ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​-​ប្រពន្ធ​មាន​ជំងឺ​ធាត់​ខ្លាំង​ហួសហេតុ​សម្រក​ទម្ងន់​អស់​ច្រើន​គីឡូក្រាម​ទើប​រួមរ័ក​បាន

8 ឆ្នាំ មុន

«​ដឹ​មេត្រូ​» របស់​អង់គ្លេស ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា លោក​ស្ទី​វ អាយុ​៤៥​ឆ្នាំ និង​អ្នកស្រី​ម៉ៃ​ឃើ​ល បៀ អាយុ​៤៣​ឆ្នាំ ជា​ប្តី​ប្រពន្ធ​ដែល​មាន​ជំងឺ​ធាត់​ខ្លាំង បាន​រង​ការ​រិះគន់​ពី​មហាជន​អង់គ្លេស​ថា

«​ដឹ​មេត្រូ​» របស់​អង់គ្លេស ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា លោក​ស្ទី​វ អាយុ​៤៥​ឆ្នាំ និង​អ្នកស្រី​ម៉ៃ​ឃើ​ល បៀ អាយុ​៤៣​ឆ្នាំ ជា​ប្តី​ប្រពន្ធ​ដែល​មាន​ជំងឺ​ធាត់​ខ្លាំង បាន​រង​ការ​រិះគន់​ពី​មហាជន​អង់គ្លេស​ថា ពួក​គេ​ចំណាយ​ប្រាក់​របស់​រដ្ឋ​ដើម្បី​រៀប​ការ ។ ពួក​គេ​ព្យាយាម​សម្រក​ទម្ងន់ ក្រោយ​ពី​រៀប​ការ​រយៈពេល​ជិត​១​ឆ្នាំ តែ​មិន​អាច​រួមដំណេក​ជាមួយ​គ្នា​បាន ។

លោក​ស្ទី​វ មាន​ទម្ងន់​២០៣​គីឡូក្រាម និង​អ្នកស្រី​ម៉ៃ​ឃើ​ល មាន​ទម្ងន់​១៤៦​គីឡូក្រាម បាន​ព្យាយាម​សម្រក​ទម្ងន់​តាម​រយៈ​កម្មវិធី «​ហ្វែ​ត​-​អ័​ហ្វ​-​ហ្វ៊ី​ត​» (Fat-of-Fit) អស់​រយៈពេល​៥​ខែ ។ អ្នក​ទាំង​២​ត្រូវ​ហាត់ប្រាណ​រយៈពេល​៦​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ រួម​ទាំង​កំណត់​ឱ្យ​ទទួលទាន​អាហារ​យ៉ា​ង​តឹង​រ៉ឹ​ង ។ ឆ្លង​ផុត​រយៈពេល​៥​ខែ លោក​ស្ទី​វ ស្រក​ទម្ងន់​នៅ​ត្រឹម​១៤៦​គីឡូក្រាម និង​អ្នកស្រី​ម៉ៃ​ឃើ​ល​ស្រក​ទម្ងន់​នៅ​ត្រឹម​១១៤​គីឡូក្រាម ។

បច្ចុប្បន្ន​ប្តី​-​ប្រពន្ធ​នោះ​រស់នៅ​ក្នុង​ក្រុង​ភ្លី​ម៉ៅ ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ចក្រភព​អង់គ្លេស ។ លោក​ស្ទី​វ និយាយ​ថា ចាប់តាំងពី​ពួក​គេ​សម្រក​ទម្ងន់​មក​ធ្វើ​ឱ្យ​ខ្សែជីវិត​មាន​លក្ខណៈ​ល្អ​ប្រសើរ និង​អាច​រួមដំណេក​បាន​ក្រោយ​ពី​ភាពធាត់​ជា​ឧបសគ្គ​នា​ពេល​កន្លង​មក ។

ពេល​ស្រក​ទម្ងន់​ធ្វើ​ឱ្យ​សុខភាព​លោក​ស្ទី​វ​ល្អ​ប្រសើរ មិន​ចាំបាច់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ជំងឺលើសឈាម​ទេ រីឯ​ជំងឺ​ទឹកនោមផ្អែម​ដែល​ធ្លាប់​យាយី​បាន​ប្រសើរ​ឡើង​ដែរ ។

លោក​ស្ទី​វ​តាំងចិត្ត​សម្រក​ទម្ងន់​ឱ្យ​បាន​៧៦​គីឡូក្រាម​ទៀត ៕