ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលទ្រុស្តសីល​គឺជា​ចោរ​បៀត​បៀ​ន​​ខ្លួនឯង​និង​អ្នក​ដទៃ

3 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា ព្រះ​មាន​ព្រះ​ភាគ​បាន​ប្រារព្ធ​ភិក្ខុ​មួយ​ក្រុម​ដែល​ដើរ​បង្ក​បញ្ហា​ដល់​អ្នកស្រុក ចិញ្ចឹមជីវិត​ដោយ​មិច្ឆាជីវៈ​គឺ​ចិញ្ចឹមជីវិត​ខុស​ទៅ​នឹង​ធម៌​វិន័យ បើ​បុគ្គល​ណា​សេពគប់ បុគ្គល​នោះ​នឹង​ដល់​នូវ​សេចក្តី​វិនាស ហើយ​ព្រះ​អង្គ​ត្រាស់​នូវ​គាថា​យ៉ាងនេះ​ថា​៖ យស្ស អ​ច្ច​ន្ត​ទុ​ស្សី​ល្យំ មា​លុ​វា សាល​មិ​វោ​ត្ថ​តំ…

នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា ព្រះ​មាន​ព្រះ​ភាគ​បាន​ប្រារព្ធ​ភិក្ខុ​មួយ​ក្រុម​ដែល​ដើរ​បង្ក​បញ្ហា​ដល់​អ្នកស្រុក ចិញ្ចឹមជីវិត​ដោយ​មិច្ឆាជីវៈ​គឺ​ចិញ្ចឹមជីវិត​ខុស​ទៅ​នឹង​ធម៌​វិន័យ បើ​បុគ្គល​ណា​សេពគប់ បុគ្គល​នោះ​នឹង​ដល់​នូវ​សេចក្តី​វិនាស ហើយ​ព្រះ​អង្គ​ត្រាស់​នូវ​គាថា​យ៉ាងនេះ​ថា​៖

យស្ស អ​ច្ច​ន្ត​ទុ​ស្សី​ល្យំ មា​លុ​វា សាល​មិ​វោ​ត្ថ​តំ ក​រោ​តិ សោ តថ​ត្តា​នំ យ​ថា នំ ឥ​ច្ឆ​តី ទិ​សោ ។ ប្រែ​ថា ភាព​ជា​អ្នក​ទ្រុស្តសីល​ហួស​កម្រិត​បាន​គ្រប​សង្កត់​នូវ​អត្តភាព​នៃ​បុគ្គល​ណា ដូច​ជា​វល្លិ ឬ​ជ្រៃ រួបរឹត​ព័ទ្ធព័ន្ធ​ដើម​សាលព្រឹក្ស​យ៉ាងនោះ​ឯង បុគ្គល​នោះ​ឈ្មោះ​ថា ធ្វើ​ខ្លួនឯង​ឱ្យ​វិនាស ដូច​ជា​ចោរ​អ្នក​ប្រាថ្នា​ធ្វើ​នូវ​សេចក្តី​វិនាស​ឱ្យ​ដល់​អ្នក​ដទៃ​ដូច្នោះ​ដែរ ។

នៅ​ក្នុង​ព្រះ​វិន័យ​ក៏​បាន​ពោល​ដល់​អ្នកបួស​ទ្រុស្តសីល​ប្រៀប​ដូច​ជា​ចោរ​ចាំ​លួច​អាហារ​របស់​សង្ឃបរិភោគ​ដូច្នោះ​ដែរ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ