ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​ខ្មែរ ​ចាញ់​កម្លាំង​ប្រាក់​យ៉េន​ជប៉ុន និង​ដុល្លារ​សាំង​ហ្គា​ពួរ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​បាន​ធ្លាក់​ថ្លៃ​បន្តិច​បើ​ធៀប​នឹង​ប្រាក់ យ៉េន​ជប៉ុន និង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៧​ខែវិច្ឆិកា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​បាន​ធ្លាក់​ថ្លៃ​បន្តិច​បើ​ធៀប​នឹង​ប្រាក់ យ៉េន​ជប៉ុន និង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៧​ខែវិច្ឆិកា ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៨៨២ រៀល លក់​ចេញ ៣៩២១ រៀល ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៣៨៧៧ រៀល និង​លក់​ចេញ​តែ ៣៩១៦ រៀល ប៉ុណ្ណោះ ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ ១​ដុល្លារ ទិញ​ចូល ៣០២២ រៀល លក់​ចេញ ៣០៥២ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៣០២០ រៀល និង​លក់​ចេញ​តែ ៣០៥១ រៀល​ប៉ុណ្ណោះ ។

ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន ទៀត​ដែល​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៤៥ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៨១៨ រៀល លក់​ចេញ ៤៨៦៧ រៀល និង ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩៧៦ រៀល លក់​ចេញ ៣០០៦ រៀល ។

ជាមួយ​គ្នា​នេះ ១​យន់​ចិន ទិញ​ចូល ៦១៥ រៀល លក់​ចេញ ៦២១ រៀល ហើយ ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៦ រៀល លក់​ចេញ ៣៧០ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៤ រៀល លក់​ចេញ ១៣៥ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៥ រៀល លក់​ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ