ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ម្តាយ​មិន​ឲ្យ​មើល​ធាតុ​ឪពុក​លេង​មួយសន្ទុះ​ក្រោយ​ដុត​ផ្ទះ​ឆេះ​ហ្មត់

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ធ្លាប់​ប្រើ​គ្រឿងញៀន ហើយ​ខឹង​ម្តាយ​សួរនាំ​រឿង​យក​ធាតុ​ឪពុក​មក​បើក​មើល​ឆ្អឹង ស្រាប់តែ​ដុត​កម្ទេច​ផ្ទះ​ខ្លួនឯង​ចោល​ម៉ត់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥ ល្ងាច ថ្ងៃ​ទី​២៦ ខែវិច្ឆិកា…

ខេត្តកណ្ដាល ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ធ្លាប់​ប្រើ​គ្រឿងញៀន ហើយ​ខឹង​ម្តាយ​សួរនាំ​រឿង​យក​ធាតុ​ឪពុក​មក​បើក​មើល​ឆ្អឹង ស្រាប់តែ​ដុត​កម្ទេច​ផ្ទះ​ខ្លួនឯង​ចោល​ម៉ត់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥ ល្ងាច ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ចំណុច​ភូមិ ក្រាំង​ឈើ​នាង ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

បុរស​ខាងលើ​ឈ្មោះ ពៅ វណ្ណៈ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ឈើ​នាង ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ​មិន​ពិតប្រាកដ ។ ចំណែក​លោកយាយ​ឈ្មោះ ជឹ​ម វ​ណ្ណា អាយុ​៦២​ឆ្នាំ ត្រូវជា​ម្តាយ​បុរស​ខាងលើ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា កន្លង មក​កូនប្រុស​គាត់​ជា​មនុស្ស​ធ្លាប់​បាន​ប្រើប្រាស់​គ្រឿងញៀន និង​ធ្លាប់​រករឿង​ឈ្លោះ ជាមួយ​គាត់​ញឹកញាប់ ។ លុះ​វេលា​មោង​២​រសៀល ថ្ងៃ​កើតហេតុ ពៅ វណ្ណៈ បាន​ទៅ​ដេក លេង​នៅ​កញ្ចុះ​ដី​ឡូត៍​មួយ​កន្លែង​ស្ថិត​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន​រហូត​ដល់​ម៉ោង​៣​កន្លះ​ត្រឡប់ មក​ផ្ទះ​វិញ​ពេល​នោះ​គេ​បាន​សួរ​គាត់​ជា​ម្តាយ​ថា ឃើញ​កូន​របស់ខ្ញុំ​អត់​ម៉ែ ម្តាយ​បាន​ឆ្លើយ​ថា​មិន​បានឃើញ​ទេ ស្រាប់តែ​(​វណ្ណៈ​)​ដើរ​ចេញពីផ្ទះ​របស់​ខ្លួន​បាត់​ទៅ ។

លោកយាយ​បន្ត​ថា មួយសន្ទុះ​ក្រោយមក​គាត់​ក៏​បានឃើញ​កូនប្រុស​នោះ​មក​ផ្ទះ​វិញ ហើយ​បាន​ដើរ​សំដៅ​ទៅ​រាន​ទេវតា រួច​យក​ធាតុ​របស់​ឪពុក​គេ​ដែល​នៅ​ក្នុង​នោះ និង​យក​កាំបិត បុ័ងតោ​មក​កាត់​ខ្សែ​សីមា​ក្នុង​គោលបំណង​ចង់​មើល​ធាតុ​ឪពុក ។ ឃើញ​ដូច្នោះ​លោកយាយ​ជា​ម្តាយ​បាន​ស្រែក​ប្រាប់​ថា «​ហ្អែ​ង​យក​ធាតុ​គាត់​មក​ធ្វើ​អី​» ពេល​នោះ​ជនសង្ស័យ​បាន គាស់​ធាតុ​មើល រួច​យក​ទៅ​ទុក​ចោល​នៅ​លើ​គ្រែ ហើយ​ក៏​ដើរ​ចេញ​ទៅ​ក្រៅ​ផ្ទះ​យក​សាំង មួយ​ដប​ពី​ក្នុង​តូប​លក់​បាប់​ហួយ​នៅ​មុខ​ផ្ទះ និង​យក​ក្រមា​រុំ​ជាមួយ​អង្គត់​ឬ​ស្សី ហើយ​ដើរ​ឡើង​លើ​ផ្ទះ រួច​យក​ចាក់​សាំង​ដុត​ផ្ទះ​របស់​ខ្លួន​ដែល​មាន​ទំហំ ៦ x៨ ធ្វើ​ពី​ឈើ​ប្រក​ក្បឿង បណ្តាល​ឲ្យ​ឆេះ​ម៉ត់​ទាំងស្រុង​តែ​ម្តង​ទៅ ។

ភ្លាម​នោះ​លោកយាយ​គ្មាន​អ្វី​ក្រៅពី​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ចំពោះ​ជនសង្ស័យ​ដែល​បាន​ធ្វើ​ទ​ង្វើ​បែប​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ទើប​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង​តែ​ម្តង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ