ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​ខណ្ឌ​ទួល​គោក​​​និង​ខណ្ឌ​៧មករា​​នាំអំណោយ​​ឧបត្ថម្ភ​​កងទ័ព និងគ្រួសារយុទ្ធជនពលី

13 ឆ្នាំ មុន

ខេត្តព្រះវិហារ​ ៖ គណៈ​​ប្រតិភូ​​ខណ្ឌ​​ទួលគោក​​ និងខណ្ឌ​៧​មករា​ កាលពី​រសៀល​ថ្ងៃទី​១១ កុម្ភៈ បាន​ចុះទៅ​សាកសួរ​សុខទុក្ខ និងនាំ​អំណោយ​​ទៅឧបត្ថម្ភ​​ដល់​កងទ័ព​នៅ​វរ​សេនា​​តូច​អន្តរាគមន៍​លេខ​៣៩៣ ចំណុះ​កងពលតូច​អន្តរា​គមន៍​៩ និង​គ្រួសារ​យុទ្ធជន​ពលី​​នៅ​សមរភូមិ​​មុខ​ដែល​ឈរ​ជើង​នៅចំណុច​អូរ​ចាក់​ច្រែង​​​ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ ។​​ អំណោយ​​ដែល​​នាំទៅ​ឧបត្ថម្ភ​​ដល់​កងទ័ព​​នៅ​ក្នុង​​ឱកាស​​នោះ​មាន​ចំនួន​​​២៤​មុខ គិតជា​ថវិកា​​អស់​ចំនួន​១៤.២០៨.០០០​រៀល

ខេត្តព្រះវិហារ​ ៖ គណៈ​​ប្រតិភូ​​ខណ្ឌ​​ទួលគោក​​ និងខណ្ឌ​៧​មករា​ កាលពី​រសៀល​ថ្ងៃទី​១១ កុម្ភៈ បាន​ចុះទៅ​សាកសួរ​សុខទុក្ខ និងនាំ​អំណោយ​​ទៅឧបត្ថម្ភ​​ដល់​កងទ័ព​នៅ​វរ​សេនា​​តូច​អន្តរាគមន៍​លេខ​៣៩៣ ចំណុះ​កងពលតូច​អន្តរា​គមន៍​៩  និង​គ្រួសារ​យុទ្ធជន​ពលី​​នៅ​សមរភូមិ​​មុខ​ដែល​ឈរ​ជើង​នៅចំណុច​អូរ​ចាក់​ច្រែង​​​ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ ។​​

អំណោយ​​ដែល​​នាំទៅ​ឧបត្ថម្ភ​​ដល់​កងទ័ព​​នៅ​ក្នុង​​ឱកាស​​នោះ​មាន​ចំនួន​​​២៤​មុខ គិតជា​ថវិកា​​អស់​ចំនួន​១៤.២០៨.០០០​រៀល​ ។ បន្ទាប់ពី​ផ្តល់​​អំណោយ​​ឧបត្ថម្ភ​ដល់​កងទ័ព​​វរសេនា​តូច​​អន្តរា​គមន៍​​លេខ​៣៩៣​ ដែល​ជា​វរៈ​ចងសម្ព័ន្ធ​​មេត្រី​ភាព​ជា​មួយខណ្ឌ​ទាំង​ពីរ​រួចមក ​គណៈ​ប្រតិភូ​ក៏​បាន​ចុះ​​សាកសួរ​សុខទុក្ខ ​និង​ឧបត្ថម្ភ​​ដល់​គ្រួសារ​យុទ្ធ​ជន​​ពលី​ឈ្មោះ​នឹម​ កុសល ដែល​បាន​ពលី​នៅ​សមរភូមិ​​មុខ បន្សល់​ទុក​ប្រពន្ធ​​ និងកូន​ចំនួន​២​ឱ្យនៅកំព្រា​ ហើយ​បាននាក់​​ឧបត្ថម្ភ​​ថវិកា​ចំនួន​​៤.៦៨០.០០០​រៀល​។  សំភារ​និង​ថវិកា​​​សរុប​ទាំង​អស់​ចំនួន​​១៨.៨៨៨.០០០​​លាន​រៀល ។​

លោក​សេង រតនៈ ជំនួយ​ការ​សម្តេច​​អគ្គ​មហា​សេនាបតីតេជោ​​ហ៊ុន សែន និងជា​អភិបាល​​ខណ្ឌ​ទួល​គោក​ ក្នុង​នាម​មន្ត្រី​រាជ​ការ​ក្នុង​​​ខណ្ឌ​​ទួល​គោក ក៏​បាន​ផ្តាំ​ផ្ញើ​​នូវ​ការ​​សាក​សួរ​សុខទុក្ខ​​ដល់​​នាយទាហាន ពលទាហាន ដែល​ឈរ​ជើង​​នៅ​សមរភូមិ​មុខ ។ ជានិច្ច​កាល​ ​ទោះបី​មន្ត្រី​រាជ​ការ​​ស្ថិត​នៅសមរភូមិ​ក្រោយ​ក៏ដោយ តែងតែ​គិតគូរ​​ដល់​សុខទុក្ខ​យុទ្ធ​ជន​នៅសមរភូមិ​​​​មុខ​និង​ចុះ​មក​​សួរ​សុខទុក្ខ​ព្រមទាំង​នាំ​អំណោយ​ជួយ​ឧបត្ថម្ភ​​​ដល់​​​កងទ័ពជាបន្ត​បន្ទាប់​ ។
លោក​សេង រតនៈ បាន​បន្ត​ថា អំណោយ​​ដែល​បាន​នាំមក​ឧបត្ថម្ភ​​កងទ័ព​នៅពេល​នេះ គឺ​​បាន​មក​ពី​សប្បុរសជន​​ មន្ត្រី​រាជការ​ ​កង​កម្លាំង​​​ ប្រជាពលរដ្ឋ​ ក្នុង​ខណ្ឌ​ទួល​គោក​ ​រួមគ្នា​​ជួយ​លើក​​ទឹក​ចិត្ត​​ដល់​កង​ទ័ព​​ នៅ​សមរភូមិ​មុខ ។ នេះជា​លើក​​ទី២​ហើយ ដែល​ខណ្ឌ​ទួល​គោក ​និងខណ្ឌ​​៧​មករា​បាន​ចុះ​​សាក​សួរ​សុខទុក្ខ​​ និង​នាំអំណោយ​ឧបត្ថម្ភ​​ដល់​កង​ទ័ព​​​វរសេនាតូច​អន្តរាគមន៍​លេខ​៣៩៣ បន្ទាប់ពី​​មាន​ការ​​ប្រយុទ្ធ​​គ្នា​​រវាង​កង​ទ័ព​កម្ពុជា និង​កង​ទ័ព​សៀម​ឈ្លាន​ពាន​​​នា​ខែកុម្ភៈ ឆ្នាំ​២០១១ ។​

ជាការ​ឆ្លើយ​តប​លោក​វរសេនីយ៍​ឯក​កែប សុផល ប្រធាន​​​វរសេនាតូច​អន្តរាគមន៍​​លេខ​៣៩៣​ ក៏​បាន​​​ថ្លែងអំណរគុណ​ដល់​គណៈ​ប្រតិភូ​​ខណ្ឌ​ទាំងពីរ​ព្រមទាំង​បេជ្ញា​ចិត្ត​យ៉ាង​​​មោះមុត​ ឈរជើង​ការពារ​បូរណភាព​ទឹកដី​មិន​ឱ្យ​សត្រូវ​​ឈ្លាន​ពាន​បាន​ឡើយ ៕