ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​ម្នាក់​នៅ​សល់​៧​ខែ​ទៀត​មាន​សេរី​ភាពឡើង​វិញ​ ​ស្រាប់តែ​​​ស្លា.​ប់

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖​ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ វិច្ឆិកា ឆ្នាំ​២០២០​ នេះ មានករណី​ទណ្ឌិត​ម្នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​​បាន​​បាត់បង់ជីវិត​ ក្រោយពី​​ដឹក​ចេញពី​ពន្ធនាគារខេត្ត​​ស្ទឹងត្រែង​ទៅដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​មួយសន្ទុះ ​។ ដោយឡែក​ក្រុម​គ្រួសារ​ឪពុក​ម្តាយ​របស់​ទណ្ឌិតរូប​នោះ​បាន​ស្រែក​ទ្រហោយំ​ក្បែរ​​សាល​​តម្កល់​​សាកសព​…

ខេត្តស្ទឹងត្រែង​ ៖​ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ វិច្ឆិកា ឆ្នាំ​២០២០​ នេះ មានករណី​ទណ្ឌិត​ម្នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​​បាន​​បាត់បង់ជីវិត​ ក្រោយពី​​ដឹក​ចេញពី​ពន្ធនាគារខេត្ត​​ស្ទឹងត្រែង​ទៅដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​មួយសន្ទុះ ​។ ដោយឡែក​ក្រុម​គ្រួសារ​ឪពុក​ម្តាយ​របស់​ទណ្ឌិតរូប​នោះ​បាន​ស្រែក​ទ្រហោយំ​ក្បែរ​​សាល​​តម្កល់​​សាកសព​ បន្ទាប់​ពី​ឃើញ​កូនប្រុសរបស់​ពួកគាត់​​​បាត់បង់ជីវិត​ ដោយមិនទាន់ដឹងពីមូលហេតុ​បែបនេះ​។

មន្ត្រី​អនុរក្ស​ពន្ធនាគារ​​បាន​អោយ​ដឹង​ថា​ ជន​រង​គ្រោះជា​ទណ្ឌិត​​​ខាងលើ​ឈ្មោះ​សេក សុ​ភ័ក្ក ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មានស្រុក​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ថ្លុ​ង ​ស្រុក​ព​ញា​ក្រែក ខេត្ត​ត្បូងឃ្មុំ​ត្រូវ​បាន​តុលាការ​កាត់ទោស​អោយ​ជាប់​ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ​និង​៦​ខែ​ពី​បទ​ជួញដូរ​ថ្នាំ​ញៀន​ ដោយ​​ទណ្ឌិត​រូប​នេះ​បាន​អនុវត្ត​ទោស​របស់​ខ្លូ​ន​ជាង​៥​ឆ្នាំ​ហើយ ពោលនៅ​សល់​តែ​៧​ខែ​ទៀត​ប៉ុណ្ណោះ​នឹងត្រូវ​ទទួល​បាន​សេរីភាព​ឡើង​វិញ​។

ទាក់ទិន​ការ​បាត់បង់ជីវិត​ទណ្ឌិត​​ម្នាក់​ខាងលើ​នេះ ជា​ជំហាន​ដំបូង​នគរបាល​កា​រិ​យាល័យ​កោសល្យ​វិ​ច្ច័​យ​និង​បច្ចេកទេស​ពិនិត្យ​ឃើញ​លើ​សព​ជន​រងគ្រោះ​ឃើញ​មាន​ស្នាម​ទ្រុឌ​នៅ​ក​ញ្ជឹ​ង.ក​ចំនួន​៤​ចំណុច​តូច​ៗ តែស្លាកស្នាម​នោះ​មិន​អាច​បណ្តាលអោយ​​បាត់បង់ជីវិត​នោះ​ទេ​។

មន្ត្រី​អនុរក្ស​ពន្ធនាគារ​បា​នបញ្ជា​ក់ថា​ មុនពេលកើតហេតុ កាលពី​​ព្រលប់​ថ្ងៃ​ទី២២​ វិច្ឆិកា ឆ្នាំ​២០២០ ទណ្ឌិត​​រងគ្រោះ​​​ខាងលើ​បាន​ប្រឡែង​គ្នា​។

លោក អ៊ុ​ក មឿ​ន នាយ​កា​រិយា​ល័យ​កោសល្យ​វិ​ច្ច័​យ​និង​បច្ចេកទេស​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹង​ត្រែង​​បាន​អោយ​ដឹង​ថា ​ក្រោយ​ការចូលរួម​ពិនិត្យ​ជាមួយ​លោក​​វេជ្ជ​បណ្ឌិត ហុង ហៃ និង​វេជ្ជ​បណ្ឌិត​ញឹ​ម ចាន់​ល​ក្ខិ​ណា ​បាន​ឱ្យ​ដឹង​ថា ជន​រងគ្រោះ​ស្លា.ប់​ដោយសារ​គាំង​បេះ​ដូង​។

ដោយ​មានការ​ចុះ​ដឹកនាំ​ផ្ទាល់ពី​លោក គឺ​ម ហុង​សាន ព្រះរាជ​អាជ្ញា​រង​បាន​ប្រគល់​​ភារកិច្ច​នេះ​ទៅ​នគរ​បាល​ជំនាញ​ពិនិត្យ​ និង​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ធ្វើបុណ្យតាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​ខេត្ត​ត្បូងឃ្មុំ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ