ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សុគន្ធ នី​សា ហួសចិត្ត​នឹង​មាស សុខ​សោភា រឿង​មួយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាស សុខ​សោភា មួយ​រយៈពេល​ចុង​ក្រោយ​នេះ អ្នកគាំទ្រ​បាន​តាមដាន​ពី​រឿង​ចាក​​ចេញពី​ផលិតកម្ម​ចាស់​ហើយ តើ​នឹង​ចូល​ផលិតកម្ម​ថ្មី​ណាមួយ? ។ ពិសេស​គេ​សង្ស័យ​ថា​នាង​នឹង​ទៅ​ផលិតកម្ម​ហង្ស​មាស ។…

រាជធានី​ភ្នំពេញ ៖ មាស សុខ​សោភា មួយ​រយៈពេល​ចុង​ក្រោយ​នេះ អ្នកគាំទ្រ​បាន​តាមដាន​ពី​រឿង​ចាក​​ចេញពី​ផលិតកម្ម​ចាស់​ហើយ តើ​នឹង​ចូល​ផលិតកម្ម​ថ្មី​ណាមួយ? ។ ពិសេស​គេ​សង្ស័យ​ថា​នាង​នឹង​ទៅ​ផលិតកម្ម​ហង្ស​មាស ។ ទោះជា​យ៉ាងណា​ក្ដី​ នៅ​ទីបំផុត​តារាចម្រៀង​រូប​នេះ​មិន​ដូច​គេ​សង្ស័យ​ទេ គឺ​បែរជា​ទៅ​ផលិតកម្ម​ថ្មី​ទៅ​វិញ​។ រឿង​នេះ​ធ្វើ​ឲ្យ​តារាចម្រៀង​ សុ​គ​ន្ឋ នី​សា ជា​មិត្ត​ភក្តិ​បាន​ត្រឹមតែ​ហួសចិត្ត ។

សុ​គ​ន្ឋ នី​សា និង​មាស សុខ​សោភា ជា​មិត្តភក្ដិ​តស៊ូ​ក្នុង​អាជីព​សិល្បៈ​ជាមួយ​គ្នា​យូរ​ឆ្នាំ​។ ម្នាក់​ៗ ច្បាម​បាន​ភាព​ជោគជ័យ​ប្រដេញ​គ្នា ល្បី​ទាំង​ជីវិត​សិល្បៈ ឯ​ស្នេហា​ក៏​ឆ្លង​ដល់ត្រើយ​សុភមង្គល​ដូច​គ្នា ។

មានរឿង​មួយ​ដែល​ធ្វើ​ឲ្យ​សុ​គ​ន្ឋ នី​សា មិន​ស្រឡះ​ចិត្ត​ដ្បិត​បំណង​នាង​មិន​ទាន់​បាន​សម្រេច​ជាមួយ​មាស សុខ​សោភា​។ ប្រ​សិន​បាន​សម្រេច​បំណង​នោះ​វិញ ពួក​នាង​នឹង​រួមដៃគ្នា​ធ្វើ​ឲ្យ​កក្រើក​សិល្បៈ ។

ថ្មី​ៗ​នេះ ​សុគន្ធ នី​សា លើក​ឡើង​ថា «​បើសិនជា ​មាស សុខ​សោភា ចូល​ហង្ស​មាស គឺជា​រឿង​ល្អ​មួយ​ចំពោះ​នាង ព្រោះ​ជា​មិត្តភក្ដិ​រាប់​ឆ្នាំ​មក​ហើយ អ៊ី​ចឹ​ង​បើ​ច្រៀង​ជាមួយ​គ្នា​ទៀត​កាន់តែ​ប្រសើរ។ គ្មាន​បញ្ហា​សម្រាប់​នាង​ខ្ញុំ​ទេ ព្រោះ​ស្គាល់គ្នា​យូរហើយ អ៊ីចឹ​ង​បើ​ធ្វើការ​ជាមួយ​គ្នា​ក៏​កាន់តែ​ល្អ​ដែរ តែ​ខ្ញុំ​មិន​ដែល​ដឹង​រឿង​សោភា ចង់​ចូល​ហង្ស​មាស ទេ »​។

មានការ​លេចឮ​ថា ​មាស សុខ​សោភា មិន​ត្រូវ​គ្នា​ជា​ថ្មី​ម្ដងទៀត​ចំពោះ​ការ​ចរចា​ជាមួយ​ហង្ស​មាស។ ស្រប​ពេល​នេះ​មហាជន ពិសេស​អ្នកគាំទ្រ​ស្ទើរតែ​មិន​ជឿ គឺ​នាង​បាន​ទៅ​ចូល​ផលិតកម្ម​ថ្មី​មួយ ដែល​គ្មាន​បទ​ពិសោធន៍​ទាល់តែ​សោះ​ក្នុង​ការ​ផលិត​បទ​ចម្រៀង​ពី​មុន​នោះ គឺ Ream មាន​ថៅកែ​ស្រី​ឈ្មោះ​ស្រី​អូន ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ ។

ការ​ចង់​ដឹង​ថា ​មាស សុខ​សោភា ចូល​ផលិតកម្ម​ណា បាន​លាតត្រដាង​ច្បាស់​ហើយ​នា​ពេល​នេះ គឺ​​នាង​សម្រេចចិត្ត​ទៅ​កាន់​ផលិតកម្ម​ថ្មី​មួយ ។ នាង​ចូល​ផលិតកម្ម​រាម ដោយសារ​តែ​មាន​លក្ខ​ខណ្ឌ​ត្រូវចិត្ត​នាង មិន​ដាក់​សម្ពាធ​លើ​នាង ហើយ​អាច​ធ្វើ​ឲ្យ​នាង​មាន​សិ​ទ្ឋិ​សម្រេច​ទិស​ដៅ អ្វី​ៗ​ដែល​ខ្លួន​ចង់​ធ្វើ ។

មាស សុខ​សោភា និង​សុគន្ធ នី​សា សុ​ទ្ឋ​តែ​មាន​ស្វាមី និង​មាន​វ័យ​ច្រើន​បន្តិច​ហើយ តែ អ្នក​ទាំង​២​​នៅ​មិន​ទាន់​មានកូន​ដូច​គ្នា ខណៈ​ការងារ​មមាញឹក ។ សោភា មាន​ស្វាមី​ជា​អាណិកជន​នៅ​កា​ណា​​ដា ហើយ​មាន​គម្រោង​រៀប​ការ​ឆ្នាំ​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ