ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របី​ញី​មួយ​ក្បាល​ដាច់​ខ្សែ​ដេញ​វ័ធ​​ប្តី​ប្រពន្ធ​២​នាក់​របួស​ធ្ងន់​

8 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ ប្តី​ប្រពន្ធ​២​នាក់​បាន​រង​របួស​ធ្ងន់​ ត្រូវ​បាន​សាច់​ញាតិ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឯ​រាជ​ធានី​ភ្នំពេញ​ បន្ទាប់​ពី​ត្រូវ​ក្របី​ញី​របស់​អ្នក​ស្រុក​ដាច់​ខ្សែ​ដេញ​វ័ធ ខណៈ​ពេល​កំពុង​ឈរ​នៅ​មុខ​ផ្ទះ​។

ខេត្ត​កំពង់​ស្ពឺ ៖ ប្តី​ប្រពន្ធ​២​នាក់​បាន​រង​របួស​ធ្ងន់​ ត្រូវ​បាន​សាច់​ញាតិ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឯ​រាជ​ធានី​ភ្នំពេញ​ បន្ទាប់​ពី​ត្រូវ​ក្របី​ញី​របស់​អ្នក​ស្រុក​ដាច់​ខ្សែ​ដេញ​វ័ធ ខណៈ​ពេល​កំពុង​ឈរ​នៅ​មុខ​ផ្ទះ​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​​ម៉ោង​៦​ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១០ មិថុនា នៅ​ចំណុច​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង​ ស្រុកសំរោង​ទង​។

ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ដែល​ត្រូវ​ក្របី​ញី​វ័ធ​ ប្តី​ឈ្មោះ​ចែម សុខ អាយុ​៣៧​ឆ្នាំ មុខ​របរ​កសិករ និង​ប្រពន្ធ​ឈ្មោះ​ម៉ាញ ស្រី​ អាយុ​៣៧​ឆ្នាំ ទាំង​២នាក់​រស់​នៅ​កន្លែង​កើតហេតុ​ខាង​លើ​ ចំណែក​ក្របី​ញី​មួយ​ក្បាល​ដែល​ដេញ​វ័ធ​គេ​ឯង​នេះ​មិន​ទាន់រក​ម្ចាស់​ឃើញ​នៅ​ឡើយ​ទេ។

តាម​សម្តី​របស់​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​នាំ​គ្នា​ឈរ​លេង​នៅ​មុខ​ផ្ទះ ស្រាប់​តែ​ក្របី​ញី​មួយ​ក្បាល​មិន​ដឹង​រត់​មក​ពី​ណា​ទេ បាន​មក​វ័ធ​ពួក​គាត់​បណ្តាល​ឱ្យ​របួស​ជើង ហើយ​ក៏​បន្ត​រត់​ទៅ​វ័ធ​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​ និង​ម៉ូតូ​ដែល​ចត​ស្ងៀម​បណ្តាល​ឱ្យ​ដួល​ថែម​ទៀត​។

បច្ចុប្បន្ន​ក្របី​ញី​នេះ​ត្រូវ​បាន​សមត្ថ​កិច្ច​សុំ​គោល​ការណ៍​ថ្នាក់​លើ​បាញ់​សម្លាប់ហើយ​ ដោយ​សារ​រក​ម្ចាស់​អត់​ឃើញ និង​ដើម្បី​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព