ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចនាំយក​ប្រាក់​បេឡា​មរណៈស​ង្គ្រោះ​​​​​ប្រគល់​ជូន​​គ្រួសារ​សព​៣នាក់

8 ឆ្នាំ មុន

​ខេត្ត​កំពង់​ធំ ៖ ​ប្រាក់​បេឡា​មរណៈសង្គ្រោះ​ចំ​នួ​ន១២​លាន​រៀល​ត្រូវ​បាន ​លោក​ លឹ​ម ឆាយ អនុរដ្ឋលេខាធិការ ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ ធ្វើ​ពិធី​ប្រគល់​ជូន​ដល់​គ្រួសារ​សព​សមាជិក​សមាគម​អតី​ត​យុទ្ធជន​កម្ពុជា​ចំនួន​​៣​នាក់

​ខេត្ត​កំពង់​ធំ ៖ ​ប្រាក់​បេឡា​មរណៈសង្គ្រោះ​ចំ​នួ​ន១២​លាន​រៀល​ត្រូវ​បាន ​លោក​ លឹ​ម ឆាយ អនុរដ្ឋលេខាធិការ ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ ធ្វើ​ពិធី​ប្រគល់​ជូន​ដល់​គ្រួសារ​សព​សមាជិក​សមាគម​អតី​ត​យុទ្ធជន​កម្ពុជា​ចំនួន​​៣​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ​មិថុនា​ នៅ​ក្នុង​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ជន ​និងយុវ​នីតិសម្បទា​ខេត្ត​ ។

លោក អៀ​ប ឈុ​ន​ស្រៀ​ង អនុប្រធាន​ស្តីទីនៃ​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ខេត្ត​ បាន​អាន​របាយ​ការ​ណ៏​ថា​ ​មន្ទីរ​បាន​ស្នើ​ឡើង​ទៅ​ក្រសួង​មាន​ចំនួន​សរុប២៣៥​នាក់ គិត​មក​ដល់​ថ្ងៃនេះ​ គឺ​បាន​ប្រគល់​ជូន​ចំនួន​១៨៥​នាក់​ នៅ​សល់​៥០​នាក់​ទៀត ក្នុង​នោះ មាន​ឆ្នាំ​២០១៣នៅ​សល់​១​នាក់ ​ឆ្នាំ​២០១៤ ​នៅ​សល់​៣១​នាក់​ និង​នៅ​ឆ្នាំ​២០១៥​នៅ​សល់​១៨.នាក់ ។​

លោក លឹ​ម ឆាយ អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​មាន​ប្រសា​ន៏​ថា​ ​ចំពោះ​ប្រាក់​ស​ង្ក្រោះ​ជូន​គ្រួសារ​សព​សមាជិកសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​នេះ​​ ​បើ​ទោះបីជា​មានការ​យឺត​យ៉ាវ​បន្តិច​មិន​បាន​ទាន់​ពេលវេលា​ទៅ​តាម​សេចក្តី​ត្រូវការ​របស់​បងប្អូន​យ៉ាងណា​ក្តី​ ក៏​សូម​អភ័យទោស​​ ​ទម្រាំ​តែ​ប្រាក់​ធ្លាក់​មក ​ទើប​យក​មក​ប្រគល់​ជូន​បងប្អូន​ ​បន្ទាប់​ពី​បាន​ទទួល​ថវិកា​​ទាំង​អស់នេះ​ហើយ​ សូម​យក​ទៅ​ចាយវាយ​ឲ្យ​ចំ​គោលដៅ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវី​ភាព​ក្នុង​គ្រួសារ  សូមកុំ​យក​ទៅ​ប្រព្រឹត្ត​ល្បែង​​ស៊ីសងផ្សេង​ៗ ​ជា​ពិសេស​ គឺ​​ល្បែង​ចាក់កន្ទុយលេខ​តែ​ម្តង​ ​ដែល​ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន​ថវិកា​​ចំនួន​៤​លាន​រៀល​ ៕