ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាតាបិតា​គួរ​យល់​ពី​ឧបនិស្ស័យ​កូន

3 ឆ្នាំ មុន

ព្រះ​ភគវា​ព្រះ​អង្គ​ទ្រង់​សម្ដែង​ក្នុង​មង្គលសូត្រ​ថា មាតា​បិ​តុ​ឧ​ប្ប​ដ្ឋា​នំ បុត្ត​ទា​រស្ស ស​ង្គ​ហោ អ​នា​កុលា ច កម្ម​ន្តា ឯ​ត​ម្មង្គល​មុត្ត​មំ ប្រែ​ថា​កិរិយា​បម្រើ​នូវ​មាតា​មួយ កិរិយា​បម្រើ​នូវ​បិតា​មួយ…

ព្រះ​ភគវា​ព្រះ​អង្គ​ទ្រង់​សម្ដែង​ក្នុង​មង្គលសូត្រ​ថា មាតា​បិ​តុ​ឧ​ប្ប​ដ្ឋា​នំ បុត្ត​ទា​រស្ស ស​ង្គ​ហោ អ​នា​កុលា ច កម្ម​ន្តា ឯ​ត​ម្មង្គល​មុត្ត​មំ ប្រែ​ថា​កិរិយា​បម្រើ​នូវ​មាតា​មួយ កិរិយា​បម្រើ​នូវ​បិតា​មួយ សេចក្ដី​សង្គ្រោះ​ដល់​បុត្រ និង​ភរិយា​មួយ ការងារ​ទាំងឡាយ​ដែល​មិន​ច្របូកច្របល់​មួយ ទាំង​បួន​នេះ​គឺជា​មង្គល​ដ៏​ឧត្ដម ។

ចំពោះ​ការ​ចិញ្ចឹម​បុត្រ​ធីតា មាតាបិតា​ក៏​គួរ​យល់​ផង​ដែរ​ថា​យើង​បង្កើតកូន​បាន​មែន តែ​យើង​មិន​អាច​បង្កើត​អធ្យាស្រ័យ និង​ឧបនិស្ស័យ​របស់​កូន​បាន​ទេ ការ​សន្សំ​ឧបនិស្ស័យ​ល្អ ឬ​អាក្រក់ កូន​កើតមក​ជា​អ្នក​មិន​ស្ដាប់បង្គាប់​មាតាបិតា នេះ​ជា​រឿង​ឧបនិស្ស័យ ដែល​បាន​សន្សំ​មក​រៀង​ៗ​ខ្លួន ។ មាន​មាតាបិតា​មិន​តិច​ទេ​ដែល​កើតទុក្ខ​លំបាក​ចិត្ត​ព្រោះតែ​កូន​ខូច​មិន​ស្ដាប់បង្គាប់​ខ្លួន ទាំង​ដែល​ខ្លួនឯង​ឪពុក​ម្តាយ​ខ្វះ​ការ​អប់រំ​ទូន្មាន​បន្ទំ​ឧបនិ​ស្ស័យ​ល្អ​ផង ហើយនឹង​មិន​បាន​យល់​ចូល​ចិត្ត​អំពី​កម្ម និង​វិបាក​របស់​កម្ម​នៃ​សត្វ​ទាំង​ឡា​យ​ផង ដូច្នេះ​ហើយ​ទើប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​តែងតែ​កើតទុក្ខ​ដុត​រោល​ចិត្ត​ខ្លួនឯង​ឥត​ស្រាកស្រាន្ត ។

ពេល​ដែល​មាតាបិតា​បាន​យល់​ពី​ឧបនិស្ស័យ​របស់​សត្វ​ទាំងឡាយ បានដឹង​ច្បាស់លាស់​ហើយ ប្រាកដជា​នឹង​បាន​ធូរ​មួយ​កម្រិត​ព្រោះ​យល់​ថាបើ​កូន​មិន​អាច​ទទួល​ដំបូន្មាន​ពី​ខ្លួន​បាន​ទេ កូន​មិន​ស្ដាប់បង្គាប់​ទេ នោះ​ជា​រឿង​របស់​កូន មិនមែន​ជា​ទោស​របស់​ឪពុក​ម្តាយ​ទេ ប្រៀប​ដូច​ព្រះសម្មាសម្ពុទ្ធ​ដូច្នោះ​ដែរ ព្រះ​អង្គ​គ្រាន់តែ​ជា​អ្នក​ចង្អុល​បង្ហាញផ្លូវ​ដល់​មនុស្ស​អ្នក​វង្វេងផ្លូវ ត្រង់​ការ​ដើរ ឬ​មិន​ដើរ​តាម​ការ​ច​ង្អុ​រ​ប្រាប់​នោះ វា​ជា​រឿង​របស់​អ្នក​ដើរ មិនមែន​ជា​ទោស​របស់​ព្រះសម្មាសម្ពុទ្ធ​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ