ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី iOS 9

8 ឆ្នាំ មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិ​ក និង​ជា ក្រុមហ៊ុន​ឈរ​លំដាប់ថ្នាក់​ទី​១ របស់​ពិភពលោក Apple បាន​ណែនាំ​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​ខ្លួន​គឺ iOS 9 ព្រមទាំង​បាន​បង្ហាញ​ពី​លក្ខណៈ​

ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិ​ក និង​ជា ក្រុមហ៊ុន​ឈរ​លំដាប់ថ្នាក់​ទី​១ របស់​ពិភពលោក Apple បាន​ណែនាំ​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​ខ្លួន​គឺ iOS 9 ព្រមទាំង​បាន​បង្ហាញ​ពី​លក្ខណៈ​ពិសេស​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ ៖

១-Siri : កម្មវិធី​ជំនួយការ​ផ្ទាល់ខ្លួន​ឆ្លាត​វៃ Siri នឹង​កាន់តែ​សកម្ម​ជាង​មុន ពោល​គឺ​យល់​ដឹង​ពី​បរិបទ​ថ្មី និង​ផ្តល់​ជំនួយ​ដល់​លោក​អ្នកជា​និច្ច ។

២-Multitasking : ឥឡូវនេះ​អ្នក​ប្រើប្រាស់​ទាំងអស់​អាច​ឃើញ​កម្មវិធី​ពេល​បច្ចុប្បន្ន​ជា​កាត 3D មាន​លក្ខណៈ​ស្រ​ដៀង​ទៅ​នឹង Switcher របស់ Android Lollipop ដែរ ប៉ុន្តែ​វា​មាន​លក្ខណៈ​ធំ​ជាង ។

៣-Maps: ក្រុមហ៊ុន Apple បាន​វិ​វ​ឌ្ឍ​កម្មវិធី​ផែនទី​របស់​ខ្លួន​ដើម្បី​គាំទ្រ​ដល់​ការ​ឆ្លងកាត់​ជា​សាធារណៈ ។ កម្មវិធី​ផែនទី​នេះ​នឹង​គាំទ្រ អ្វី​ៗ គ្រប់យ៉ាង​ពី​ក្នុង​រថយន្តក្រុង​រហូត​ទៅ​ដល់​សាឡា​ង រួម​ទាំង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ក្រោម​ដី​ក៏​ដោយ ។

៤-Typing: ក្រុមហ៊ុន Apple នាំ​យក​ការ​បន្ថែម​កាន់តែ​ទំនើប​ជាង​មុន​ជាមួយ​ក្តារ​ចុច Keyboard ដែល​ឱ្យឈ្មោះ​ថា​«QuickType»​។

៥-News: ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី iOS 9 នាំ​យក​កម្មវិធី​ថ្មី​គឺ News ដែល​ជា​ប្រភព​ព័ត៌មាន សម្បូរ​បែប​សម្រាប់​លោក​អ្នក​តាមដាន​ជា​ប្រចាំ​ថ្ងៃ ។

ក្រៅពី​លក្ខណៈ​ពិសេស​នោះ​ក៏​មាន​ចំណុច​ពិសេស​មួយ​ចំនួន​ដែល​មាននៅ​ក្នុង​ប្រព័ន្ធ​ដ៏​ថ្មី​សន្លាង​នេះ ។ iOS 9 នឹង​បង្ហាញ​វត្តមាន​ជា​សាធារណៈ​លើ Beta នៅ​ខែ​ក្រោយ​នេះ ៕