ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រារព្ធ​បិតា​ដែល​ទាស់​ព្រះ​ទ័យ​នឹង​ព្រះ​អង្គ​និមន្ត​បិណ្ឌបាត

3 ឆ្នាំ មុន

កាល​ព្រះ​មាន​ព្រះ​ភាគ​គង់នៅ​និគ្រោធារាម ទ្រង់​ប្រារឰ​ព្រះបាទ​សិរី​សុទ្ធោទនៈ​ជា​បិតា​ដែល​ទាស់​ព្រះ​ទ័យ​នឹង​ព្រះ​អង្គ​ទ្រង់​យាង​បិណ្ឌបាត​យ៉ាងនេះ​ថា ការ​និមន្ត​បិណ្ឌបាត​របស់​អ្នក​បួ​ស​​មិន​បាន​ធ្វើ​ឱ្យ​ព្រះ​បិតា​អាប់ឱន​កិត្តិយស​នោះ​ទេ ព្រោះថា ជាតិ​ជា​បព្វជិត​ត្រូវ​ចិញ្ចឹមជីវិ​ត​ដោយ​បិណ្ឌបាត​ដូច្នេះ​ហើយ នេះ​ជា​សម្មាអាជីវៈ​របស់​ត្រកូល​អ្នកបួស​គ្រប់​ពុទ្ធសម័យ ហើ​យ​ទ្រង់​ត្រាស់​នូវ​ព្រះ​គាថា​យ៉ាងនេះ​ថា​៖ ឧ​ត្តិ​ដ្ឋេ នប្ប​ម​ជ្ជេ​យ្យ ធ​ម្មំ…

កាល​ព្រះ​មាន​ព្រះ​ភាគ​គង់នៅ​និគ្រោធារាម ទ្រង់​ប្រារឰ​ព្រះបាទ​សិរី​សុទ្ធោទនៈ​ជា​បិតា​ដែល​ទាស់​ព្រះ​ទ័យ​នឹង​ព្រះ​អង្គ​ទ្រង់​យាង​បិណ្ឌបាត​យ៉ាងនេះ​ថា ការ​និមន្ត​បិណ្ឌបាត​របស់​អ្នក​បួ​ស​​មិន​បាន​ធ្វើ​ឱ្យ​ព្រះ​បិតា​អាប់ឱន​កិត្តិយស​នោះ​ទេ ព្រោះថា ជាតិ​ជា​បព្វជិត​ត្រូវ​ចិញ្ចឹមជីវិ​ត​ដោយ​បិណ្ឌបាត​ដូច្នេះ​ហើយ នេះ​ជា​សម្មាអាជីវៈ​របស់​ត្រកូល​អ្នកបួស​គ្រប់​ពុទ្ធសម័យ ហើ​យ​ទ្រង់​ត្រាស់​នូវ​ព្រះ​គាថា​យ៉ាងនេះ​ថា​៖

ឧ​ត្តិ​ដ្ឋេ នប្ប​ម​ជ្ជេ​យ្យ ធ​ម្មំ សុច​រិ​តំ ច​រេ ធម្ម​ចារី សុ​ខំ សេ​តិ អ​ស្មឹ លោ​កេ បរ​ម្ហិ ច​។ ប្រែ​ថា បព្វជិត មិន​គួរ​ប្រមាទ​ក្នុង​បិណ្ឌបាត ដែល​ខ្លួន​ត្រូវ​ក្រោក​ឡើង ហើយ​ឈរ​ចាំ​ទទួល​ឡើយ បុគ្គល​គួរ​ប្រព្រឹត្ត​ធម៌​ឱ្យ​សុចរិត អ្នក​ដែល​ប្រព្រឹត្ត​ធម៌​ជា​ប្រក្រតី​រមែង​នៅ​ជា​សុខ​ក្នុង​លោក​នេះ​ផង និង​ក្នុង​លោក​ខាង​មុខ​ផង ។

ព្រះធម៌​ទេសនា​បាន​ញុំ​ា​ង​សទ្ធា​មហារាជ​សុទ្ធោទនៈ​ឱ្យ​កើតឡើង​ប្រាកដ ដោយ​យល់​ច្បាស់​អំពី​កិច្ច​របស់​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា ហើយ​ក៏​ដល់​នូវ​ព្រះ​រតនត្រ័យ​ក្នុង​ពេល​បញ្ចប់​នៃ​ព្រះធម៌​ទេសនា​នោះ​ឯង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ