ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​បច្ចេកទេស​ចត​រថយន្ត​ក្នុង​កម្រិត​មុម​45​ដឺ​ក្រេ

8 ឆ្នាំ មុន

ការ​បើករថយន្ត​ចូល​ចត​ក្នុង​កម្រិត​មុម​៤៥​ដឺ​ក្រេ​មិន​ងាយស្រួល​ប៉ុន្មាន​ទេ​តែ​ក៏​មិន​លំបាក​ខ្លាំង​ដែរ ប្រសិនជា​លោក​អ្នកចេះ​ពី​របៀបរបប​ក្នុង​ការ​ប្រតិបត្តិ​វា​គឺ​កាន់តែ​ប្រសើរ​ថែម​ទៀត ។

ការ​បើករថយន្ត​ចូល​ចត​ក្នុង​កម្រិត​មុម​៤៥​ដឺ​ក្រេ​មិន​ងាយស្រួល​ប៉ុន្មាន​ទេ​តែ​ក៏​មិន​លំបាក​ខ្លាំង​ដែរ ប្រសិនជា​លោក​អ្នកចេះ​ពី​របៀបរបប​ក្នុង​ការ​ប្រតិបត្តិ​វា​គឺ​កាន់តែ​ប្រសើរ​ថែម​ទៀត ។

ខាងក្រោម​នេះ​គឺជា​សេចក្តីណែនាំ​ពី​បច្ចេកទេស​ចត​រថយន្ត​ក្នុង​កម្រិត​មុម​៤៥​ដឺ​ក្រេ​ដូច​តទៅ ៖

១-​ស្វែងរក​ទី​ធា្ល​ចំណត​ដែល​ស្រឡះ​ល្អ​និង​ក្នុង​ទ្រង់ទ្រាយ​ជា​រាង​មុម​៤៥​ដឺ​ក្រេ ។ ត្រូវ​ច្បាស់​ថា មាន​ទីធ្លា​គ្រប់គ្រាន់​ក្នុង​ការ​បំ​លាស់​ទី​រថយន្ត​របស់​អ្នក​ចូល​តាម​គោលដៅ​នោះ​។ ប្រសិនជា​រថយន្ត​ដទៃ​ដែល​បាន​ចត​រួច​ហើយ​នោះ​ស្ថិត​ក្នុង​កម្រិត​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ​ចូរ​ពិនិត្យពិច័យ​និង​ប្រយ័ត្នប្រយែង​បន្តិច​។

២-​ប្រើប្រាស់​ល្បឿន​យឺត​ៗ​បំ​លាស់​ទី​រថយន្ត​អ្នក​ចូល​ដោយ​ប្រើប្រាស់​ភ្លើង​សញ្ញា​ឬ​ស៊ី​ញ៉ូ​បត់​ដើម្បី​ឲ្យ​យាន​ដទៃ​ក៏​ដូច​ជា​អ្នក​ថ្មើរជើង​បានដឹង​ជា​មុន​ពី​បំណង​របស់​អ្នក ។

៣-​ត្រូវ​រក្សា​គម្លាត​រវាង​រថយន្ត​អ្នក​និង​យាន​ដទៃ​ដែល​បាន​ចូល​ចត​មុន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​មុន​ពេល​អ្នក​បត់​ចូល​ក្នុង​ទី​ចំណត​៤៥​ដឺ​ក្រេ​នោះ​។ ធ្វើ​បែប​នេះ​គឺ​អាច​ជួយ​អ្នក​គេច​ផុត​ពី​ការ​ប៉ះទង្គិច​ជាមួយនឹង​យានយន្ត​ក្នុង​ចំណត​ដទៃ​ទៀត​ហើយ​ក៏​ជា​ការ​ផ្តល់​នូវ​ទីធ្លា​ត្រឹមត្រូវ​ចំពោះ​ការ​ចត​របស់​អ្នក​ប្រសិនជា​មានការ​ចាំបាច់​។

៤-​យក​ចង្កូតរថយន្ត​យឺត​ៗ​ទៅ​ក្នុង​ទិស​ដៅ​ដែល​អ្នក​បម្រុង​នឹង​បើក​ចូល​ហើយ​ក៏​នៅ​ពេល​ទ្វារ​រថយន្ត​ខិត​ជិត​ខ្សែបន្ទាត់​ចំណត​នោះ ។ រក្សា​ជើង​របស់​អ្នក​នៅ​លើ​ឈ្នាន់​ហ្វ្រាំង​ហើយ​ភ្លាម​នោះ​សម្លឹង​មើលទៅ​មុខ ផ្នែក​ចំហៀង និង​ខាងក្រោយ​ដើម្បី​ឲ្យ​ច្បាស់​ថា​អ្នក​កំពុង​រក្សា​គម្លាត​សុវត្ថិភាព​ពី​រថយន្ត​ដទៃ ឬ​អ្នក​ថ្មើរជើង ។

៥-​តម្រង់​រថយន្ត​ឲ្យ​ត្រង់​នៅ​ពេល​អ្នក​បើក​ចូល​បាន​ពាក់កណ្តាល​ក្នុង​ខ្សែបន្ទាត់​មុម​៤៥​ដឺ​ក្រេ​នោះ ។ បើក​យឺត​ៗ​រក្សា​គម្លាត​សុវត្ថិភាព​ជា​និច្ច ។

៦-​ចត​រថយន្ត​ប្រមាណ​ជា​៣០​សង់ទីម៉ែត្រ​ពី​ចិញ្ចើម​ផ្លូវ​ជញ្ជាំង​ឬ​ក៏​រថយន្ត​ដែល​ចត​នៅ​មុខ​អ្នក ។ ច្បាស់​ថា​អ្នក​ចត​នោះ​មិន​បាំង​ផ្លូវ​រំខាន​ដល់​ការ​ធ្វើ​ចរាចរណ៍​យាន​ដទៃ ។

៧-​រំកិល​ចង្កឹះ​លេខ​រថយន្ត​ក្នុង​តំណែង​ចត​ហើយ​ដាក់​ហ្វ្រាំង​ដៃ​ផង​ប្រសិនជា​ការ​ចាំបាច់ ៕