​ឃុំ​សាលា​​ក្រៅ​ ស្រុក​សាលា​​ក្រៅ បាន​​ទទួល​អំណោយ​​ពី​សា​ខា​កាកបាទ​ក្រហម​ ខេត្ត​​ប៉ៃលិន ​កាលពី​រសៀល​ថ្ងៃ​ទី​១០ មិថុនា ​២០១៥​ នេះ បន្ទាប់​​ពី​ទទួល​​រង​គ្រោះ​ធម្ម​ជាតិ​ដោយសារ​ខ្យល់​កន្ត្រាក់​ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​​មក ដោយ​ផ្ទះ​អ្នកខ្លះ​រលំ​ខូចខាត​ទាំងស្រុង ខ្លះ​ប៉ើង​ដំបូល បណ្តាល​ឱ្យ​ប៉ះពាល់​អស់​ចំនួន​៣៣​ខ្នង ។​

​កាក​បាទក្រហម​កម្ពុជា​​សាខា​ខេត្ត​ប៉ៃលិន ដែល​ដឹកនាំ​ដោយ​​លោក​សៅ សា​រ៉ាត់ អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​គណៈ​កម្មា​ធិការ​​សាខា​កាក​បាទ​ក្រ​ហ​ម​ខេត្ត​ប៉ៃលិន បាន​​នាំ​យក​​អំណោយ រួម​មាន​​អង្ករ​២៥​គីឡូក្រាម, ប៊ី​ចេ​​ង​១​គីឡូក្រាម, ស្ក​រ.ស​១​គីឡូ ក្រាម, អំបិល​១​គីឡូក្រាម, ត្រីខ​១​ឡូត៍, មី​១កេស​, ទឹកត្រី​១​យួរ, ទឹកស៊ីអ៊ីវ​១​យួរ, ប្រេងឆា​១​ដប, ភួយ, មុង, ក្រមា និងសា​រុង ។  

​លោក​សៅ សា​រ៉ាត់ បាន​រៀបរាប់​ឱ្យ​ដឹង​ថា អ្នក​រង​គ្រោះ​ធ្ងន់ធ្ងរ​​ចំនួន​១២​គ្រួសារ បាន​ទទួល​តង់​១​ផ្ទាំង​​បន្ថែម និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល ។ ចំណែក​អ្នក​ទទួល​រង​គ្រោះ​ស្រាលទទួល​បាន​ថវិកា​ចំនួន​៥​ម៉ឺន​រៀល  ។ 

​​លោក​​​បញ្ជាក់​បន្ថែម​​ថា សាខា​កាកបាទក្រហមកម្ពុជា​ចែក​អំណោយ​នេះ​ គឺ​មិន​ប្រកាន់​និន្នាការ​​នយោបាយ ឬ​បក្ស​ពួក​​ណា​នោះ​ឡើយ ពោល​​គឺ​ឱ្យ​តែ​ជួប​គ្រោះ​​មហន្តរាយ ខាង​ក្រុម​ការងារ​របស់​សាខា​កាកបាទក្រហម​តែងតែ​យក​អំ​ណោយ​ទៅ​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ដែល​រង​គ្រោះ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហាជីវភាព​របស់​ពួក​គាត់​មួយ​គ្រា​ដែរ  ។  

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព