ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្កែ​នៅ​អង់គ្លេស​នឹង​ត្រូវ​ភ្ជាប់​បន្ទះ Chip នៅ​ឆ្នាំ​2016

8 ឆ្នាំ មុន

ខែមេសា ឆ្នាំ​២០១៦ ច្បាប់​ថ្មី​របស់​ប្រទេស​អង់គ្លេស​នឹង​ចូល​ជា​ធរមាន​តម្រូវ​ឱ្យ​ឆ្កែ​ទាំងអស់​ភ្ជាប់​បន្ទះ Chip លើ​រាង​កាយ​របស់​វា ។ វិធានការ​នេះ​ត្រូវ​រៀបចំ​ឡើង​ក្នុង​គោលបំណង​កាត់​បន្ថយ​អត្រា

ខែមេសា ឆ្នាំ​២០១៦ ច្បាប់​ថ្មី​របស់​ប្រទេស​អង់គ្លេស​នឹង​ចូល​ជា​ធរមាន​តម្រូវ​ឱ្យ​ឆ្កែ​ទាំងអស់​ភ្ជាប់​បន្ទះ Chip លើ​រាង​កាយ​របស់​វា ។ វិធានការ​នេះ​ត្រូវ​រៀបចំ​ឡើង​ក្នុង​គោលបំណង​កាត់​បន្ថយ​អត្រា​កើនឡើង​នៃ​ឆ្កែ​អនាថា​ក្នុង​ប្រទេស​អង់គ្លេស ។

ក្នុង​ឆ្នាំ​២០១២​មាន​ឆ្កែ​ចំនួន​១១៨.៩៣២​ក្បាល​ត្រូវ​គេ​រាយការណ៍​ថា​បាត់ ឬ​ត្រូវ​ចោរលួច​ដែល​ក្នុង​នោះ​មាន​ចំនួន​៥៥.៨៩៨​ក្បាល​(៤៧ ភាគរយ​)​បាន​ជួប​ម្ចាស់​វិញ​ក្រោយ​បាត់​ខ្លួន​ជា ច្រើន​ខែ ។ ដោយឡែក​សត្វ​ឆ្កែ​ប្រមាណ​ជា ៦.៩០០ (៥​ភាគរយ​)​ក្បាល​ត្រូវ​គេ​ចាក់​ថ្នាំ​សណ្តំ ។ មាន​សត្វ​ឆ្កែ​ចំនួន​៧.០៩៨​ក្បាល​ប៉ុណ្ណោះ​ត្រូវ​បាន​ភ្ជាប់​ដោយ​បន្ទះ Chip ក្នុង​ឆ្នាំ​២០១២ តួលេខ​នេះ​បង្ហាញ​ត្រឹមតែ ១​ភាគរយ​នៃ​ចំនួន​សត្វ​ឆ្កែ​សរុប​ប្រមាណ​ជា​៦,៧​លាន ក្បាល​ក្នុង​ប្រទេស​អង់គ្លេស ។ បន្ទះ Chip នេះ មាន​ទំហំ​ប៉ុន​គ្រាប់ស្រូវ​ដូច​បង្ហាញ​ក្នុង​រូបរួម​មាន​កញ្ចក់​និង​បញ្ចូល​ទៅ​ក្នុង​ជាលិកា​របស់​វា ។

ប្រទេស​នូ​វែ​ល​សេ​ឡង់ និង​ប្រទេស​អៀរ​ឡង់​ខាងជើង​ក៏​បាន​សាកល្បង​វិធានការ​ស្រ​ដៀង​នេះ​ដែរ ។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខទៀត បណ្តា​ប្រទេស​លើ​សាកលលោក​នឹង​ឈ្វេងយល់​ពីអត្ថប្រយោជន៍​នៃ​ការ​ភ្ជាប់​បន្ទះ Chip ហើយ​នៅ​ឆ្នាំ២០៤០ ការ​ភ្ជាប់​បន្ទះ Chip នឹង​រីក​វិសាលភាព​ទៅ​ក្នុង​រាង​កាយ​មនុស្ស​វិញ​ម្តង ៕