ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​មួយ​នៅ​ជប៉ុន​ត្រៀម​ផ្សាយពាណិជ្ជកម្ម​លើ​ឋាន​ព្រះ​ចន្ទ

8 ឆ្នាំ មុន

«​ការ​ផ្សាយពាណិជ្ជកម្ម​» គឺជា​យុទ្ធសាស្ត្រ​ទីផ្សារ​ដើម្បី​បង្ហាញ​ផលិតផល​អ្វីមួយ​ដល់​អតិថិជន ធ្វើ​ឱ្យ​ពួក​គេ​ពេញចិត្ត​នឹង​ទិញ​ផលិតផល​នោះ​ដោយ​សិល្ប៍​វិធី​បញ្ចុះបញ្ចូល ឬ​ណែនាំ​ពី​អត្ថប្រយោជន៍​របស់​វា ។

«​ការ​ផ្សាយពាណិជ្ជកម្ម​» គឺជា​យុទ្ធសាស្ត្រ​ទីផ្សារ​ដើម្បី​បង្ហាញ​ផលិតផល​អ្វីមួយ​ដល់​អតិថិជន ធ្វើ​ឱ្យ​ពួក​គេ​ពេញចិត្ត​នឹង​ទិញ​ផលិតផល​នោះ​ដោយ​សិល្ប៍​វិធី​បញ្ចុះបញ្ចូល ឬ​ណែនាំ​ពី​អត្ថប្រយោជន៍​របស់​វា ។ ដោយឡែក​ក្រុមហ៊ុន​ភេសជ្ជៈ​មួយ​នៅ​ប្រទេស​ជប៉ុន​ឈ្មោះ Otsuka Pharmaceutical Co., Ltd ត្រៀម​ផ្សាយពាណិជ្ជកម្ម​លើ​ឋាន​ព្រះ​ចន្ទ​ដែល​ជា​ភព​រណប​របស់​ផែនដី ។

ក្រុមហ៊ុន  Otsuka Pharmaceutical Co., Ltd នឹង​ផ្សាយពាណិជ្ជកម្ម​ផលិតផល «Pocari Sweat» ភេសជ្ជៈ​ជាតិ​អុ​ី​យ៉ុ​ង​សម្រាប់​សុខភាព​នៅ​លើ​ឋាន​ព្រះ​ចន្ទ​នៅ​ខែតុលា ២០១៥ ក្រោយ​ពី​រៀបចំ​គម្រោង​រួចរាល់​កាលពី​ថ្ងៃ​ទី​១៥    ឧសភា ។ ក្រុមហ៊ុន Otsuka នឹង​សហការ​ជាមួយ​ក្រុមហ៊ុន Astrobotic Technology ដែល​ជា​ក្រុមហ៊ុន​អវកាស​ឯកជន និង​ក្រុមហ៊ុន​អា​មេ​រិ​ក SpaceX តាម​រយៈ​រ៉ុក្កែត Falcon 9 ក្នុង​រយៈ​ចម្ងាយ​ជាង​៣៧​ម៉ឺន​គីឡូម៉ែត្រ​ពី​ភព​ផែនដី ។ ដើម្បី​ស៊ាំ​នឹង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​នៅ​សីតុណ្ហភាព​ដក ១៧០ អង្សា​សេ​ពេល​យប់ និង​ក្តៅ​ខ្លាំង​នៅ​សីតុណ្ហភាព​១១០​អង្សា​សេ​នៅ​ពេល​ថ្ងៃ​លើ​ឋាន​ព្រះ​ចន្ទ កំប៉ុង​ភេសជ្ជៈ Pocari Sweat ត្រូវធ្វើ​ឡើង​ពី​លោហធាតុ «​ទី​តា​ញូ​៉​ម​» ដែល​ជា​សមាសធាតុ​កម្រ មាន​តម្លៃ​ថ្លៃ​ជាងគេ​ក្នុង​លោក និង​ជា​ធាតុ​ផ្សំ​ផលិត​អាវុធ​ប្រល័យ​លោក​នុយក្លេអ៊ែរ​ដែរ ។

នេះ​ជា​ការ​ផ្សាយពាណិជ្ជកម្ម​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រព័ន្ធ​ផ្សាយពាណិជ្ជកម្ម​ដែល​នឹង​ចាប់​យក​រូបភាព​ផ្ទាល់​ពី​ឋាន​ព្រះ​ចន្ទ​មក​កាន់​ផែនដី ។ ក្រុមហ៊ុន  Otsuka Pharmaceutical Co., Ltd បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៨០ ហើយ​បច្ចុប្បន្ន​នេះ​បាន​ចរាចរ​លើ​ទីផ្សារ​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីបអាស៊ី​ខាងកើត អាស៊ី​អាគ្នេយ៍ និង​អាស៊ី​បូព៌ា ៕