ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កុងតឺន័​បើក​រ​​​បុក​និង​កិន​ម៉ូតូ ​បណ្តាលឱ្យ​​ប្ដី​ប្រពន្ធ​២​នាក់​​រង​របួស​

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ បុស​ម្នាក់​​របួស​ធ្ងន់ និង​ស្ត្រី​​ជា​ប្រពន្ធ ​របួសស្រាល ខណៈ​ពេល​ដែល​ពួក​គាត់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ​ធុន​​សេ​១២៥ ឌុ​ប​គ្នា​ធ្វើ​ដំណើរ​តាម​ដង​​ផ្លូវ ស្រាប់តែ​មាន​រថយន្តកុងតឺន័រ​១​គ្រឿង​របស់​ក្រុមហ៊ុន​ផែស្ងួត តេ​ង​ឡាយ ​​បើក​បុក​និង​កិន

រាជ​ធានី​ភ្នំពេញ ​៖ បុស​ម្នាក់​​របួស​ធ្ងន់ និង​ស្ត្រី​​ជា​ប្រពន្ធ ​របួសស្រាល ខណៈ​ពេល​ដែល​ពួក​គាត់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ​ធុន​​សេ​១២៥ ឌុ​ប​គ្នា​ធ្វើ​ដំណើរ​តាម​ដង​​ផ្លូវ ស្រាប់តែ​មាន​រថយន្តកុងតឺន័រ​១​គ្រឿង​របស់​ក្រុមហ៊ុន​ផែស្ងួត តេ​ង​ឡាយ ​​បើក​បុក​និង​កិន កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​​៨ ​មិថុនា ​​នៅ​លើ​កំណាត់​ផ្លូវ​វ៉េ​ង​ស្រេង ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ  ។

​បុរស​ជា​ប្តី​​ឈ្មោះ ឌឹ​ម សុខ​ឃាង ​អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ​​​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​អណ្ដូង​វាល ឃុំ​ក្ដឿង​រាយ ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង រង​របួស​ជើង​ធ្ងន់​ ចំណែក​ប្រពន្ធ​​រង របួស​​​ជើង​ដែរ​ ប៉ុន្តែ​ស្រាល​​ ហើយ​ម៉ូតូ​ត្រូវ​រថយន្តកិន​ខ្ទេច​មួយ​កំណាត់​ក្រោយ​ ។

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​ទាំង​២​នាក់​ប្ដីប្រពន្ធ ​​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1W-85 67 ស៊េរី​ឆ្នាំ​២០១០  លុះ​​មក​​ដល់​​​ចំណុច​កើតហេតុ ក៍​ត្រូវ​បាន​រថយន្ត​​កុង​តឺន័រ របស់ក្រុមហ៊ុន​ផែស្ងួត​តេ​ង​ឡាយ ម៉ាក​ហ៊ី​ណូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-0813 ហើយ​អ្នកបើកបរ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ឡើយ​ ​ដោយ​បើកបរ​ស្របគ្នា ក្នុង​ទិស​ដៅ​ពីលិចទៅ​កើត បាន​បុក​និង​កិន​ពីក្រោយ​បណ្ដាល​ឲ្យ​​​មាន​គ្រោះថ្នាក់​បែប​នេះ​ ។​

ក្រោយ​ពេល​កើតហេតុ ត្រូវ​បាន​កម្លាំង​​នគរ​បាល​ខណ្ឌ​ចុះ​ទៅ​​វាស់វែង ​រួច​នាំ​យក​រថយន្ត​និង​ម៉ូតូទៅ​រក្សា​ទុក រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕