ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួង​សំរឹទ្ធិ​ទម្ងន់​ជាង​19​តោន​របស់​មី​យ៉ា​ន់​ម៉ាដាក់​តម្កល់​នៅ​វត្ត​មួយ

8 ឆ្នាំ មុន

ជួង​ធ្វើ​ពី​សំរឹទ្ធិ​ដ៏​ធំ​មួយ​ត្រូវ​គេ​ដាក់​តាំងនៅ​វត្ត​ក្នុង​ក្រុង​ដា​វ៉ា​យ (Dawei) តំបន់​តានី​ន ថា​យី (Tanin thayi) ប្រទេស​មី​​យ៉ា​ន់​ម៉ា កាលពី​ចុងខែ​ឧសភា និង​ក្លាយជា​ជួង​ធំ ស្ថិត​នៅ​លំដាប់​ទី​៣​នៅ​ក្នុង​ប្រទេស ។

ជួង​ធ្វើ​ពី​សំរឹទ្ធិ​ដ៏​ធំ​មួយ​ត្រូវ​គេ​ដាក់​តាំងនៅ​វត្ត​ក្នុង​ក្រុង​ដា​វ៉ា​យ (Dawei) តំបន់​តានី​ន ថា​យី (Tanin thayi) ប្រទេស​មី​​យ៉ា​ន់​ម៉ា កាលពី​ចុងខែ​ឧសភា និង​ក្លាយជា​ជួង​ធំ ស្ថិត​នៅ​លំដាប់​ទី​៣​នៅ​ក្នុង​ប្រទេស ។

កាសែត​ក្នុងស្រុក​របស់​មី​យ៉ា​ន់​ម៉ាផ្សាយ​ថា ជួង​ដែល​ផលិត​ឡើង​នៅ​ក្រុង​ម៉ា​ន់​ដា​ឡេ​នោះ កើត​ចេញពី​ទឹកចិត្ត​សទ្ធា​របស់​ពុទ្ធសាសនិក ក្រោម​ការ​ឧបត្ថម្ភ​របស់​លោក​ឧត្តមសេនីយ៍ មីន អួ​ង​ឡា​ង មេបញ្ជាការ​កងទ័ព​និង​ភរិយា ហើយ​បាន​យក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​Shwetaugsa ក្រុង Dawei កាលពី​ចុងខែ​ឧសភា ។ ជួង Maha Wizaya Nabbutaghawtha មាន​ទម្ងន់​ជាង​១៩​តោន កម្ពស់​៤​ម៉ែត្រ អង្កត់ផ្ចិត ២,២៥​ម៉ែត្រ និង​កម្រាស់​០,៣​ម៉ែត្រ ។ ជួង​នោះ​ក្នុង​លក្ខណៈ​ជា​រចនាបថ​សិល្បៈ​របស់​មី​យ៉ា​ន់​ម៉ា ។

ជួង Maha Wizaya Nabbutaghawtha មាន​លក្ខណៈ​ស្រ​ដៀង​នឹង​ជួង​ដ៏​ធំ​ដែល​ព្រះមហាក្សត្រ Thayawady ផលិត​ទុកជា​និមិត្តរូប​នៅ​ទិស​ខាងកើត​ឆៀង​ខាងជើង​វត្ត​មហា​ចេតិយ សា​វ៉េ​ដា​ហ្គុ​ង នៅ​ក្រុង​រ៉​ង់​ហ្គូ​ន គឺជា​ជួង​ខ្នាត​ធំ​នៅ​លំដាប់​ទី​២​ក្នុង​ប្រទេស ។

តាម​ស្ថិតិ​ជា​ផ្លូវការ ជួង​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​មី​​យ៉ា​ន់​ម៉ា គឺ​ជួង «Mingun Bell» នៅ​វត្ត​មីង​ហ្គុ​ន ភាគ​ខាងលិច​ទន្លេ​អីុ​រ៉ា​វ៉ា​ឌី ក្នុង​តំបន់​សា​ហ្គា​ង (Sagaing) ប៉ុន្តែ​ស្ថិត​នៅ​ឆ្ងាយ​ពី​ក្រុង​ម៉ា​ន់​ដា​ឡេ នៅ​ភាគ​ខាងកើត​ប្រហែល​១១​គីឡូម៉ែត្រ ។ ជួង​យក្ស​ដែល​មាន​អាយុ​ជាង​២០០​ឆ្នាំ​នេះ មាន​ទម្ងន់​ជាង​៩៩​តោន ហើយ​ស្ទើរតែ​ខូចខាត​ដោយសារ​រញ្ជួយ​ដី​ក្នុង​កម្លាំង​៦,៨​រិ​ក​ស្ទ័​រ ធ្វើ​ឱ្យ​កក្រើក​បរិវេណ​នោះ កាលពី​ខែវិច្ឆិកា​២០១២ ៕