ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុសល​ចេតនា​បែងចែក​កំណើត​សត្វ​ជា​៤​ភព

3 ឆ្នាំ មុន

ចេតនា​ហំ ភិ​ក្ខ​វេ បុ​ញ្ញំ វ​ទា​មិ ម្នាល​ភិក្ខុ​ទាំងឡាយ ចេតនា​ហ្នឹងហើយ​ដែល​តថាគត​ហៅ​ថា​ជា​តួ​បុណ្យ ចេតនា​ជា​ប្រភព​នាំ​ឱ្យ​កើត​បុណ្យ ការ​ធ្វើបុណ្យ​កុសល​បាន​ផល​ច្រើន ឬ​តិច​អាស្រ័យ​លើ​ចេតនា​ហ្នឹងឯង​ជា​ហេតុ​ខាង​ដើម​បំផុត ហើយ​ផល​បុណ្យ​នេះ​ហើយ​ដែល​នាំ​ដំណើរ​ជីវិត​យើង​ទៅ​ក្នុង​ភព​បួន​ផ្សេង​ៗ​គ្នា​អាស្រ័យ​លើ​កុសល​ចេតនា​របស់​ម្ចាស់​ទាន…

ចេតនា​ហំ ភិ​ក្ខ​វេ បុ​ញ្ញំ វ​ទា​មិ ម្នាល​ភិក្ខុ​ទាំងឡាយ ចេតនា​ហ្នឹងហើយ​ដែល​តថាគត​ហៅ​ថា​ជា​តួ​បុណ្យ ចេតនា​ជា​ប្រភព​នាំ​ឱ្យ​កើត​បុណ្យ ការ​ធ្វើបុណ្យ​កុសល​បាន​ផល​ច្រើន ឬ​តិច​អាស្រ័យ​លើ​ចេតនា​ហ្នឹងឯង​ជា​ហេតុ​ខាង​ដើម​បំផុត ហើយ​ផល​បុណ្យ​នេះ​ហើយ​ដែល​នាំ​ដំណើរ​ជីវិត​យើង​ទៅ​ក្នុង​ភព​បួន​ផ្សេង​ៗ​គ្នា​អាស្រ័យ​លើ​កុសល​ចេតនា​របស់​ម្ចាស់​ទាន ។

១- បើ​កុសល​ចេតនា​ពួក​ណា​ដែល​ជា​វិស័យ​របស់​អ្នក​នៅ​ត្រេកអរ​ក្នុង​កាម នឹង​ឲ្យ​ផល​ដល់​អ្នក​នោះ​កើតជា​មនុស្ស​វិសេស ត្រកូល​ខ្ពង់ខ្ពស់ ។

២- បើ​កុសល​ចេតនា​ពួក​ណា​ដែល​ជា​វិស័យ​របស់​អ្នក​ត្រេកអរ​ដោយ​រូប​ឈាន នឹង​ឲ្យ​ផល​ដល់​អ្នក​នោះ​កើតជា​ព្រហ្ម​មាន​រូប ។

៣- បើ​កុសល​ចេតនា​ពួក​ណា​ដែល​ជា​វិស័យ​របស់​អ្នក​ត្រេកអរ​ដោយ​អរូប​ឈាន នឹង​ឲ្យ​ផល​ដល់​អ្នក​នោះ​ឲ្យ​កើតជា​ព្រហ្ម​មិន​មាន​រូប ។

៤- បើ​កុសល​ចេតនា​ពួក​ណា​ដែល​ជា​វិស័យ​របស់​អ្នក​នឿយណាយ​ចំពោះ​លោកិយ​វិស័យ នឹង​ឲ្យ​ផល​ដល់​អ្នក​នោះ​កើត​ក្នុង​ព្រះ​និព្វាន​រួច​ចាក​ទុក្ខ​ទាំងពួង ។

នេះ​ជា​ផល​ដែល​កើត​អំពី​កុសល​ចេតនា​ពិត​ៗ​ដែល​យើង​ខំ​សាង​សន្សំ​បន្ទុំបារមី​ក្នុង​កំណើត​ជា​មនុស្សលោក ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ