ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ល្លឺ​ម៉​ង់​អាច​ជ្រើសរើស​យក​ប្រព័ន្ធ​មី​ស៊ី​ល​ដី​-​អាកាស MEADS

8 ឆ្នាំ មុន

ប្រភព​ព័ត៌មាន​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​ដែល​អះអាង​ពី​ព័ត៌មាន​ទាំងឡាយ​របស់​សារព័ត៌មាន និយាយ​ថា ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​ជ្រើសរើស​យក​ប្រព័ន្ធ​មី​ស៊ីល​ដី​-​អាកាស MEADS ផលិត​ដោយ​ក្រុមហ៊ុន​ការពារ​អឺរ៉ុប MBDA

ប្រភព​ព័ត៌មាន​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​ដែល​អះអាង​ពី​ព័ត៌មាន​ទាំងឡាយ​របស់​សារព័ត៌មាន និយាយ​ថា ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​ជ្រើសរើស​យក​ប្រព័ន្ធ​មី​ស៊ីល​ដី​-​អាកាស MEADS ផលិត​ដោយ​ក្រុមហ៊ុន​ការពារ​អឺរ៉ុប MBDA និង​ក្រុមហ៊ុន​អា​មេ​រិ​ក Lockheed Martin ដោយ​មិន​ជ្រើស​យក​មី​ស៊ី​ល​ប៉ា​ទ្រី​យ៉ូ​ត​អា​មេ​រិ​ក Raytheon ឡើយ ។

ទូរទស្សន៍​អា​ល្លឺ​ម៉​ង់ ARD ជា​អ្នក​ប្រកាស​មុនគេ​ពី​ភ្លើង​ខៀវ​របស់​ក្រុង​ប៊ែ​រ​ឡាំង​ចំពោះ​កុងត្រា​នេះ ដែល​អាច​មាន​ទឹកប្រាក់​ដល់​ទៅ​៤,៥​ពាន់​លាន​ដុល្លារ ។

កាសែត​អា​មេ​រិ​កមួយ ក៏​រាយការណ៍​ពី​ព័ត៌មាន​នេះ​ដែរ ដោយ​ដកស្រង់​សម្តី លោក Charles Schumer ព្រឹទ្ធ​សមាជិក​រដ្ឋ​ញូ​វ​យ៉​ក ដែល​នៅ​ទីនោះ​ក្រុមហ៊ុន Lockheed Martin មាន​រោងចក្រ​ធំ​មួយ ។

សាជីវកម្ម​អឺរ៉ុប MBDA រួម​មាន​ក្រុមហ៊ុន Airbus Group ក្រុមហ៊ុន Italien Finmeccanica និង​ក្រុមហ៊ុន​អង់គ្លេស BAE Systems ។ សហរដ្ឋអាមេរិក អីុតា​លី និង​អា​ល្លឺ​ម៉​ង់ បាន​វិនិយោគ​ទឹកប្រាក់​ប្រមាណ​ជា​៣,៤​ពាន់​លាន​ដុល្លារ រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ក្នុង​ការ​ពង្រីក​ប្រព័ន្ធ​ការពារ MEADS សម្រាប់​ជំនួស​ប្រព័ន្ធ​មី​ស៊ី​ល​ប៉ា​ទ្រី​យ៉ូ​ត ក៏​ប៉ុន្តែ​ក្រុង​វ៉ា​ស៊ី​ន​តោន បាន​សម្រេច​កាលពី​ឆ្នាំ​២០១២ ដកខ្លួន​ថយ​ពី​គម្រោង​នេះ​វិញ ដោយ​លើក​ហេតុផល​ពី​ការ​កាត់​បន្ថយ​ថវិកា ។

ក្រៅពី​ប្រទេស​អា​ល្លឺ​ម៉​ង់ ប្រទេស​អីុតា​លី និង​ហូ​ឡង់ ត្រូវ​សម្រេច​លើ​ប្រព័ន្ធ​មី​ស៊ី​ល ដែល​នឹង​ត្រូវ​យក​ទៅ​បំពាក់​ឱ្យ​កងទ័ព​របស់​ពួក​គេ ក្នុង​បណ្តា​ឆ្នាំ​ខាង​មុខ ។ ចំណែក​ប្រទេស​ប៉ូ​ឡូញ នា​ពេល​ថ្មី​ៗ​នេះ​បាន​សម្រេច​ជ្រើសរើស​យក​មី​ស៊ី​ល​ប៉ា​ទ្រី​យ៉ូ​ត ដែល​កាន់តែ​ទំនើប ៕