HTC​នឹង​ផលិត​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​«Hero»​នៅ​ខែតុលា


អគ្គនាយក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន HTC អ្នកស្រី​Cher Wang​បាន​ប្រកាស​ថា ក្រុមហ៊ុន​នឹង​ផលិត​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី «Hero»​នៅ​ខែតុលា ២០១៥ ដើម្បី​បោះ​ជំហាន​ចូល​ទីផ្សារ​ស្មា​ត​ហ្វូ​ន ខណៈ​ពេល​ក្រុម​ហ៊ុ​នៃ​វ៉ា​ន់​មួយ​នេះ​កំពុង​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ក៏​ដូច​ជា​ក្រៅ​ស្រុក​យ៉ាង​ស្វិតស្វាញ ។

ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី «Hero»​មិន​អាច​មក​ជំនួស​តំណែង​របស់​ស្មា​ត​ហ្វូ​ន One M9 ដែល​កំពុង​តែ​ចរាចរ​ទៅ​កាន់​ពិភពលោក​បាន​ទេ តែ​ជា​ការ​បង្កើត​ប្រកប ដោយ​ការ​ច្នៃប្រឌិត​ថ្មី​សន្លាង​មួយទៀត ។ អតិថិជន​របស់​ក្រុមហ៊ុន HTC រំពឹង​ថា ស្មា​ត​ហ្វូ​ន​ស៊េរី ថ្មី​នឹង​ដំណើរការ​ប្រព័ន្ធ Android M ព្រមទាំង​ប្រើប្រាស់ Processor ស៊េរី​ចុង​ក្រោយ​ដូច​ជា Snapdragon 808 ឬ 801 ។

ក្រុមហ៊ុន HTC បច្ចុប្បន្ន​នេះ​កំពុង​ប្រកួតប្រជែង​យ៉ាង​តានតឹង​លើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ក្នុង​ប្រទេស​អឺរ៉ុប​ជាមួយនឹង​ក្រុមហ៊ុន​ដទៃ​ទៀត​ដូច​ជា ក្រុមហ៊ុន Apple, Samsung, LG និង​ក្រុមហ៊ុន​ចំណូល​ថ្មី​របស់​ចិន Xiaomi ជាដើម ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ