ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រពឹសដៃ​ខុស​រឿង​! បុរស​ម្នាក់​សុខ​ៗ​យក​កូនសោរ​ទៅ​សរសេរ​ឈ្មោះ​នៅ​លើ​ជញ្ជាំង​ថ្ម​បុរាណ​ត្រូវ​ឃាត់ខ្លួន

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀមរាប ​៖ នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ (Heritage Protection Police Department) នៅ​ខេត្តសៀមរាប ​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​មក​ក្រុង​ភ្នំពេញ…

ខេត្ត​សៀមរាប ​៖ នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ (Heritage Protection Police Department) នៅ​ខេត្តសៀមរាប ​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​មក​ក្រុង​ភ្នំពេញ ​ដែល​នៅ​សុខ​ៗ ​ស្រាប់តែ​យក​កូនសោរ​ទៅ​សរសេរ​ឈ្មោះ​នៅ​លើ​ជញ្ជាំង​ថ្ម​បុរាណ ។

យោង​តាម​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​សៅរ៍ ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​វេលា​ម៉ោង ៩:០០​នាទី​ព្រឹក កម្លាំង​អង្គភាព​នគរបាល​ការពារ​បេតិក​ភណ្ឌ​ប្រចាំ​តំបន់​ប្រាសាទ​អង្គរ បាន​សហការ​ជាមួយ​ភ្នាក់ងារ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើការ​អប់រំ​ណែនាំ និង​​ធ្វើ​កិច្ចសន្យា​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ជួន ជឿន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ដែល​រស់​នៅ​​ភូមិ​ត្រពាំង​គល់ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ បាន​យក​កូនសោរ​ទៅ​សរសេរ​ឈ្មោះ​នៅ​លើ​ជញ្ជាំង​ថ្ម​ដែល​មាន​ក្បាច់ នៅ​ចំណុច​រួត​ទី​១ ខាងលិច​ផ្លូវ​កណ្ដាល​ឡើង​ពី​ក្តា​រ​បែន ដើម្បី​ធ្វើការ​អប់រំ​កុំអោយ​គាត់​ធ្វើ​លើក​ក្រោយ​ទៀត រួច​បានអោយ​គាត់​ទៅ​ទស្សនា​ប្រាសាទ​បន្ត​ទៀត​។

កន្លង​មក ​មាន​ករណី​ច្រើន​ណាស់​ដែល​មាន​អ្នក​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​តែងតែ​រពឹសដៃ​ខុស​រឿង​ដោយ​យក​វត្ថុ​រឹង​ផ្សេង​ៗ​ទៅ​សរសេរ​លើស​រសរ​ប្រាសាទបុរាណ​នូវ​ឈ្មោះ​ជា​ភាសា​ខ្មែរ ឬ​ជួន​កាល​សរសេរ​ជា​ភាសា​ចិន ឬ​គូស​ជា​រូបគំនូរ​ផ្សេង​ៗ​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោ​ភ័​ណ្ឌ​ភាព​របស់​ប្រាសាទបុរាណ​ខ្មែរ ។

យ៉ាងណាមិញ ជុំវិញ​ករណី​នេះ ​សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​ឃាត់ខ្លួន​អប់រំ ធ្វើ​កិច្ចសន្យា​ឈប់​ឲ្យ​ប្រព្រឹត្ត​ទ​ង្វើ​បែប​នេះ​តទៅ​ទៀត​តែ​ប៉ុណ្ណោះ ។

បើ​តាម​ប្រសាសន៍​របស់​លោក​ឧត្តមសេនីយ៍ត្រី គាត ប៊ុ​ន​ថា​ន ប្រធាន​អង្គភាព​នគរបាល​ការពារ​បេតិក​ភណ្ឌ បាន​ប្រាប់​ភ្នាក់ងារ​កោះ​សន្តិភាព​ថា ដោយ​មានការ​សហការ​គ្នា​បាន​ល្អ​រវាងក​ម្លាំង​អង្គ​ភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​ប្រាសាទ​អង្គរ បាន​សហការ​ជាមួយ​ភ្នាក់ងារ​អាជ្ញាធរ​ជាតិ​​អប្សរា បាន​ចាប់​បុរស​ម្នាក់ ដែល​រពឹសដៃបាន​យក​កូនសោរ​ម៉ូតូ​មក​សរសេរ លើ​ជញ្ជាំង​ថ្ម ដែល​​មាន​ក្បាច់​ល្អ​ប្រណីត ចាប់​យក​មក​ធ្វើ​ការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ឱ្យ​ត្រឡប់​ទៅ​កំសាន្ត​បន្ត​នៅ​កន្លែង​ផ្សេង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ