ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូ​វី​ដ​១៩៖ អង់គ្លេស​ប្រកាស​ប្រ​សិ​ទ្ធ​ភាព​វ៉ាក់សាំង​របស់​ខ្លួន

1 ខែ មុន

បន្ទាប់​ពី​អា​មេ​រិ​កអង់គ្លេស​និយាយ​ថា វ៉ាក់សាំង​សាកលវិទ្យាល័យ Oxford បង្ហាញ​ពី​ការ​ការពារ​បាន៧០% លើ covid-19 ។ ការ​ធ្វើ​តេ​ស្តិ៍​ទ្រង់ទ្រាយ​ធំ​បង្ហាញ​ថា ​វ៉ាក់សាំង​ការ​ពារ​វីរុស​កូ​រ៉ូ​ណា ដែល​បង្កើត​ដោយ​សាកលវិទ្យាល័យ…

បន្ទាប់​ពី​អា​មេ​រិ​កអង់គ្លេស​និយាយ​ថា វ៉ាក់សាំង​សាកលវិទ្យាល័យ Oxford បង្ហាញ​ពី​ការ​ការពារ​បាន៧០% លើ covid-19 ។ ការ​ធ្វើ​តេ​ស្តិ៍​ទ្រង់ទ្រាយ​ធំ​បង្ហាញ​ថា ​វ៉ាក់សាំង​ការ​ពារ​វីរុស​កូ​រ៉ូ​ណា ដែល​បង្កើត​ដោយ​សាកលវិទ្យាល័យ Oxford បញ្ឈប់​មនុស្ស ៧០% ដែល​វិ​វត្ត​ទៅ​ជា​រោគ​សញ្ញា Covid ហើយ​។ វា​នឹង​ត្រូវ​បាន​គេ​មើលឃើញ​ថា ​ជា​ជ័យ​ជំនះ និង​ការ​ខកចិត្ត​មួយ បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង​ដោយ Pfizer និង Moderna បាន​បង្ហាញ​ពី​ការ​ការពារ​ដល់ ៩៥% ។

ទោះ​យ៉ាងណា ​វ៉ាក់សាំង​របស់ Oxford មាន​តម្លៃ​ថោក​ជាង ហើយ​មាន​ភាព​ងាយស្រួល ក្នុង​ការ​ទុកដាក់ និង​ងាយ​ទៅ​ដល់​គ្រប់​តំបន់​នៃ​ពិភពលោក​ជាង​កន្លែង​ផ្សេង​ទៀត​។ ដូច្នេះ ​វា​នឹង​នៅ​តែ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​នេះ ប្រសិន​បើ​វា​ត្រូវបាន​អនុម័ត​។ ក៏​មាន​ទិន្នន័យ​គួរ​ឱ្យ​ចាប់អារម្មណ៍​ផង​ដែរ ដែល​បង្ហាញ​ថា ការ​បំពេញ​កម្រិត ថ្នាំ​អាច​បង្កើន​ការ​ការពារ​រហូត​ដល់ 90% ។

រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​បញ្ជា​ទិញ​វ៉ាក់សាំង Oxford ចំនួន១០០លាន​​ជា​មុន​ដើម្បី​ចាក់​ដល់​មនុស្ស​ចំនួន៥០​លាន​នាក់​។ នាយក​រដ្ឋមន្ត្រី Boris Johnson បាន និយាយ​ថា ព័ត៌មាន​គួរ​ឱ្យ​រំភើប​មិន​គួរ​ឱ្យ​ជឿ​វ៉ាក់សាំង Oxford បាន​បង្ហាញ​ថា ​មាន ប្រសិទ្ធភាព​ណាស់​ នៅ​ក្នុង​ការ​សាកល្បង ទោះជា​វា​ត្រូវការ​ត្រួតពិនិត្យ​សុវត្ថិភាព​បន្ត​ទៀត ប៉ុន្តែ​ទាំងនេះ​ គឺជា​លទ្ធផល​ដ៏​អស្ចារ្យ​។

អ្នក​ស្រាវជ្រាវ Oxford បាន​បង្កើត​វ៉ាក់សាំង​នេះ ​ក្នុង​រយៈពេល​ប្រហែល១០ខែ ដែល​ជា​ដំណើរការ​មួយ​ដែល​ធម្មតា​ចំណាយពេល​មួយ​ទសវត្សរ៍ ​។ ស្ថាបត្យករវ៉ាក់សាំង​បាន​មាន​ប្រសាសន៍​ថា «​ការ​ប្រកាស​នៅ​ថ្ងៃនេះ នាំ​យើងកាន់តែ​ខិតទៅ​រក​ពេលវេលា​ដែល​យើង​អាច​ប្រើ​វ៉ាក់សាំង ដើម្បី​បញ្ចប់​ការ​បំផ្លិចបំផ្លាញ​ដោយ​វីរុស» ។