ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកបាទក្រហម​ខណ្ឌមានជ័យ​នាំ​យក​អំណោយ​ចែក​ជូន​កុមារ​កំព្រា​នៅ​សមាគម «​រស្មី​កុមារ​កម្ពុជា​»

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អនុ​សាខា​កាកបាទក្រហមកម្ពុជា​ប្រចាំ​ខណ្ឌមានជ័យ បាន​នាំ​យក​អំណោយ​ចែកចាយ​ជូន​កុមារ​កំព្រា​ក្រីក្រ​ដែល​រស់នៅ​ក្នុង​សមាគម «​រស្មី​កុមារ​កម្ពុជា​» មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ​៤

រាជធានី​ភ្នំពេញ ៖ អនុ​សាខា​កាកបាទក្រហមកម្ពុជា​ប្រចាំ​ខណ្ឌមានជ័យ បាន​នាំ​យក​អំណោយ​ចែកចាយ​ជូន​កុមារ​កំព្រា​ក្រីក្រ​ដែល​រស់នៅ​ក្នុង​សមាគម  «​រស្មី​កុមារ​កម្ពុជា​» មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ក្រោម​វត្តមាន​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ និង​ជា​ប្រធាន​កាកបាទក្រហម​ប្រចាំ​ខណ្ឌ ។

អំណោយ​ត្រូវ​បាន​ចែក​ជូន​នៅ​ព្រឹក​ថ្ងៃ​ទី​១០ មិថុនា ២០១៥ រួម​មាន​ទឹកបរិសុទ្ធ​ចំនួន​១០​កេស​, ទឹកត្រី​១០​កេស​, ទឹកស៊ីអ៊ីវ​១០​កេស , មី​យើង​១០​កេស​, ត្រីខកំប៉ុង​២​កេស​ធំ​, នំប៉័ង​២​កេស​ធំ​, អង្គរ​៣​ប៉ាវ និង​ថវិការ​ចំនួន​១០០​ដុល្លារ​ជូន​ដល់​ប្រធាន​សមាគម ។

លោក​បាត ណូ​ន ប្រធាន​គ្រប់គ្រង​សមាគម​កុមារ​កំព្រា​ខាងលើ បាន​ប្រាប់​ឱ្យ​ដឹង​ថា សព្វថ្ងៃ​មាន​កុមារ​កំព្រា​សរុប​ចំនួន​៦៣​នាក់ ក្នុង​នោះ​មាន​១២​នាក់​ជា​និស្សិត សេសសល់​គឺជា​កូន​ក្មេង​ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ ។ អ្នក​ទាំងអស់​ភាគច្រើន​សុទ្ធតែ​មក​ពី​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស ដែល​ក្នុង​នោះ​ដែរ​អ្នកខ្លះ​ជា​កូនកំព្រា​ឪពុក​ម្តាយ​, អ្នកខ្លះ​ជីវភាព​ក្រីក្រ​តោកយ៉ាក និង​អ្នកខ្លះ​ខ្វះ​ទីពឹង និង​ទីជម្រក ។ លោក​បាត ណូ​ន បន្ត​ថា សមាគម​រស្មី​កុមារ​កម្ពុជា​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩១ មក​ម្ល៉េះ ហើយ​បង្កើត​ឡើង​ក្នុង​គោលបំណង​ជួយ​សង្គ្រោះ​ដល់​កុមារ​ក្រីក្រ ទីទ័ល និង​កុមារ​ដែល​កំព្រា​ឪពុក​ម្តាយ​ឱ្យ​ឱកាស​បាន​រៀនសូត្រ យល់​ដឹង ទៅ​ថ្ងៃ​មុខ ។ លើស​ពី​នេះ សមាគម​បាន​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​ពួក​គេ​ផង​ដែរ ដោយ​មិន​គិតថ្លៃ បន្ទាប់​ពី​មាន​អង្គការ​សប្បុរសធម៌​នានា​ក្នុងស្រុក និង​ក្រៅ​ស្រុក តែងតែ​ជួយ​ឧបត្ថម្ភ​ដល់​សមាគម​យើង​ជា​បន្តបន្ទាប់ ។

លោក​ឌី រ័​ត្ន​ខេ​ម​រុណ បាន​មាន​ប្រសាសន៍​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​ក្រុម​ក្មួយ​ៗ និង​កុមារ​កំព្រា​ទាំងអស់ ដែល​រស់នៅ​សមាគម​ខាងលើ ។ ហើយ​លោក​អភិបាលរង​ក៏​បាន​ធ្វើការ​ផ្តែផ្តាំ​ផ្ញើ​ដល់​ក្មួយ​ៗ​ឱ្យ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម មិន​ត្រឹម​អស់​ស​ង្ឈឹ​ម​ក្នុង​ជីវិត​ឡើយ ទោះជា​យើង​កើតមក​គ្មាន​ឪពុក​ម្តាយ ឬ​កើតមក​ក្នុង​ជីវភាព​ក្រីក្រ​លំបាក​យ៉ាងណា​ក៏​ដោយ ក៏​ត្រូវ​តែ​មានការ​តស៊ូ​ជម្រះ​នូវ​គ្រប់​ឧ​ប​សក្តិ និង​ទុក្ខ​លំបាក​ចំពោះ​មុខជា​និច្ច​មិន​ត្រូវ​រា​រេ​ថយក្រោយ​ឡើយ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​អភិបាលរង​បាន​ចែក​នំប៉័ង​ដល់​ក្មួយ​ៗ​សម្រាប់​បរិភោគ រួម​ទាំង​ផ្តល់​ជូន ដល់​សម្ភារៈ​សិក្សា​ផ្សេង​ៗ​ដែល​មាន​ដូច​ជា​ប៊ិ​ច បន្ទាត់ ខ្មៅ​ដៃ សម្រាប់​ក្មួយ​យក​ទៅ​សិក្សា និង ព្រមទាំង​ថតរូប​ទុក្ខ​ជា​អនុស្សាវរីយ៍​ផង​ដែរ ៕