ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​រដ្ឋបាល​របស់​លោក​បៃ​ដិ​ន​ គេ​ហៅ​រដ្ឋបាល​ទី​២​របស់​លោក​អូ​បា​ម៉ា​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ជិត​២​ខែ​មុន​ការ​ចូល​កាន់​តំណែង និង​ខណៈ​លោក​ដូ​ណា​ល់​ត្រាំ​នៅ​បដិសេធ​មិន​ទាន់​ទទួល​ស្គាល់​បរាជ័យ​របស់​លោក ប្រធានាធិបតី​ជាប់​ឆ្នោត​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន កាលពី​ថ្ងៃ​ទី​២៤​ វិច្ឆិកា​ ក៏​បាន​បង្ហាញ នូវ​សមាសភាព​រដ្ឋបាល​របស់​លោក ដោយ​ក្រុម​របស់​លោក​រួម​មាន​ឥស្សរជន​ច្រើន​រូប​នៃ​អតីត​ប្រធានាធិបតី​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​។…

សហរដ្ឋអាមេរិក ៖ ជិត​២​ខែ​មុន​ការ​ចូល​កាន់​តំណែង និង​ខណៈ​លោក​ដូ​ណា​ល់​ត្រាំ​នៅ​បដិសេធ​មិន​ទាន់​ទទួល​ស្គាល់​បរាជ័យ​របស់​លោក ប្រធានាធិបតី​ជាប់​ឆ្នោត​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន កាលពី​ថ្ងៃ​ទី​២៤​ វិច្ឆិកា​ ក៏​បាន​បង្ហាញ នូវ​សមាសភាព​រដ្ឋបាល​របស់​លោក ដោយ​ក្រុម​របស់​លោក​រួម​មាន​ឥស្សរជន​ច្រើន​រូប​នៃ​អតីត​ប្រធានាធិបតី​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​។ ម្យ៉ាងទៀត​លោក​គោរព​ការ​សន្យា​ដោយ​ក្នុង​រដ្ឋបាល​ថ្មី​មាន​បញ្ចូល​នារី​ច្រើន​រូប ព្រមទាំង​មនុស្ស​មក​ពី​ជនជាតិភាគតិច​។

(ANTONY-BLINKEN)

សមាជិក​ជា​ច្រើន​នៃ​រដ្ឋបាល​លោក​បៃ​ដិ​ន ​ជា​មនុស្ស​ជំនិត​របស់​លោក​និង​អតីត​មនុស្ស​នៃ​រដ្ឋបាល​របស់​លោក​អូ​បា​ម៉ា រហូត​ដល់​គេ​ហៅ​រដ្ឋបាល​នោះ​ថា រដ្ឋបាល​ទី​២​ របស់​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​។

(JAKE-SULLIVAN)

លោក​ANTONY BLINKEN អាយុ​៥៨​ឆ្នាំ​ដែល​ត្រូវ​តែងតាំង​ជា​រដ្ឋមន្ត្រី​ការ​បរទេស ជាទី​ប្រឹក្សា​មួយ​រូប​តាំងពី​យូរ​មក​ហើយ​របស់​លោក​បៃ​ដិ​ន ហើយ​ក៏​ជា​អនុ​រដ្ឋ​រដ្ឋមន្ត្រី​ការ​បរទេស​របស់​លោក​អូ​បា​ម៉ា​ដែរ​។ លោក​JAKE SULLIVAN ​ដែល​តែងតាំង​ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ​ក៏​ជា​មនុស្ស​ជំនិត​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត ​និង​ជា​អ្នក​ធ្លាប់​ធ្វើការ​ក្នុង​ក្រសួងការបរទេស ក្រោម​លោកស្រី​ហ៊ីល​ឡា​រី​គ្លី​ន​តុ​ន​។ អតីតរដ្ឋមន្ត្រី​ការ​បរទេស​របស់​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា លោក​ច​ន​ឃ័​រ​រី​អាយុ​៧៦​ឆ្នាំ ជ្រើសតាំង​ជា​បេសកជន​ពិសេស​របស់​ប្រធានាធិបតី ទទួល​បន្ទុក​ខាង​បរិស្ថាន​។

(​ALEJANDRO-MAYORKAS​)

លោក​ALEJANDRO MAYORKAS​ជា​រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង ដែល​លោក​ក៏​ជា​អ្នក​ធ្លាប់​ធ្វើការ​ក្រោម​រដ្ឋបាល​លោក​អូ​បា​ម៉ា​។ លោកស្រី​LINDA THOMAS GREENFIELD​តែងតាំង​ជា​ឯក​អគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​អ​.​ស​.​ប លោកស្រី​AVRIL HAINES​ជា​ប្រមុខ​ភ្នាក់ងារ​ស៊ើ​ប​ការណ៍ ក៏​សុទ្ធតែ​ជា​អ្នក​ធ្លាប់​ធ្វើការ​ក្រោម​រដ្ឋបាល​លោក​អូ​បា​ម៉ា​។

(​LINDA-THOMAS-GREENFIELD)
(AVRIL-HAINES​)

លោក​បៃ​ដិ​ន​បាន​បញ្ចូល​នារី​ច្រើន​រូប​ក្នុង​រដ្ឋបាល​ថ្មី​របស់​លោក ដោយ​លោកស្រី​JANET YELLEN អាយុ​៧៤​ឆ្នាំ អតីត​ប្រធាន​ផ្នែក​ត្រៀម​បំរុង​សហព័ន្ធ​FED​ពី​ឆ្នាំ​២០១៤​ទៅ​២០១៨ ត្រូវ​តែងតាំង​ជា​រដ្ឋមន្ត្រី​រតនាគារ​។

(ANET-YELLEN)

លោក​បៃ​ដិ​ន​បាន​តែងតាំង​នារី​ដំបូង​ម្នាក់​លោកស្រី​MICHELE FLOURNOY​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​។ លោកស្រី​ជា​អ្នក​ជំនាញការ​ខាង​កិច្ច​ការពារ​ហើយ​ជា​មនុស្ស​ដែល​មាន​គេ​គោរព​​ច្រើន​ក្នុង​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ដោយ​លោកស្រី​ជា​មនុស្ស​ទី​៣​ក្រោម​លោក​អូ​បា​ម៉ា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

(​MICHELE-FLOURNOY​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ