ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង សុជាតា ទាមទារ​ឲ្យ​ស្ថាប័ន​មួយ​លុប​ចោល​ព័ត៌មាន​ពាក់ព័ន្ធ​ក្រុមហ៊ុន​របស់​នាង​ជា​បន្ទាន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ តារា​សម្តែង​ពេញ​ដោយ​ទេព​កោសល្យ​អ្នក​នាង ស្វែង សុជាតា បាន​ថ្លែងប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា អ្នក​នាង​បាន​ទាមទារ​ឲ្យ​ស្ថាប័ន​មួយ​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ដែល​មិន​ពិត​ និង​មាន​លក្ខណៈ​បំផ្លាញ​ដល់​អាជីវកម្ម​របស់​នាង ​និង​អតីត​ស្វាមី ដែល​បាន​សាង​រួម​គ្នា​អស់​រយៈពេល…

រាជធានី​ភ្នំពេញ​ ៖ តារា​សម្តែង​ពេញ​ដោយ​ទេព​កោសល្យ​អ្នក​នាង ស្វែង សុជាតា បាន​ថ្លែងប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា អ្នក​នាង​បាន​ទាមទារ​ឲ្យ​ស្ថាប័ន​មួយ​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ដែល​មិន​ពិត​ និង​មាន​លក្ខណៈ​បំផ្លាញ​ដល់​អាជីវកម្ម​របស់​នាង ​និង​អតីត​ស្វាមី ដែល​បាន​សាង​រួម​គ្នា​អស់​រយៈពេល ៧ ឆ្នាំ​កន្លង​ទៅ ។

អ្នក​នាង ស្វែង សុជាតា ដែល​ជាតា​រា​ជួរ​មុខ​នៅ​ស្រុក​ខ្មែរ ​និង​បាន​ប្រឡូក​នឹង​ការ​សម្តែង​លក្ខណៈ​អន្តរជាតិ​ឲ្យ​ភាពយន្ត​ហូ​លី​វូ​ដ និង​ផលិតកម្ម​ពី​ក្រៅ​ស្រុក​ជា​ច្រើន​នោះ​បាន​បញ្ជាក់​ថា «​ការ​បង្ហោះ​ព័ត៌មាន​របស់​គាត់ ​គឺ​ធ្វើ​ឡើង​ដោយ​ងងើល​មិន​មាន​ប្រភព​ច្បាស់លាស់ ចេះ​តែ​ផ្សាយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​ក្រុមហ៊ុន​របស់ខ្ញុំ​ដែល​ជា​ក្រុមហ៊ុន​ស្របច្បាប់ បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​» ។ អ្នក​នាង​បន្ត​ថា គិត​ត្រឹម​ម៉ោង ២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី ២៣ វិច្ឆិកា​នេះ ស្ថាប័ន​មួយ​នោះ​បាន​លុប​ចោល​នូវ​ព័ត៌​មាន​ដែល​បាន​ចុះ​ផ្សាយ​ខុស​ពី​ការ​ពិត​នោះ​ហើយ តែ​អ្នក​នាង​នៅ​តែ​ទាមទារ​ឲ្យ​ស្ថាប័ន​មួយ​នេះ​សរសេរ​អត្ថបទ​សុំ​អភ័យទោស​អ្នក​នាង​ជា​សាធារណៈ​​ផង​ដែរ​។

សូម​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី ២៣ វិច្ឆិកា​នេះ អ្នក​នាង ស្វែង សុជាតា បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដោយ​មាន​ខ្លឹមសារ​ថា «Top post ឆាប់​លុប នឹង​សរ​សេរ​អត្ថបទ​សូម​ទោស​ខ្ញុំ​នឹង​អតីត​ស្វា​មី​​ខ្ញុំ​ជា​បន្ទាន់ ព្រោះ​ក្រុមហ៊ុន​ខ្ញុំ ឈរជើង​មក ជិត​៧ ឆ្នាំ​ហើយ ហើយ​ក៏​មាន​ច្បាប់​ពី​ក្រសួងសុខាភិបាល នឹង​ក្រ​សួង​ពាណិជ្ជកម្ម​កម្ពុជា ហើយ​ពួក​ខ្ញុំ ក៏​បាន​បង់ពន្ធ រៀង​រាល់​ខែ ជូន​ក្រ​សួង​​ពាណិជ្ជកម្ម មិន​ដែល​គេចវេស​ទេ »​។

អ្នក​នាង​បាន​បន្ត​ថា «​ជា​ពិសេស អ្នកជំងឺ​ខ្លះ​ដែល​ដុះ​ដុំ​សាច់​ខួរក្បាល​នឹង​ជំងឺ​ផ្សេង​ៗ​ដែល​ជោគ​ជ័យ​ក៏​នៅ​រស់​ដែរ អាច​ជា​សាក្សី​បាន ។ កុំ​ចូល​ចិត្ត​គ្រាន់តែ​លឺ​យក​មក​សរសេរ ធ្វើ​អោយ​ប៉ះ​កិត្តិ​យស របស់​គេ ប្រទេស​មានច្បាប់​ណា​» ។

ជាមួយ​គ្នា​នោះ​ផង​ដែរ តារា​ស្រី​ដែល​ពេញ​ដោយ​ទេព​កោសល្យ​ខ្ពស់​ក្នុង​ការ​សម្តែង​គ្រប់​ប្រភេទ​តួអង្គ​បាន​បន្ត​ថា ​អ្នក​នាង​ក៏ «​សុំ​ផ្តាំ​ទៅ​ប្រភព​អ្នក​សិ​ល្បៈ​ណា​នុង ផង​ថា ​ខ្ញុំ​ពិតជា​អាណិត​អ្នក​ណាស់ ហើយ​ក៏​ប្រហែលជា​សំបូរ​លុយ​ណាស់​ហើយ​​សម្រាប់​បង់​ពី​បទ​បរិហា​កេ​រ្តិ៍​គេ សូម​ទុក​លុយ​សម្រាប់​ធ្វើបុណ្យ ដាក់​ទាន ​ហើយ​អ​ធិ​ដ្ឋា​ន​ក្នុង​ចិត្ត​ទៅថា ​សូម​អោយ​កើត​ជាតិ​ណា​ៗ កុំ​អោយ​ខ្ញុំ​រមាស់មាត់ នឹង​ចូល​ចិត្ត បំផ្លាញ​គេ​ដូច​ជាតិ​នេះ​ទៀត យល់??​?​?​?​? ការ​ចេញ​អត្ថបទ​ដោយ​​ងងើល មិន​ខ្លាច​ផ្លូវច្បាប់​បែប​នេះ ប្រៀប​បីដូច​ជា​អ្នក​មើលងាយ ទៅ​ដល់​ក្រសួង​សុខា​ភិបាល​​ពេក​ហើយ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ