ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​ពៅ​របស់​ម៉េ​ង កែវ​ពេ​ជ្ជ​តា កាន់​តែ​​ចម្រើន​វ័យ​ធំធាត់​កាន់តែ​ស្រស់​ស្អាត​សមសួន​ជានា​រី​ខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ជាតិ​ជា​ម្តាយ​គឺ​ពុំ​មាន​អ្វី​សប្បាយ​ចិត្តនឹង​បានឃើញ​កូន​ៗ​ដើរ​តាម​គន្លង​ធម៌​នោះ​ទេ ។ តួយ៉ាង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា អាច​ចាត់ទុកជា​មាតា​ក៏​ប្រពៃ​ដែល​បាន​ចិញ្ចឹម​បីបាច់​ថែទាំ ទំនុកបំរុង​កូន​ៗ​ប្រុស​ស្រី​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ ក្នុង​តួនាទី​ជា​ម្តាយ​ផង ជា​ឪពុក​ផង…

រាជធានី​ភ្នំពេញ ​៖ ជាតិ​ជា​ម្តាយ​គឺ​ពុំ​មាន​អ្វី​សប្បាយ​ចិត្តនឹង​បានឃើញ​កូន​ៗ​ដើរ​តាម​គន្លង​ធម៌​នោះ​ទេ ។ តួយ៉ាង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា អាច​ចាត់ទុកជា​មាតា​ក៏​ប្រពៃ​ដែល​បាន​ចិញ្ចឹម​បីបាច់​ថែទាំ ទំនុកបំរុង​កូន​ៗ​ប្រុស​ស្រី​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ ក្នុង​តួនាទី​ជា​ម្តាយ​ផង ជា​ឪពុក​ផង រហូត​អ្នក​នាង​បាន​ជម្រុញ​បំផុស​កូន​ៗ​ដែល​មាន​និស្ស័យ​ខាង​សិល្បៈ​ពី​កំណើត​ផង​នោះ ឲ្យ​បាន​ចូលរួម​ចំណែក​ជាមួយ​អ្នក​នាង​ក្នុង​ការ​អភិរក្ស ​និង​អភិវឌ្ឍ​វិស័យ​វប្បធម៌ សិល្បៈ​ចម្រៀង​ និង​ការ​លេង​ឧបករណ៍​ភ្លេងបុរាណ​ និង​សម័យ ។

តួយ៉ាង​នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​ទៀត​ សោត​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បង្ហោះ​រូបភាព​ពីរ​សន្លឹក​ដែល​មួយ​សន្លឹក​ គឺជា​រូប​អ្នក​នាង​ថត​ជាមួយ​កូនស្រី​ពៅ ពេ​ជ្ជ​តា សង្វា​ពេជ្រ គ្រង​សម្លៀក​បំពាក់​ឈុត​ប្រពៃណី​ខ្មែរ និង​មួយ​សន្លឹក​ទៀត​ជា​រូបថត​កូនស្រី​តែ​ម្នាក់ឯង​ឈរ​យ៉ាង​សមសួន ដែ​លា​នាង​តូច​បាន​គ្រង​ឈុត​សំពត់​ពណ៌​លឿង​កាត់​ពណ៌​មាស ជាមួយនឹង​អាវ​ប៉ាក់​ដៃ​វែង បួងសក់​ឡើង​លើ ជាមួយ​ស្នាមញញឹម​យ៉ាង​សុភាព​សុ​ទន់ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពោល​វាចា​​ថា «​ទាំង​ម្តាយ​ ទាំង​កូន​ស្រស់​ស្អាត​ និង​សមសួន​ដូច​គ្នា​» ។

អម​ជាមួយនឹង​ការ​បង្ហោះ​រូបថត​របស់​ខ្លួន​ដែល​តែងតែ​នែបនិត្យ​ជាមួយនឹង​កូន​ៗ​នោះ អ្នក​នាង ម៉េង កែវ​ពេ​ជ្ជ​តា តារាចម្រៀង​ជើង​ចាស់​ និង​មាន​ទឹកដម​សម្លេងក្រអួន​ក្រអៅ​ពីរោះ​រណ្តំ ជា​ពិសេស​​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បកស្រាយ​ចម្រៀង​គ្រប់​ទម្រង់​មិន​ថា​សម័យ បុរាណ ឬ​យីកេ ក៏​បាន​បង្ហោះ​សារ​អម​ជាមួយនឹង​រូបថត​របស់​នាង​ជាមួយនឹង​កូនស្រី​ថា «​រីករាយ​ថ្ងៃ​ច័ន្ទ ថ្ងៃ​បាន​ចូល​រៀន ថ្ងៃ​ចូល​ធ្វើ​ការ​ជា​ថ្មី ទាំងអស់​គ្នា 23.11.2020 ។ សូម​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ជាមួយ កូ​វី​ដ​-19 គ្រប់ពេល​ណា៎​សំណព្វចិត្ត​ទាំងអស់​គ្នា » ។

ទោះបីជា​ខ្លឹមសារ​ខ្លី ដែល​មាន​ន័យ​ខ្លឹម​ទាក់​បានចិត្ត​អ្នកគាំទ្រ​ឲ្យ​បញ្ចេញវាចារ​សរសើរ​ដល់​អ្នក​នាង​ ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​កូនស្រី​ថា ​ពិតជា​ស្រស់​ស្អាត​ខ្លាំង​ក្នុង​ឈុត​ប្រពៃណី​ខ្មែរ ជា​ពិសេស​នោះ​អ្នកគាំទ្រ​ខ្លះ​បាន​លើក​ចំ​ៗ​តែ​ម្តង​អំពី​កូនស្រី​របស់​អ្នក​នាង​ថា «​ស្អាត​ខ្លាំង​ម្លេះ​ក្មួយ​ស្រី​» ខណៈ​​អ្នកគាំទ្រ​ផ្សេង​ទៀត ក៏​បាន​បញ្ចេញមតិ​ថា នាង​តូច​មានមុខមាត់​ស្រស់​ស្អាត​ដូច​អ្នក​ម្តាយ​ផង​ដែរ ។

ប៉ុន្មាន​ថ្ងៃមុន​នេះ​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ក៏​បាន​បញ្ចេញ​នូវ​សារ​ក៏​មាន​ខ្លឹមសារ​មួយ​ក្នុង​ការ​រួម​ចំណែក​ដល់​ការងារ​សិល្បៈ​និង​វប្បធម៌​របស់​ប្រទេស​ជាតិ ដែល​សារ​របស់​អ្នក​នាង​មាន​ខ្លឹមសារ​ទាំងស្រុង​ថា «​ការបណ្តុះ​គំនិត​ស្រលាញ់​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​ប្រពៃណី​ជាតិ​ខ្លួន ក៏​ជា​ទ​ង្វើ​ដែល​បញ្ជាក់​ថា​ បានការ​ពារ​សិល្បៈ​វប្បធម៌​ប្រពៃណី​យ​របស់​ជាតិ​ខ្លួន​រួច​ទៅ​ហើយ » ។

អ្នក​នាង ​ម៉េ​ង កែវ​ពេ​ជ្ជ​តា ដែល​ប្រ​សូត្រ​ក្នុង​ត្រកូល​អ្នកសិល្បៈ​បាន​បន្ត​ថា «​ខ្ញុំ និង​កូន​តូច​ៗ​របស់ខ្ញុំ រួម​ទាំង​ត្រកូល​ម៉េ​ង បាន​ខំ​វេច​ស្ពាយ​សិល្បៈ​វប្បធម៌​ខ្មែរ​ដ៏​ថ្លៃថ្លា ទៅ​ចែកចាយ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​គ្រប់​ច្រកល្ហក​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស​អោយ​គេ​បានឃើញ បាន​ស្គាល់​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត​នូវ​អ្វី​ដែល​ជា​ភាព​ថ្លៃថ្នូរ​របស់​ខ្មែរ ខំ​ឡើង​កូន​ៗ» ។

ប្រាកដ​ណាស់ កូនប្រុស​ស្រី​របស់​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ជាមួយ​អតីត​ស្វាមី​ដែល​ជា​មន្ត្រី​មាន​ឋានៈ​មុខមាត់​ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល គឺ​មានមុខមាត់​ស្រស់​ស្អាត ញញឹម​ស្រស់​និង​គួរ​ឲ្យ​ស្រលាញ់ ។ អ្វី​ដែល​កាន់តែ​ពិសេស​បំផុត​នោះ គឺ​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បណ្ដុះបណ្ដាល កូនប្រុស​ស្រី​ទាំង​ពីរ​ដួង​ឲ្យ​ចេះ​នូវ​ជំនាញ​ខាង​សិល្បៈ​ជា​ច្រើន​និង​ធ្លាប់​បាន​ប្រឡូក​ក្នុង​ការ​សម្តែង​លើ​ឆាក​អន្តរជាតិ​ជាមួយ​អ្នក​នាង​ផង​ដែរ ព្រោះ​ថា​កូនប្រុស​ច្បង​របស់​អ្នក​នាង គឺ​ប្អូនប្រុស ពេ​ជ្ជ រតនៈ មាន​សមត្ថភាព​អាច​លេង​ឧបករណ៍ ទ្រសោ និង​ព្យា​ណូ ចំណែក​ប្អូនស្រី​ពៅ​នាង​តូច ពេ​ជ្ជ​តា សង្វា​ពេជ្រ ក៏​មាន​សមត្ថភាព​ខ្ពស់ អាច​លេង វី​យូ​ឡុ​ង និង ទ្រសោ ហើយ​ក៏​អាច​ច្រៀង​បាន​ពីរោះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ