ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងអកុសល​ដែល​បង្កដោយកំប៉ុង​ហ្គាស​​ បើក​​​ផ្ទុះ​អន្តរាយ​ដល់​​ជីវិត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​​រហូតបាត់បាត់ជិវិត និង​បងប្រុស​ភ្លោះ​ម្នាក់​បាន​រង​របួសស្រាល ខណៈ​ពេល​ដែល​បើក​កំប៉ុង​ហ្គា​សកម្តៅ​មាន់​ស្ងោរ ដែល​ទើប​តែ​សែន​បុក​គ្រឹះ​ ហើយ​ក៏​ផ្ទុះ​ឆាបឆេះ​ក្នុង​បន្ទប់​ជួល រួម​ជាមួយ​ម៉ូតូ​១​គ្រឿង បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​១០​នាទី​យប់​ថៃ្ង​ទី​២៣ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​​រហូតបាត់បាត់ជិវិត និង​បងប្រុស​ភ្លោះ​ម្នាក់​បាន​រង​របួសស្រាល ខណៈ​ពេល​ដែល​បើក​កំប៉ុង​ហ្គា​សកម្តៅ​មាន់​ស្ងោរ ដែល​ទើប​តែ​សែន​បុក​គ្រឹះ​ ហើយ​ក៏​ផ្ទុះ​ឆាបឆេះ​ក្នុង​បន្ទប់​ជួល រួម​ជាមួយ​ម៉ូតូ​១​គ្រឿង បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​១០​នាទី​យប់​ថៃ្ង​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

យុវជន​រង​គ្រោះ ដែល​ជាប់​ក្នុង​បន្ទប់​ត្រូវ​ភ្លើង​ឆេះ​​​ឈ្មោះ ព្រែ​ង ខា អាយុ​២១​ឆ្នាំ ជា​កម្មករ​សំណង់​ផ្នែក​បុក​គ្រឹះ ទើប​មក​ស្នាក់​នៅ​បន្ទប់​លេខ​៣៤ ផ្ទះ​ជួល​កន្លែង​កើតហេតុ​បាន​២​ថ្ងៃ និង​មានស្រុក​កំណើត​នៅ​ភូមិ​ប្រាំ​យ៉ា​ម ឃុំ​ប្រាំ​យាម ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម ។ ចំណែក​បងប្រុស​ដែល​ជា​កូនភ្លោះ​នឹង​គ្នា​រង​របួស​ឈ្មោះ ព្រែ​ង ឃី​ម អាយុ​២១​ឆ្នាំ ដែល​ជា​បងប្អូន​ភ្លោះ ។

តាម​នគរបាល បានឱ្យ​ដឹង​ថា ការ​ឆាបឆេះ​នេះ​បាន​កើតឡើង​បណ្តាល​មក​ពី​ផ្ទុះ​កំប៉ុង​ចង្ក្រានហ្គាស បណ្តាល​ឱ្យ​ឆាបឆេះ​ម៉ូតូ​និង​សម្ភារ​នៅ​ក្នុង​បន្ទប់​ទាំងស្រុង និង​បង្ក​ឱ្យ​ជន​រង​គ្រោះ​ដែល​កំពុង​តែ​ងូតទឹក​ជាប់​នៅ​ក្នុងផ្ទះ​នោះ​ហើយ​ឆេះ​ដោយបាត់បង់ជីវិត​​ទាំង​ស្រាត​នៅ​ក្បែរ​ម៉ូតូ​របស់​ខ្លួន ។ នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង បាន​ទៅ​អន្តរាគមន៍ តែ​មិន​បាន​បាញ់​ទឹក​នោះ​ទេ ដោយ​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់​រលត់​ទៅ​ហើយ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​២​នាក់​បងប្អូន​ភ្លោះ ព្រមទាំង​មេជាង​បុក​គ្រឹះ​ម្នាក់​ទៀត​បាន​មក​ជួល​ផ្ទះ​នោះ​ស្នាក់​នៅ ទើបតែ​បាន​២​យប់​ដែល​ក្នុង​១​ខែ តម្លៃ​៤៥​ដុល្លារ ដើម្បី​បុក​គ្រឹះ​សាងសង​សំណង់ នៅ​ទល់មុខ​គ្នា​នោះ ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិ​ឆ្ឆិ​កា ម្ចាស់ផ្ទះ​ក៏​បាន​រៀបចំ​សែនព្រេន​បុក​គ្រឹះ ហើយ​ក្រុម​ជាង​ក៏​បាន​បុក​គ្រឹះ​អស់​មួយ​ថ្ងៃ ។ លុះ​នៅ​វេលា​ល្ងាច បន្ទាប់​ពី​ចប់​ការងារ ម្ចាស់ផ្ទះ​ក៏​បានឱ្យ​មាន់​ស្ងោ​សែន មួយ​ក្បាល​ទៅ​ជន​រង​គ្រោះ ដែល​ជា​កម្មករ​បុក​គ្រឹះ​នោះ​យក​ទៅ​ហូប​បាយ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ក៏​បាន​យក​មាន់​នោះ​ទៅ​កម្តៅ ដើម្បី​ធ្វើ​ម្ហូប​បាយ​ពេល​យប់ ។ ខណៈនោះ បុរស​ជា​មេការ​បាន​ចូល​ទៅ​ងូតទឹក​មុន ពេល​ចេញ​មក​វិញ ក៏​បាន​អង្គុយ​លេង នៅ​ក្នុង​បន្ទប់​នោះ​ជាមួយ​បុរស​ជា​បងប្រុស ។
ចំណែក​ជន​រង​គ្រោះ​ក៏​បាន​ចូល​ទៅ​ងូតទឹក ស្រាប់តែ​កំប៉ុង​ចង្ក្រានហ្គាស​ផ្ទុះ​ឡើង បណ្តាល​ឱ្យ​បុរស​ជាប​ងរ​បូស​ក៏​នាំ​គ្នា​រត់​ចេញ​មក​ក្រៅ​អ្នក​ក្បែរ​ខាង​នាំ​គ្នា​ជួយ​ពន្លត់ ដោយ​ភ្លើង ឆាបឆេះ​រាលដាល​ទៅ​ម៉ូតូ​និង​សម្ភារ​ខោអាវ​ពេញបន្ទុក ។

ដោយឡែក ជន​រង​គ្រោះ ដែល​កំពុង​តែ​ងូតទឹក​ជាប់​នៅ​ក្នុង​បន្ទប់ ហើយ​សមត្ថកិច្ច​មាន​ការ​សង្ស័យ​ថា ពេល​ភ្លើង​ឆេះ​បាន​រត់​ចេញ​មក​ក្រៅ​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​នៅ​ក្បែរ​ម៉ូតូ​តែ​ម្តង ។ តាម​នគរបាល​បានឱ្យ​ដឹង​ថា បន្ទប់​ផ្ទះ​ជួល​ទំហំ​ប្រមាណ​៤​ម៉ែត្រ​គុណ​៤​ម៉ែត្រ ត្រូវ​ភ្លើង ឆេះ​រួម​ជាមួយ សម្ភារ ម៉ូតូ​១​គ្រឿង​ម៉ាក​ហុង ដា លេខ​ភ្នំពេញ 1FE.5452 ប៉ុស្តិ៍​ផ្សារ​១ ធុង​ស្នោ​១ និង​សម្លៀក​បំពាក់​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​រង​របួស​ម្នាក់ ។ ទោះបីជា​យ៉ាងណា ភ្លើង​ពុំ​ឆេះ​រាល់ដាល​ទៅ​បន្ទប់​នៅ​ក្បែរ​នោះ​ឡើយ ។

នៅ​យប់​នោះ នគរបាល​ជំនាញ​ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ទាំង​យប់​ដើម្បី​រក​ពី​មូលហេតុ​នៃ​ការ​ស្លាប់ និង​ការ​កើត​មាន​អគ្គិភ័យ​នេះ​ឱ្យ​បាន​ច្បាស់ ។ លុះ​ព្រឹក​ឡើង​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​និង​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ព្រមទាំង​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​បន្ត​ចុះ​ទៅ​ត្រួត​ពិនិត្យ​កន្លែង​កើតហេតុ​ទៀត ។ បន្ទាប់​ពី​ត្រួតពិនិត្យ​យ៉ាង​ល្អិន​ល្អន់ នគរបាល​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​កើត​មាន​អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ផ្ទុះ​កំប៉ុង​ចង្ក្រាន​ហ្គាស​ប្រាកដ​មែន ៕ ​

អត្ថបទសរសេរ ដោយ