ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​គ្រោះថ្នាក់ ការ​សិក្សា​ថ្មី​បង្ហាញ​ថា ​ដាក់​ទូរ​ស័ព្ទ​ក្នុង​ហោប៉ៅ ធ្វើ​ឲ្យ​មេជី​វិត​ឆ្អិន

3 ឆ្នាំ មុន

ក្រុម​អ្នកជំនាញ​ខាង​ផ្នែក​បន្ត​ពូជ​បាន​ព្រមាន​ដល់ បុរស​ដែល​ប្រើប្រាស់​ទូរ​សព្ទ​ប្រមាណ​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដោយ​ពួក​គេ​អាច​ប្រឈម​នឹង​បញ្ហា​មេជី​វិត​ឆ្អិន និង​អាច​ធ្វើ​ឲ្យ​បរិមាណ​មេជី​វិត​ថយ​ចុះ​។ ការ​សិក្សា​ថ្មី​ពី​ក្រុម​អ្នកជំនាញ​នេះ​ក៏​បាន​បង្ហាញ​ដែរ​ថា​ការ​ទុក​ទូរ​សព្ទ​នៅ​ក្បែរ​ពងស្វាស ឬ​ទុក​ទូរ​សព្ទ​ចម្ងាយ ៣០​ស​.​ម​ទៅ​៦០​ស​.​ម ពី​ខ្លួនប្រាណ អាច​បន្ថយ​បរិមាណ​មេជី​វិត​យ៉ាងច្រើន រហូត​ធ្វើ​ឲ្យ​ពិបាក​បង្ក​កំណើត​។…

ក្រុម​អ្នកជំនាញ​ខាង​ផ្នែក​បន្ត​ពូជ​បាន​ព្រមាន​ដល់ បុរស​ដែល​ប្រើប្រាស់​ទូរ​សព្ទ​ប្រមាណ​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដោយ​ពួក​គេ​អាច​ប្រឈម​នឹង​បញ្ហា​មេជី​វិត​ឆ្អិន និង​អាច​ធ្វើ​ឲ្យ​បរិមាណ​មេជី​វិត​ថយ​ចុះ​។

ការ​សិក្សា​ថ្មី​ពី​ក្រុម​អ្នកជំនាញ​នេះ​ក៏​បាន​បង្ហាញ​ដែរ​ថា​ការ​ទុក​ទូរ​សព្ទ​នៅ​ក្បែរ​ពងស្វាស ឬ​ទុក​ទូរ​សព្ទ​ចម្ងាយ ៣០​ស​.​ម​ទៅ​៦០​ស​.​ម ពី​ខ្លួនប្រាណ អាច​បន្ថយ​បរិមាណ​មេជី​វិត​យ៉ាងច្រើន រហូត​ធ្វើ​ឲ្យ​ពិបាក​បង្ក​កំណើត​។

លោក Martha Dirnfeld សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ Technion University នា​ប្រទេស​អ៊ី​ស្រា​អែ​ល​បាន​មាន​ប្រសាសន៍​ថា ៖ «​យើង​បាន​វិភាគ​លើ​បរិមាណ​មេជី​វិត​ដែល​នៅ​រស់ និង​គុណភាព​របស់​វា ហើយ​បាន​រក​ឃើញ​ថា​ទាំង​បរិមាណ​និង​គុណភាព​គឺ​បាន​កាត់​បន្ថយ​» ​។ លោក​បាន​បន្ត​ថា មូលហេតុ​គឺ​បណ្ដាល​មក​ពី​ទូរ​សព្ទ​និង​គ្រឿង​អេ​ឡិច​ត្រូ​ម៉ាញេ​ទិច​ដទៃ​ទៀត​បាន​បញ្ចេញ​កម្ដៅ​ដែល វា​ប្រៀប​ដូច​ជា​ការ​ចម្អិន​មេជី​វិត​។

ក្រុម​សិក្សា​ដែល​ដឹកនាំ​ដោយ​លោក Martha បាន​ធ្វើការ​ត្រួតពិនិត្យ​លើ​បុរស​ច្រើន​ជាង​១០០​នាក់ ដែល​បាន​មក​កាន់​គ្លីនិក​បន្ត​ពូជ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​។ ពួក​គេ​បាន​រក​ឃើញ​ថា​ផល​ប៉ះពាល់​ដល់​មេជី​វិត​ក្រៅពី​កើត​មាន​លើ​បុរស​ដែល​ទុក​ទូរ​សព្ទ​ក្បែរ​ពងស្វាស ហើយ​វា​ក៏​កើត​មាន​លើ​បុរស​ដែល​និយាយ​ទូរ​សព្ទ​ពេល​កំពុង​សាក​ថ្ម​ដែរ​។ មិនតែប៉ុណ្ណោះ​សូ​ម្បី​តែ​ការ​ទុក​ទូរ​សព្ទ​នៅ​លើ​តុ​ក្បែរ​គ្រែ​គេង​ក៏​អាច​កាត់​បន្ថយ​បរិមាណ​មេជី​វិត​ដែរ​។

សាស្ត្រាចារ្យ Gedis Grudzinskas អ្នក​ប្រឹក្សា​បញ្ហា​បន្ត​ពូជ​ប្រចាំ​នៅ​មន្ទីរពេទ្យ St George នាទី​ក្រុង​ឡុ​ង​ដុ​ង ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា បុរស​ៗ​គួរ​បញ្ឈប់​ទ​ង្វើ​ដែល​ញៀន​នឹង​ទូរ​សព្ទ​ខ្លាំង​។ លោក​បាន​បន្ត​ថា «​ប្រសិនបើ​អ្នក​ពាក់​អាវធំ​ទៅ​ធ្វើការ​គួរ​ទុក​ទូរ​សព្ទ​នៅ​ក្នុង​ហោប៉ៅ​អាវ​ជា​ជាង​ការ​ទុក​ក្បែរ​ពងស្វាស​។ វា​នឹង​អាច​ជួយ​បង្ការ​កុំ​ឲ្យ​បរិមាណ​មេជី​វិត​ធ្លាក់​ចុះ ឬ​ធ្លាក់​ចុះ​ខ្លាំង​» ​។

ជា​ចុង​ក្រោយ​លោក​សាស្ត្រាចារ្យ Martha បាន​រំលឹក​ថា​ចំពោះ​អ្នក​ដែល​ចង់​មានកូន​ប៉ុន្តែ​មិន​មាន​ដូច​បំណង​ក្នុង​រយៈ​មួយ​ឆ្នាំ​នោះ​គួរ​បន្ទោស​លើ​ទម្លាប់​នៃ​ការ​ប្រើប្រាស់​ទូរ​សព្ទ​របស់​ខ្លួន​៕ ប្រភព ៖ health.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ