ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ឡើយ​! ត្រឹម​ពាក្យ​សម្តី ហ៊ាន​លើក​ដៃ​ផ្តាច់ជីវិត​មនុស្ស​ម្នាក់

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ឃាត​.​កម្ម​ដោយ​ចេតនា​មួយ​កើតឡើង ព្រោះតែ​ទំនាស់​ពាក្យ​សំដី​ក្នុង​វង់​ផឹកស៊ី​រហូត​ឈាន​ដល់​ជនសង្ស័យ​ម្នាក់​ទាញ​កាំបិត​ផ្គាក់​រួច​ស្ទុះ​ទៅ​កាប់​ជន​រង​គ្រោះ​ដែល​ជា​មិត្តភក្តិ​របស់​ខ្លួន​ពីក្រោយ​ចំ​លលាដ៍ក្បាល បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នឹង​កន្លែង​កើតហេតុ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០…

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ឃាត​.​កម្ម​ដោយ​ចេតនា​មួយ​កើតឡើង ព្រោះតែ​ទំនាស់​ពាក្យ​សំដី​ក្នុង​វង់​ផឹកស៊ី​រហូត​ឈាន​ដល់​ជនសង្ស័យ​ម្នាក់​ទាញ​កាំបិត​ផ្គាក់​រួច​ស្ទុះ​ទៅ​កាប់​ជន​រង​គ្រោះ​ដែល​ជា​មិត្តភក្តិ​របស់​ខ្លួន​ពីក្រោយ​ចំ​លលាដ៍ក្បាល បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នឹង​កន្លែង​កើតហេតុ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ដីស្រែ​កងទ័ព​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​សែន​រុងរឿង​៤ ឃុំ​មរតក​តេ​ជោ ស្រុក​ជាំ​ក្សាន្ត ។

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន នាយសេនាធិការ​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តព្រះវិហារ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ រ៉ា បឹ​ប ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ភូមិ​សែន​រុងរឿង​៤ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ រីឯ​ជនសង្ស័យ​មានឈ្មោះ សា​រ៉ាត់ សា​រិ​ទ្ធិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​ជន​ជន​រង​គ្រោះ ។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​មូលហេតុ​ដែល​ឈាន​ដល់​ការ​ផ្តាច់ជីវិត​ជន​រង​គ្រោះ​នេះ គឺ​មុន​ដំបូង​ជនសង្ស័យ និង​ជន​រង​គ្រោះ រួម​ជាមួយ​មិត្តភក្តិ​មួយ​ចំនួន​ទៀត បាន​បបួល​គ្នា​ផឹកស្រា​តាំងពី​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា​ម្ល៉េះ ហើយ​ក្នុងអំឡុងពេល​នោះ ជនសង្ស័យ និង​ជន​រង​គ្រោះ​មាន​ជម្លោះ​ទាស់ទែង​ពាក្យ​សំដី​គ្នា​យ៉ាង​ខ្លាំង តែ​ត្រូវ​បាន​មិត្តភក្តិ​សម្រួល​ឱ្យ​ត្រូវរ៉ូវ​គ្នា​វិញ ។

ប្រភព​ដដែល​បន​ត្ថា រហូត​ដល់​រសៀល​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល ជន​រង​គ្រោះ និង​ជនសង្ស័យ​បាន​បបួល​គ្នា​ផឹក​បន្ត​ទៀត លុះ​រហូត​ទល់​យប់ ជនសង្ស័យ​បាន​បបួល​ជន​រង​គ្រោះ ចេញ​ទៅ​អារឈើ ។ ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​អារឈើ​នោះ ស្រាប់តែ​ជនសង្ស័យ​មាន​បំណង​រួច​ជា​ស្រេច ហើយ​ក៏​បាន​ទាញ​កាំបិត​ផ្គាក់​កាប់​ជន​រង​គ្រោះ​ចំ​លលាដ៍ក្បាល​ផ្នែក​ខាងក្រោយ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​បាត់បង់​ជីវិត​មួយ​រំពេច​តែ​ម្តង ដោយឡែក​ជនសង្ស័យ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ដែរ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​សាកសួរ​បន្ត​តាម​នីតិវិធី រីឯ​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ