ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ពេក​ហើយ​! កូនសិស្ស​​​ម្នាក់​​​របស់​បង​ប្រុស ស៊ន សៀវ​ម៉ី ទទួល​មរណ​ភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទើបតែ​ចាប់​មានមុខ​នៅ​ក្នុង​វិស័យ​ប្រដាល់​បាន​មួយ​ប្រាវ អ្នកលេង​គុន​ខ្មែរ អេ​លី​ត លី​ម៉ី ដែល​ត្រូវ​បាន​គេ​ស្គា​ស់​ថា គឺជា​កូនសិស្ស​របស់​អតីត​កីឡាករ ស៊ន អេ​លី​ត…

រាជធានី​ភ្នំពេញ ៖ ទើបតែ​ចាប់​មានមុខ​នៅ​ក្នុង​វិស័យ​ប្រដាល់​បាន​មួយ​ប្រាវ អ្នកលេង​គុន​ខ្មែរ អេ​លី​ត លី​ម៉ី ដែល​ត្រូវ​បាន​គេ​ស្គា​ស់​ថា គឺជា​កូនសិស្ស​របស់​អតីត​កីឡាករ ស៊ន អេ​លី​ត ដែល​ជា​បង​បង្កើត​របស់​កីឡាការិនី ស៊ន សៀវ​ម៉ី ស្រាប់តែ​មាន​ដំណឹង​ទទួលមរណភាព​ទាំង​វ័យក្មេង​។ ដំណឹង​​មរណភាព​របស់​លោក​បាន​ធ្វើ​ឱ្យ​លោក ស៊ន អេ​លី​ត ក្ដុកក្ដួល​ចិត្ត​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​លោក​ស្ទើរតែ​មិន​ជឿ​ថា ត្រឹមតែ​ហេតុការណ៍​មួយ​សោះ តែ​បាន​ផ្តាច់ជីវិត​កូនសិស្ស​របស់​លោក​ទាំង​វ័យក្មេង​បែប​នេះ​។

យោង​តាម​ការ​បង្ហោះ​របស់​លោក ស៊ន អេ​លី​ត ដែល​ជា​គ្រូបង្វឹក បាន​ប្រកាស​ថា កូនសិស្ស​របស់​លោក​បាន​ទទួលមរណភាព​ក្នុង​វ័យ​១៨​ឆ្នាំ កាលពី​យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែ​ត ដែល​ហេតុការណ៍​នេះ គឺ​បន្ទាប់​ពី​កូនសិស្ស​របស់​លោក​រអិល​ជើង​ធ្លាក់​ពី​ជណ្តើរ បណ្ដាល​ឱ្យ​បោក​ក្បាល​តែ​ម្តង​។ ហើយ​រហូត​មក​ទល់​ពេល​នេះ សព​របស់​កីឡាករ អេ​លី​ត លី​ម៉ី ទើបតែ​បាន​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ប៉ុណ្ណោះ ស្ថិត​នៅ​ក្នុងភូមិ​ក្របៅ​ទី​១ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ហើយ​ក៏​មាន​កីឡាករ​ក្នុង​ក្លិប​មិន​តិច​នោះ​ទេ បាន​បង្ហាញ​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​។

លោក ស៊ន អេ​លី​ត ដែល​ជា​គ្រូបង្វឹក និង​ជា​ប្រធាន​ក្លិប​បាន​បង្ហាញ​អារម្មណ៍​ស្ទើរតែ​និយាយ​មិន​ចេញ​នៅ​ពេល​រំលឹក​ពី​មូលហេតុ​នៃ​ការ​បាត់បង់​ជីវិត​របស់ អេ​លី​ត លី​ម៉ី ដែល​ទើប​មាន​វ័យ​១៨​ឆ្នាំ​។ លោក ស៊ន អេ​លី​ត បាន​បញ្ជាក់​ថា មក​ទល់​នឹង​ពិធី​បុណ្យសព​ទើបតែ​បាន​បញ្ចប់​នេះ លោក​មិន​ទាន់​អាច​កំណត់​មូលហេតុ​ជាក់លាក់​នៃ​ការ​បាត់បង់​ជីវិត​របស់​កីឡាករ​រូប​នេះ​បាន​នៅឡើយ​ទេ ដោយ​លោក​បញ្ជាក់​មិន​អស់ចិត្ត សម្រាប់​មូលហេតុ​ដែល​លោក​ដាក់​ការ​សង្ស័យ​មាន​២ គឺ​បាត់បង់​ជីវិត​ដោយសារ​ត្រូវ​ខ្សែភ្លើង​ឆក់ ហើយ​បណ្ដាល​ឱ្យ​ធ្លាក់​ពីលើ​ជណ្តើរ​ច្រើន​ជាង​។

បើ​តាម​ដកស្រង់​សម្ដី​ពី​គ្រូបង្វឹក​រូប​នេះ បាន​រៀបរាប់​ពី​ដើមចម​ដែល​នាំ​ឲ្យ​កើតហេតុ​ខាងលើ​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្លិប​មាន​គំរោង​រៀបចំ​កម្មវិធី​ជប់លៀង​មួយ ដើម្បី​អបអរ​ដល់​កីឡាករ​ដែល​ទទួល​បាន​ជ័យ​លា​ភី​។ ពេល​នោះ លោក អេ​លី​ត ក៏​បាន​ប្រាប់​កូនសិស្ស​ពី​គំរោង​​មួយ​នេះ​។

លោក​បន្ត​ថា ក្រោយមក លោក​ក៏​បាន​ចេញ​ទៅ​ក្រៅ ហើយ​កូនសិស្ស​ក៏​នាំ​បាន​នាំ​គ្នា​បោស​សម្អាត និង​រៀបចំ​អំ​ពូ​ល​ភ្លើង​នៅ​ផ្នែក​ខាងក្រោយ​នៃ​ក្លិប​។ នៅ​ក្នុង​ការ​រៀបចំ​អំ​ពូ​ល​ភ្លើង​នោះ​ដែរ ជន​រង​គ្រោះ​ខាងលើ​បាន​ឡើងជណ្តើរ​ដើម្បី​លើក​អំ​ពូ​ល​ឲ្យ​ខ្ពស់​ជាង​មុន ប៉ុន្តែ​ត្រូវ​បាន​ធ្លាក់​ចុះ​ធ្វើ​ឱ្យ​រង​របួស​ក្បាល​ផ្នែក​ខាងក្រោយ​យ៉ាងដំណំ​។ បន្ទាប់​មក​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​កាល់​ម៉ែ​ត តែ​ជា​អកុសល​គ្រូពេទ្យ​នៅ​ទីនោះ​អះអាង​ថា ឈាម​បាន​ចូល​កក​ក្នុង​ខួរក្បាល លី​ម៉ី បាត់​ទៅ​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​បាត់បង់​ជីវិត​នៅ​ទីនោះ​តែ​ម្តង​។

លោក​បន្ត​ថា ទំហំ​នៃ​ការ​បោក​ក្បាល​ទំនង​មិន​គួរ​ឱ្យ​កូនសិស្ស​របស់​លោក​ឈាន​ដល់​មរណភាព​នោះ​ទេ ទើប​លោក​សង្ស័យ​ថា កូនសិស្ស​ត្រូវ​ឆក់​ខ្សែភ្លើង​ច្រើន​ជាង​។

យ៉ាងណាមិញ លោក​បន្ត​ថា អ្វី​ៗ​គឺ​បាន​បញ្ចប់​ទៅ​ហើយ ហើយ​កូនសិស្ស​របស់​លោក​ក៏​មិន​អាច​វិល​ត្រលប់​មក​វិញ​ដែរ តែ​សម្រាប់​លោក​ពិតជា​សោកស្ដាយ និង​ថា​គឺជា​វិប្បដិសារី​ដ៏​ធំ​បំផុត ដែល​កូនសិស្ស​របស់​លោក​ពោរពេញ​ដោយ​ការ​តស៊ូ និង​មាន​ឆន្ទៈ​នៅ​ក្នុង​វិស័យ​កីឡា​របស់​លោក បែរ​ជា​បាន​ជួប​ប្រទះ​រឿង​បែប​នេះ​។

ជាមួយ​គ្នា​នោះ លោក​ក៏​បាន​ទទូច​ឱ្យ​កីឡាករ​ផ្សេ​ៗ​ង​ទៀត បង្កើន​ការ​យកចិត្ត​ទុក​ក្នុង​ការ​ថែរក្សា​សុខភាព​ផង​ដែរ ដែល​មរណភាព​នេះ លោក​ចាត់​ទុក​ថា គឺជា​បទ​ពិសោធន៍​ដ៏​អាក្រក់ សម្រាប់​កីឡាករ​ទាំងអស់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ