ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្បើមណាស់ ចិន-កូរ៉េបើក​ល្បែង ​​​ក្នុងបុរីប៉េង ហួត បឹងស្នោ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​២៣​ ​វិច្ឆិកា ឆ្នាំ​២០២០ បាន​ឆ្មក់​ចូល និង​ឃាត់ខ្លួន​ជនបរទេស សុទ្ធ​សឹង​ជា​បុរស​ចំនួន​១០​នាក់ ដែល​ក្នុង​នោះ​…

រាជធានី​ភ្នំពេញ ៖ នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​២៣​ ​វិច្ឆិកា ឆ្នាំ​២០២០ បាន​ឆ្មក់​ចូល និង​ឃាត់ខ្លួន​ជនបរទេស សុទ្ធ​សឹង​ជា​បុរស​ចំនួន​១០​នាក់ ដែល​ក្នុង​នោះ​ មាន​ជនជាតិ​ចិន​៧​នាក់ និង​កូរ៉េ​៣​នាក់ ។ តាម​ប្រភព​ព័ត៌មាន​បឋម​នៅឡើយ​ឱ្យ​ដឹង​ថា ការ​ឆ្មក់​ចាប់​ជនជាតិ​ចិន និង​កូរ៉េ​នេះ គឺ​ទាក់ទិន​នឹង​ការ​លួច​បើក​ល្បែងស៊ីសង​តាម​អន​ឡាញ ។

សមត្ថកិច្ច​បង្ក្រាប​ក្រុម​ជនបរទេស​ទាំងនេះ នៅ​ក្នុង​បុរី​ប៉េង​ ហួត ​បឹង​ស្នោរ ស្ថិត​នៅ​ភូមិ​
បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។ សមត្ថកិច្ច​អះអាង​ថា ការ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង​នៅ​២​ទីតាំង​ផ្សេង​គ្នា តែ​ស្ថិត​ក្នុង​បុរី​តែ​មួយ ពោល​គឺ​បង្ក្រាប​នៅ​ចំណុច​ផ្ទះ​លេខ​១៤ បាន​ឃាត់ខ្លួន​បាន​ជនជាតិ​ចិន​ចំនួន​៧​នាក់ និង​មួយ​ទីតាំង​ទៀត ស្ថិត​ក្នុងផ្ទះ​លេខ​៩៨ ឃាត់ខ្លួន​ជនជាតិ​កូរ៉េ​ចំនួន​៣​នាក់ ។

ក្នុង​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ដកហូត​ឧបករណ៍​ល្បែង​គ្រប់​ប្រភេទ សុទ្ធ​សឹង​ជា​ឧបករណ៍​ទំនើប​ៗ ។ តុលាការ​បាន​សម្រេច​បិទទ្វារ​ទីតាំង​ទាំង​២ ហើយ​ជនបរទេស​ទាំងអស់​ដែល​ស្នាក់​នៅ​ធ្វើ​សកម្មភាព ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ធ្វើការ​សាកសួរ​នៅ​ក្រសួង​មហាផ្ទៃ ។

មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ជុំវិញ​ការ​បង្ក្រាប​នេះ​នៅឡើយ​ទេ សម្រាប់​ល្ងាច​ថ្ងៃ​ដដែល​នេះ ព្រោះ​ជា​ព័ត៌មាន​បឋម​ក្ដៅ​ៗ ​។

អត្ថបទសរសេរ ដោយ