ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​បន្ថែម​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​វៀតណាម បាន​ប្ដេជ្ញា​ថា នឹង​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេរ ទិស​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ដោយ​ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​ប្រគល់​ភារកិច្ច​ដល់ ក្រសួង​-​ស្ថាប័ន​នានា…

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​វៀតណាម បាន​ប្ដេជ្ញា​ថា នឹង​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេរ ទិស​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ដោយ​ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​ប្រគល់​ភារកិច្ច​ដល់ ក្រសួង​-​ស្ថាប័ន​នានា និង​អាជ្ញាធរ​ថ្នាក់​ខេត្ត​នៃ​ប្រទេស​រៀង​ៗ​ខ្លួន ធ្វើការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ជាមួយ គ្នា ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ធុរជន​រវាង​ប្រទេស​ទាំង​ពីរ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរ ជាតិ បានឱ្យ​ដឹង​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន ជួប​សន្ទនា​តាម​ប្រព័ន្ធ​វី​ដេ​អូ​ជាមួយ​លោក ង្វៀ​ន សួន​ហ្វ៊ុ​ក នាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម ដើម្បី​ពិភាក្សា​អំពី​មធ្យោបាយ និង​វិធានការ​នានា ដើម្បី​ជំរុញ​បន្ថែម ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​ផ្លាស់​ប្តូរ​ទស្សន​លើ​បញ្ហា​តំបន់ និង​ពិភពលោក ដែល​ជា​ក្តី កង្វល់ និង​ផលប្រយោជន៍​រួម រាប់​បញ្ចូល​ទាំង​កិច្ចសហការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​អបអរសាទរ​វៀតណាម​ចំពោះ​លទ្ធផល​ប្រកបដោយ ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ជា​ពិសេស​ការ​ចុះ ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ផង​ដែរ ។

នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ បាន​សម្តែង​នូវ​ការ​ពេញចិត្ត​លើ​ការ​រីក​ចម្រើន​ដ៏​ល្អ​ប្រសើរ នៃ​កិច្ច សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​វៀតណាម នា​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ និង​បាន​ឯកភាព​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ ក្នុង​ស្មារតី​នៃ​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ គ្រប់​ជ្រុងជ្រោយ និង​សិ្ថ​រ​ភាព​យូរអង្វែង ។

នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​សង្កត់ធ្ងន់​នូវ​សារសំខាន់​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម និង​វិ​និ យោគ​ទ្វេ​ទិស​រវាង​ប្រទេស​ទាំង​ពីរ ។ ក្នុង​គោលបំណង​នេះ ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​ប្រ គល់​ភារកិច្ច​ដល់​ក្រសួង​-​ស្ថាប័ន​នានា និង​អាជ្ញាធរ​ថ្នាក់​ខេត្ត​នៃ​ប្រទេស​រៀង​ៗ​ខ្លួន ធ្វើការ​ឱ្យ បាន​ជិត​ស្និទ្ធ​ជាមួយ​គ្នា ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ធុរជន ក៏​ដូច​ជា​លើកកម្ពស់​ការ អនុវត្ត​វិធានការ​បង្ការ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង ពីរ​ដែល​អាច​កើតឡើង​ជាយថាហេតុ​ឱ្យ​បាន​ទាន់​ពេលវេលា ។

សូម​បញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​វៀតណាម តាម​តួលេខ​ក្នុង​ឆ្នាំ ២០១៩ សម្រេច​បាន​ជាង ៥​ពាន់​លាន​ដុល្លារ ក្នុង​នោះ​កម្ពុជា​នាំ​ចូល​ពី​ប្រទេស​វៀតណាម មាន​ជាង ៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​វៀតណាម​នាំ​ចូល​ពី​កម្ពុជា​វិញ​មាន​ទឹកប្រាក់​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

ដោយឡែក​តួលេខ​ក្នុង​ឆ្នាំ ២០២០ គិត​ត្រឹម ៥​ខែ​ដំបូង​ឃើញ​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម សម្រេច​បាន ២,១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​បាន ថយ​ចុះ​ប្រមាណ ៨​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៩ ។ ការ​នាំ​ចេញ​ទៅ វៀតណាម​ភាគច្រើន​គេ​មើលឃើញ​ថា ជា​ផលិតផល​កសិកម្ម​មុន​កែ​ច្នៃ និង​នាំ​ចូល​មក​វិញ​ជា ផលិតផល​សម្រេច និង​ផលិតផល​ប្រើប្រាស់ ម្ហូបអាហារ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ