ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសន្និបាត អ.ស.ប លើកទី​65សម្រេច​ផ្អាក​ភាព​ជា​សមាជិក​របស់​លីប៊ី​ក្នុង​ក្រុម​ប្រឹក្សា​​សិទ្ធិ​មនុស្ស

15 ឆ្នាំ មុន

សម័យ​ប្រជុំ​​មហា​សន្និបាត​​​អង្គការ​សហប្រជា​ជាតិ (UNGA) លើកទី​​៦៥ ​ដែល​រៀបំ​​ឡើង​​ក្នុង​ទីក្រុង​ញូវយ៉ក​​ សហរដ្ឋអាេមរិក ​កាលពីថ្ងៃទី​​១ មីនា កន្លងមក បានអនុម័ត​​លើសេចក្តី​​សម្រេច​ចិត្ត​មួយ​​​ផ្អាក​ភាពជា​សមាជិក​​របស់​ប្រទេស​​លីប៊ី ក្នុង​​ក្រុម​ប្រឹក្សា​​សិទ្ធិ​មនុស្ស​​របស់​អង្គការ​​សហ​​ប្រជាជាតិ ។ ​មហាសន្និបាត​នេះ ដែលមាន​១៩២​ប្រទេស​ជា​សមាជិក​​បាន​ផ្តល់​ការ​អនុម័ត​​លើ​សេច​ក្តី​​សម្រេចចិត្ត​​នេះដោយ​សំឡេង​ភាគច្រើន​​បំផុត។
សេចក្តី​​សម្រេ​ចចិត្ត​​នេះ​ចែង​ថា មហា​សន្និ​បាត​​​បាន​​សម្រេច​ចិត្ត​ផ្អាក​​សិទ្ធិជា​​សមាជិក​​របស់​ប្រទេស​​លីប៊ី ក្នុងក្រុម​ប្រឹក្សា​​សិទ្ធិមនុស្ស​​​របស់​​អង្គការ​​សហប្រជាជាតិ ។ ​សេចក្តី​សម្រេច​ចិត្ត​​នេះ​ដាក់​​ដោយ​ប្រទេស​​លី​បង់​​​ជំនួស​មុខ​​ឱ្យ​ប្រទេស​​អាហ្វ្រិក​​​ និង​​​​ប្រទេស​នៅមជ្ឈិមបូព៌ា ហើយ​មហា​សន្និបាត​​​អង្គ​ការ​សហ​ប្រជាជាតិ​​ក៏​បាន​សម្រេច​ផ្តល់​​​ការអនុម័ត​​​​ដើម្បី​​ផ្អាក​​​ភាពជា​សមាជិក​របស់​ប្រទេស​លីប៊ី ក្នុង​ក្រុម​ប្រឹក្សា​​​សិទ្ធ​មនុស្ស ​ដែល​ត្រូវ​​​បានបង្កើតឡើង​​​ជិត​​៥​ឆ្នាំ​​មកហើយ ។​
សេចក្តីសម្រេចចិត្ត​​​នេះបាន​បង្ហាញ​​​ពីការ​ព្រួយបារម្ភ​​​យ៉ាង​ខ្លាំង​ចំពោះ​​ស្ថានភាពសិទ្ធិ​មនុស្ស​នៅ​​ក្នុងប្រទេស​លីប៊ី ​ដែលបាន​​ក្លាយ​ជា​សមាជិក​​ក្រុមប្រឹក្សា​​សិទ្ធិមនុស្ស​​​កាលពីខែ​សីហា ឆ្នាំ​​២០១០​កន្លង​មក ។
ថ្លែង​មុន​ពេលបើក​​សម័យប្រជុំ​​​មហា​សន្និបាត​​​នោះ អគ្គ​លេខាធិការ​អង្គការ​សហប្រជា​ជាតិ​ លោកបាន គីមូន បានអំពាវ​នាវ​​​ឱ្យ​បណ្តា​​រដ្ឋជា​សមា​ជិក​​​មហា​សន្និបាត​​អនុម័ត​​លើេ​សេចក្តី​​សម្រេច​ចិត្ត​​ផ្អាក​សិទ្ធិជា​សមាជិក​​របស់​លីប៊ី ក្នុង​ក្រុម​​ប្រឹក្សា​​សិទ្ធិ​មនុស្ស ។ ​លោកបាន គីមូន បាន​ថ្លែង​ថា «ថ្ងៃ​នេះ ខ្ញុំ​ទទូច​​​សុំ​ឱ្យ​មហាស​ន្និបាត​​ចាត់​វិធានការ​​ឱ្យ​បាន​ត្រឹមត្រូវ​​ជាទីបំផុត​» ។​
ចំណែកលោក Josephr Deiss ជា​ប្រធាន​​សម័យប្រជុំ​​​មហា​​សន្និបាត​​លើកទី​៦៥ ថ្លែង​ថា ​​ថ្ងៃ​នេះ​វា​ស្រេចតែ​​លើពួក​យើង​ក្នុងការ​ធ្វើការ​ងារ​​ទាំងឡាយ ។ យើងត្រូវ​តែបង្ហាញ​ពី​សាមគ្គីភាព​ និងការ​​តាំង​ចិត្ត​​ដើម្បីលើក​កម្ពស់​​តម្លៃ​រដ្ឋ​​​​ធម្មនុញ្ញ​​ជា​សារវន្ត ។​
លោក Joseph Deiss ថ្លែង​ទៀត​ថា វាជា​កាតព្វកិច្ច​​របស់ពួកយើង​​សម្រាប់​បុរស​​ និងស្ត្រី​​ទាំងអស់​​ដែលចង់​ឱ្យ​​មាន​ការគោរព​​សិទ្ធិ​គ្នា​ទៅវិញទៅមក ៕