ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា ស្រី ចំរើន ប្រែប្រួល​មួយប៉ប្រិចភ្នែក ពី​អ្នកលក់​ជ្រក់​ជើងមាន់ ក្លាយជា​ប្រធាន​អង្គការ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ជា ចំរើន ដែល​គេ​ស្គាល់​ថា ធ្លាប់​ជា​សាកល​វិទ្យា​ធិ​ការ នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា និងក្នុង​នាម​លោក​ជា​ក្រុមប្រឹក្សាភិបាល​អង្គការ​អភិវឌ្ឍន៍​យុវជន​ខ្មែរ (KYDO)…

រាជធានី​ភ្នំពេញ ៖ លោក ជា ចំរើន ដែល​គេ​ស្គាល់​ថា ធ្លាប់​ជា​សាកល​វិទ្យា​ធិ​ការ នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា និងក្នុង​នាម​លោក​ជា​ក្រុមប្រឹក្សាភិបាល​អង្គការ​អភិវឌ្ឍន៍​យុវជន​ខ្មែរ (KYDO) បាន​សម្រេច​តែងតាំង​លោក ស្រី ចំរើន ជា​ប្រធាន​អង្គការ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ធនធានមនុស្ស និង​រក​ការងារ​ជូន​យុវជន​យុវនារី បន្តវេន​ជាតិ ។

លោក ជា ចំរើន បាន​ប្រកាស​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​លោក​នាម៉ោង៩​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០២០​នេះ​ថា «​ក្នុង​នាម​ខ្ញុំ​ផ្ទាល់ ជា ចំរើន និង​ក្រុមប្រឹក្សាភិបាល​អង្គការ​អភិវឌ្ឍន៍​យុវជន​ខ្មែរ (KYDO) សម្រេច​តែងតាំង លោក ស្រី ចំរើន ជា​ប្រធាន​អង្គការ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ធនធានមនុស្ស និង​រក​ការងារ​ជូន​យុវជន​យុវនារី​បន្តវេន​ជាតិ ។ សូម​បងប្អូន​កូនក្មួយ មេត្តា​ជួយ​គាំទ្រ​គាត់ ក្នុង​ការ​ដឹកនាំ​គ្រប់គ្រង​អង្គការ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ជោគជ័យ​ចាប់ពី​ពេល​នេះ​តទៅ​» ។

ការ​សម្រេច​តែ​តាំង​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​លោក ស្រី ចំរើន បាន​បង្ហោះសារនៅ​លើ​បណ្តាញ​សង្គម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ម្សិលមិញអោយដឹងថា បច្ចុប្បន្ន ​លោក​គ្មាន​ជម្រើស​អ្វី ក្រៅពី​ចាប់​យក​របរ​លក់ទំនិញ​ផ្សេង​ៗ ដូច​ជា​ជ្រក់​ជើងមាន់​ជាដើម ដឹក​តាម​អន​ឡាញ ហើយ​ផ្ទះ​ក៏​ស្នាក់​នៅ​បណ្ដោះអាសន្ន ម៉ូតូ​ក៏​ជិះ​បណ្ដោះអាសន្ន ស្ថាប័ន និង​ក្រុមហ៊ុន ក៏​គេ​មិន​ហ៊ាន​ទទួល​ឲ្យ​ធ្វើការ ថែម​ទៀត ។

ជា​ការ​កត់សម្គាល់ កន្លង​មក លោក ស្រី ចំរើន ធ្លាប់​ប្រកាស​ថា ខ្លួន​ជា​តំណាង​ឲ្យ​និស្សិត និង​ធ្លាប់​បាន​ចូល​ប្រឡូក​ការងារ​ជា​ច្រើន សកម្មភាព​ក្នុង​រឿង​នយោបាយ ហើយ​រឿង​ដែល​លោក​លេចធ្លោ​ជាងគេ គឺ​ការ​ប្តឹង​លោក កឹ​ម សុខា អតីត​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​ករណី ដូច​ជា​ករណី​ពុក​រលួយ និង​ករណី​ចោទ​អង្គរក្ស​លោក​កឹ​ម សុខា ប្រើ​អំពើ​ហិង្សា និង​ដាក់​ញ​តិ្ត​ទៅ​រដ្ឋ​សភាជាតិ ដើម្បី​ឲ្យ​លោក កឹ​ម សុខា ចេញ​មុខ​បកស្រាយ​ចំពោះ​ខ្សែអាត់​សំឡេង ដែល​គេ​យល់​ថា ជា​សំឡេង​សាសង​ស្នេហា​រវាង​លោក កឹ​ម សុខា និង​នាង ខុ​ម ចាន់​ដា​រា​ទី ឬ​ស្រី​មុំ ជាដើម ៕

អត្ថបទ​ពាក់ព័ន្ធ ៖ លោក ស្រី ចំរើន ធ្លាប់​ចេញ​មុខ​ប្តឹង​លោក កឹ​ម សុខា ក្លាយជា​អ្នក​ដឹក​អីវ៉ាន់​លក់​តាម​អន​ឡាញ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ