ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​ញឹក ប៊ុ​ន​ឆៃ ៖ បក្ស​ហ៊ុន ស៊ិ​ន​ប៉ិច មិន​អាច​សម្រេច​អ្វី​បាន​ឡើយ​ជាមួយ​ខ្មែរ​រួបរួម​ជាតិ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ញឹក ប៊ុ​ន​ឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​បញ្ជាក់​ថា គណបក្ស​ហ៊ុន​ស៊ិ​ន​ប៉ិច មិន​អាច​សម្រេច​អ្វី​បាន​ឡើយ ពាក់ព័ន្ធ​នឹង​ការ​រួបរួម​គ្នា ។…

រាជធានី​ភ្នំពេញ ៖ លោក ញឹក ប៊ុ​ន​ឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​បញ្ជាក់​ថា គណបក្ស​ហ៊ុន​ស៊ិ​ន​ប៉ិច មិន​អាច​សម្រេច​អ្វី​បាន​ឡើយ ពាក់ព័ន្ធ​នឹង​ការ​រួបរួម​គ្នា ។

លោក ញឹក ប៊ុ​ន​ឆៃ បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី ថា​ពេល​នេះ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​មិន​អាច​សម្រេច​អ្វី​បាន​នោះ​ទេ ព្រោះ​សម្តេចក្រុមព្រះ​នៅ​ក្រៅប្រទេស ហើយ​អ្វី​ដែល​អាច​ធ្វើ​បាន​នោះ​មាន​តែ​ចងសម្ព័ន្ធភាព​ជាមួយ​អ្នក​ប្រជាធិបតេយ្យ​តែ​ប៉ុណ្ណោះ ។

លោក​បន្ត​ថា លោក​ធ្លាប់​បាន​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដោយ​បាន​រៀបចំ​រចនាសម្ព័ន្ធ​តែ​មិន​អាច​ដំណើរការ​បាន​ទេ ។ លោក​បញ្ជាក់​ថា​៖ «​ផ្ទុយ​ទៅ​វិញ បើ​រួបរួម​គ្នា​រវាង​ខ្មែរ​រួបរួម​ជាតិ និង​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​តែ​យើង​មិន​បោះបង់​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​នោះ​ទេ ។ យើង​គិត​ពី​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ដែល​មាន​៣ គណបក្ស​នយោបាយ​រួម​គ្នា តែ​យើង​បើកចំហរ​ចំពោះ​គណបក្ស​នយោបាយ​ទាំងអស់​ដែល​ចង់​ចូល​រួ​» ។

លោក​ក៏​បាន​រំលឹក​ពី​ការ​ចេញពី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ថា នៅ​ពេល​ចេញ​លោក​បង្កើត​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​តែ​ប៉ុន្មាន​ខែ តែ​លទ្ធផល​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​រហូត​បោះ​ឆ្នោត​ទទួល​សម្លេង​គាំទ្រ​បាន​មេឃុំ​មួយ​ចំនួន និង​អនុប្រធាន​ផង​ដែរ ។ តែ​គណបក្ស​ហ្វ៊ិ​ន​ស៊ិ​ន​ប៉ិច​មិន​ទទួល​បាន​ទេ ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​លោក​ញឹក ប៊ុ​ន​ឆៃ ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន ប៉ិច ធ្លាប់​បាន​លើក​ឡើង​ថា គណបក្ស​មិន​ទាន់​មានការ​ប្រកាស​ជា​ផ្លូវការ​ជាមួយ​ក្នុង​ការ​រួបរួម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នោះ​ទេ ។ មន្ត្រី​ដដែល​បាន​អះអាង​ថា គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ប៉ិច មិន​ចាប់អារម្មណ៍​ចំពោះ​ការ​បង្កើត​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​នេះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ