ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​ប្រវត្តិសាស្ត្រ​​នៅ​បារាំង​! អតីត​ប្រធានា​​ធិបតីជាប់​ពាក់​ព័ន្ធពី​បទ​ពុក​រលួយ​(វីដេអូ)

3 ឆ្នាំ មុន

បារាំង​៖ អតីត​ប្រធានាធិបតី​បារាំង លោក​នី​កូ​ឡាស សា​កូ​ហ្សី កំពុង​ប្រឈម​មុខ​នឹង​រឿង​រន្ធត់​មួយ​នៅ​សាល​សវនាការ ហើយ​ករណី​របស់​លោក​ចាត់ទុកជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​បារាំង​ផង​ដែរ បន្ទាប់​ពី​លោក សា​កូ​ហ្សី ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​ជេរ​ប្រមាថ…

បារាំង​៖ អតីត​ប្រធានាធិបតី​បារាំង លោក​នី​កូ​ឡាស សា​កូ​ហ្សី កំពុង​ប្រឈម​មុខ​នឹង​រឿង​រន្ធត់​មួយ​នៅ​សាល​សវនាការ ហើយ​ករណី​របស់​លោក​ចាត់ទុកជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​បារាំង​ផង​ដែរ បន្ទាប់​ពី​លោក សា​កូ​ហ្សី ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​ជេរ​ប្រមាថ ចោទ​ប្រកាន់​ពី​បទ​ព្យាយាម​សូកប៉ាន់​ចៅក្រម​ជា​ថ្នូរ​នឹង​ព័ត៌មាន​អំពី​ការ​ស៊ើបអង្កេត​លើ​ហិរញ្ញវត្ថុ​គណបក្ស​របស់​គាត់​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC ។

លោក សា​កូ​ហ្ស៊ី គឺជា​អតីត​ប្រធានាធិបតី​ដំបូង​គេ​នៅ​ប្រទេស​បារាំង​សម័យ​ទំនើប​ដែល​បាន​ចូល​ទៅ​អង្គុយ​ក្នុង​ក្រចកសេះ​ពាក់ព័ន្ធ​សំណុំរឿង​ពុក​រលួយ​នេះ ។ លោក សា​កូ​ហ្ស៊ី បាន​ដឹកនាំ​ប្រទេស​​បារាំង​ពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០១២ ។

ទោះ​យ៉ាងណា​ការ​បង្ហាញខ្លួន​ជា​លើក​ដំបូង​របស់​លោក​នៅ​តុលាការ គឺ​មាន​វត្តមាន​ត្រឹម​រយៈ​ពេល​​​ខ្លី​។ អង្គ​សវនាការ​ត្រូវ​បាន​ផ្អាក​បន្ទាប់​ពី​ធ្វើ​បាន​ត្រឹម ៣០ នាទី និង​បន្ត​វិញ​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ពីព្រោះ​តួអង្គ​សំខាន់​មួយ​ក្នុង​រឿង​ក្តី​នេះ គឺ​អតីត​ចៅក្រម​ជាន់ខ្ពស់ Gilbert Azibert ត្រូវ​តម្រូវ​ឲ្យ​មានការ​ពិនិត្យ​សុខភាព​សិន​។

គាត់​មាន​អាយុ ៧៣ ឆ្នាំ​ហើយ​មិន​បាន​បង្ហាញខ្លួន​នៅ​ក្នុង​ក្រចកសេះ​ជាមួយនឹង​ជនជាប់ចោទ​របស់​គាត់ គឺ​លោក​សា​កូ​ហ្ស៊ី​ អាយុ ៦៥ ឆ្នាំ​ និង​អតីត​មេធាវី​របស់​អតីត​ប្រធានាធិបតី គឺ Thierry Herzog ។ មាន​សញ្ញា​សួរ​អំពី​ដំណើរការ​របស់​តុលាការ​ជុំវិញ​រឿង​ក្តី​មួយ​នេះ ដោយសារ​តែ​មានការ​រំខាន​ពី​វីរុស​កូ​វី​ដ ១៩ ផង​ដែរ ។

យ៉ាងណាមិញ ការ​ជំនុំ​ជម្រះក្តី​គ្រោង​នឹង​ដំណើរការ​រហូត​ដល់​ថ្ងៃ​ទី ១០ ខែធ្នូ​។ ប្រសិនបើ​រក​ឃើញ​​ថា មាន​កំហុស​អតីត​ប្រធានាធិបតី​បារាំង លោក សា​កូ​ហ្សី អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនា​គារ​រយៈពេល ១០ ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១​លាន​អឺ​រ៉ូ ឬ​ប្រមាណ​ជិត ១.២ លាន​ដុល្លារ​អា​មេ​រិ​ក ។

អតីត​ប្រធានាធិបតី​ស្តាំ​និយម​មួយ​រូប​ទៀត ​គឺ​លោក ហ្សា​ក់​ជី​ឈី​រ៉ា​ក់ (Jacques Chirac) ត្រូវ​បាន​​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២ ឆ្នាំ​ក្នុង​ឆ្នាំ ២០១១ ពី​បទ​បង្វែង​មូលនិធិ​សាធា​រណៈ ​និង​រំលោភសេចក្តីទុកចិត្ត​ពី​សាធារណជន​។ បទល្មើស​បាន​ចុះ​កាលបរិច្ឆេទ​នៃ​ការ​ប្រព្រឹត្ត​របស់​គាត់​កាល​គ្រា​មាន​តួនាទី​ជា​អភិបាល​ក្រុងប៉ារីស​។ ប៉ុន្តែ​គាត់​មិន​បាន​បង្ហាញខ្លួន​នៅ​ក្នុង​តុលា​ការ​ទេ​ដោយសារ​សុខភាព​មិនល្អ​។ តែ​កន្លង​មក​គាត់​បាន​បដិសេធ​ថា​ បាន​ប្រព្រឹត្ត​ខុសឆ្គង ៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ bbc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ