ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ីថា ​វ៉ាក់សាំង​​កូវីដ​​ខ្លួន​មាន​ប្រសិទ្ធ​ភាព​​ដល់​៩៥%​ តម្លៃ​ក៏​សម​រម្យ

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្ស៊ីអះអាង​នា​ថ្ងៃ​ទី​២៤ វិច្ឆិកា​ថា វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19របស់​ខ្លួន​ឈ្មោះ SPOUTNIK V មាន​ប្រសិទ្ធភាព​៩៥% ខណៈ​ដែល​ការ​ប្រកួតប្រជែង​គ្នា​ខាង​វ៉ាក់សាំង​កំពុង​មាន​ភាព​ខ្លាំងក្លា…

ប្រទេស​រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្ស៊ីអះអាង​នា​ថ្ងៃ​ទី​២៤ វិច្ឆិកា​ថា វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19
របស់​ខ្លួន​ឈ្មោះ SPOUTNIK V មាន​ប្រសិទ្ធភាព​៩៥% ខណៈ​ដែល​ការ​ប្រកួតប្រជែង​គ្នា​ខាង​វ៉ាក់សាំង​កំពុង​មាន​ភាព​ខ្លាំងក្លា ប្រឈម​មុខ​នឹង​ការ​កើន​កាន់តែ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​វីរុស​នោះ​លើ​ពិភពលោក​ទាំងមូល ។

ការ​ប្រកាស​នោះ​ធ្វើ​ឡើង​ពេល​ដែល​រុ​ស្ស៊ីជា​ប្រទេស​ទី​៥​លើ​ពិភពលោក​រង​ការ​ប៉ះពាល់​ខ្លាំង​ជាង​គេ​ដោយសារ​វីរុស​នោះ កត់សម្គាល់​ឃើញ​ចំនួន​អ្នក​ស្លា.ប់​ដល់​ទៅ​៤៩១​នាក់ នា​ថ្ងៃ​ទី​២៤ វិច្ឆិកា ដោយសារ​វីរុស​នេះ ។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រុម​ផលិត​វ៉ាក់សាំង SPOUTNIK V គឹ​ម​ជ្ឈ
មណ្ឌល​ស្រាវជ្រាវ GAMALEIA ក្រុង​មូ​ស្គូ ក្រសួងសុខាភិបាល​និង​មូលនិធិ​អធិបតេយ្យ​រុ​ស្ស៊ី​(RDIF) គូសបញ្ជាក់​ថា លទ្ធផល​ដំបូង​ដែល​ទទួល​បាន​លើ​បណ្ដា​អ្នក​ស្ម័គ្រចិត្ត ៤២​ថ្ងៃក្រោយ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ដំបូង​បង្ហាញ​ថា ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នេះ​មាន​ដល់​លើស​ពី​៩៥% ។

សេចក្ដី​ប្រកាស​បន្ត​ថា ក្នុង​ការ​ប្រកាស​កាលពីថ្ងៃ​ទី​១១ វិច្ឆិកា ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នោះ
២៨​ថ្ងៃក្រោយ​ការ​ចាក់​ដូ​ស​ដំបូង​មាន​៩១,៤% ។ សរុប​អ្នក​ស្ម័គ្រចិត្ត​២២.០០០​នាក់​បាន​ចាក់​រួច
ហើយ​នូវ​វ៉ាក់សាំង​ដូ​ស​ដំបូង និង​ជាង​១៩.០០០នាក់​ចាក់​ដូ​ស​ទី​២ ។

ក៏​ទោះបី​វ៉ា​ក់​នោះ​របស់​រុ​ស្ស៊ីស្ថិត​ក្នុង​ដំណាក់កាល​ទី​៣​នៃ​ការ​សាកល្បង​គ្លីនិក តែ​អ្នក​ទទួល​ខុស​ត្រូវ​ជាន់ខ្ពស់​ច្រើន​នាក់​របស់​រុ​ស្ស៊ី ក្នុង​នោះ​មាន​រដ្ឋមន្ត្រី​ការពារ​ប្រទេស លោក​ស័​រ​ហ្គេ​យ​ឆ​យ​ហ្កូ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក​ដឺ​នី​ស​ម៉ា​នទូ​រ៉ូ​វ ព្រមទាំង​អភិបាលក្រុង​មូ​ស្គូ​លោក​ស័​រ​ហ្គេ​យ​សូ​ប៊ី​យ៉ា​នី​ន​អះអាង​ថា​បាន​ចាក់​វ៉ាក់សាំង​នេះ​រួច​ហើយ ។

ម្យ៉ាងទៀត​វ៉ាក់សាំង​នោះ​ដែល​ត្រៀម​នាំ​ចេញ អាច​រក្សា​ទុក​ក្នុង​សីតុណ្ហភាព​តែ​រវាង​ពី​២​ទៅ​៨
អង្សា​សេ ខណៈ​វ៉ាក់សាំង​ជា​ច្រើន​ទៀត​ត្រូវ​រក្សា​ទុក​ក្នុង​សីតុណ្ហភាព​ទាប​បំផុត មាន​ខ្លះ​ដល់​ទៅ​៧០​អង្សា​សេ​ក្រោម​សូន្យ​ផង ។ ចំណែក​តម្លៃ​របស់​វ៉ាក់សាំង SPOUTNIK V សម្រាប់​ទីផ្សារ​អន្តរជាតិ​នឹង​មិន​ដល់​១០​ដុល្លារ​ផង​ក្នុង​១​ដូ​ស ។ នេះ​ជា​ការ​អះអាង​របស់ RDIF កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ដោយ​បញ្ចា​ក់ថា ការ​ចាក់​វ៉ាក់សាំង​នោះ​សម្រាប់​ពលរដ្ឋ​រុ​ស្ស៊ី​នឹង​មិន​យក​ប្រាក់​ឡើយ ។

វ៉ាក់សាំងនេះ​នឹង​ផលិត​ដល់​ជាង​១​ពាន់​លាន​ដូ​សនា​ឆ្នាំ​ខាងមុខ​សម្រាប់​ការ​នាំ​ចេញ​ដែល​នឹង​មាន​តម្លៃ​មិនដល់​២០​ដុល្លារ​ផង​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​ការ​ចាក់​២​ដូ​ស​នៅ​បរទេស ។

ចំណែក​ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប​លោក​ស្រី URSULA VON DER LEYEN ប្រកាស​នា​ថ្ងៃ​ទី​២៤ វិច្ឆិកា ពី​ការ​ចុះ​កុងត្រា​មួយ​ជាមួយ​ក្រុម​ហ៊ុន​អា​មេ​រិ​ក MOERNA ទិញ​វ៉ាក់សាំង​របស់​ក្រុម​ហ៊ុន​នេះ​ដល់​ជាង​១៦០​លាន​ដូ​ស ដែល​នោះ​ជា​កុងត្រា​លើក​ទី​៦​ដែល​សហភាព​អឹ​រ៉ុ​ប​ចុះ​ជា​មួយ​ក្រុមហ៊ុន​ឱសថ​មួយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ