ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាន​ស្ទូច​ឡើង​ស្ពាន​រលត់​ម៉ាស៊ីន​រអិល​ថយក្រោយ​បុកខ្ទេច​​បង្កាន់ដៃ​ស្ពាន​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​ស្ទូច​មួយ​គ្រឿង​បើក​ឡើង​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ស្រាប់តែ​រលត់​ម៉ាស៊ីន​ចាប់​ហ្វ្រាំង​មិន​ស៊ី បណ្ដាល​ឲ្យ​រអិល​ថយក្រោយ​ជ្រុល​ទៅ​បុក​បង្កាន់ដៃ​ដែកជុំវិញ​បរិវេណ​ស្ពាន រង​ការ​ខូចខាត​អស់​៥ផ្ទាំង ​កាលពី​​​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់…

រាជធានីភ្នំពេញ ៖ រថយន្ត​ស្ទូច​មួយ​គ្រឿង​បើក​ឡើង​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ស្រាប់តែ​រលត់​ម៉ាស៊ីន​ចាប់​ហ្វ្រាំង​មិន​ស៊ី បណ្ដាល​ឲ្យ​រអិល​ថយក្រោយ​ជ្រុល​ទៅ​បុក​បង្កាន់ដៃ​ដែកជុំវិញ​បរិវេណ​ស្ពាន រង​ការ​ខូចខាត​អស់​៥ផ្ទាំង ​កាលពី​​​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ផ្លូវជាតិ​លេខ​១ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ ។

តាម​សម្តី​បុរស​ជា​អ្នក​បើករថយន្ត​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ​គាត់​បាន​បើករថយន្ត​ស្ទូច​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D3064 បាន​ចេញពី​បុរី​មួយ​កន្លែង​នៅ​ខណ្ឌ​ច្បារ​អំពៅ ​ក្នុង​គោលបំណង​ចូល​ទៅ​ក្រុងភ្នំពេញ ដោយ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

តាម​ប្រភពដដែលបាន​បន្ត​ថា លុះ​មក​ដល់​ចំនុច​កើតហេតុ​​ខាងលើ​បាន​បើក​ឡើង​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ​ជិះ​ដល់​ពាក់កណ្ដាល​ស្ពាន ស្រាប់តែ​រថយន្ត​មាន​បញ្ហា​ បណ្ដាល​ឲ្យ​រលត់​ម៉ាស៊ីន​ ហើយជាន់​​ហ្វ្រាំង​ក៍​មិន​ជាប់​ទៀត ទើប​បណ្ដាល​ឲ្យ​រថយន្ត​រអិល​ថយក្រោយ​យ៉ាង​លឿន ណាមួយ​ដោយសារ​ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ដែល​មក​ពីក្រោយ​ផ្សេង​ៗ​ទៀត ទើប​គាត់​​បាន​បួង​ចង្កូត​ឡើង​ឃឿ​ន​គល់​ស្ពាន ក៍​ជ្រុល​ទៅ​បុក​បង្កាន់ដៃ​ដែក​ជុំវិញ​បរិវេណ​ស្ពាន​បាក់​ខ្ទេច​អស់​ចំនួន​៥​ផ្ទាំង ​ហើយ​​រថយន្ត​អស់​ល្បឿន​កល់​ជាប់ បត់​ក្បាលត្រឡប់​​ក្រោយ​វិញ ទៅ​ណា​លែង​រួច ។

ក្នុង​ហេតុការណ៍​នេះ​ដែរ គឺ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ ចំណែក​អ្នកបើកប​រក៍​មិន​បាន​រត់គេច​ទៅ​ណា​ដែរ​។

ក្រោយ​ពេល​កើតហេតុ​ គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៍​ដូច​ជា​ជំនាញ​ចរាចរណ៍​ខណ្ឌ​ច្បារ​អំពៅ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយក៍​បាន​ឃាត់​​ខ្លួន​អ្នកបើកបរ រួម​ទាំង​រថយន្ត ប្រគល់​ខាង​ជំនាញ​ចរាចរណ៍​ក្រុងភ្នំពេញ ចុះ​ទៅ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ