ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​អាក្រក់​ផ្ទួន​ៗ​ធ្លាក់​លើ Barca មុន​ប្រកួត Champions League

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ក្រុម Barcelona ទទួល​បាន​ដំណឹង​អាក្រក់​ បន្ទាប់​ពី​ខ្សែការពារ Gerard Pique នឹង​ត្រូវ​អវត្តមាន​ក្នុង​រយៈពេល​ចន្លោះ​ពី ៣…

អេ​ស្ប៉ា​ញ ៖ ក្រុម Barcelona ទទួល​បាន​ដំណឹង​អាក្រក់​ បន្ទាប់​ពី​ខ្សែការពារ Gerard Pique នឹង​ត្រូវ​អវត្តមាន​ក្នុង​រយៈពេល​ចន្លោះ​ពី ៣ ទៅ ៥​ខែ ដោយសារ​តែ​បញ្ហា​របួស​ជង្គង់ ​។

ខ្សែការពារ​អេ​ស្ប៉ា​ញ​វ័យ ៣៣​ឆ្នាំ​រូប​នេះ បាន​រង​របួស​ជង្គង់​ខាងស្តាំ​ធ្ងន់ធ្ងរ អំឡុង​ពេល​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​១០ នៅ​ក្រប​ខណ្ឌ La Liga គ្រា​ដែល​ក្រុម Barcelona ចាញ់​ក្រុម​ម្ចាស់ផ្ទះ Atletico Madrid ដោយ​លទ្ធផល ១-០ កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា កន្លង​ទៅ​។

ដំណឹង​អាក្រក់​ផ្សេង​មួយទៀត សម្រាប់​ក្រុម​យក្ស​កា​តា​ឡាន់​មួយ​នេះ គឺ ខ្សែបម្រើ​ការពារ Sergi Roberto ក៏​នឹង​ត្រូវ​អវត្តមាន​ពី​ទីលាន​រយៈពេល ២​ខែ​ផង​ដែរ ដោយសារ​តែ​បញ្ហា​របួស​រហែក​សាច់ដុំ​ភ្លៅ​។

គូសបញ្ជាក់​ថា ការ​ចាញ់​ក្រុម Atletico Madrid កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា កន្លង​ទៅ គឺជា​ការ​បរាជ័យ​លើក​ទី ៣ របស់​ក្រុម Barcelona ក្នុង​ចំណោម​ការ​ប្រកួត La Liga ទាំង​៨​ប្រកួត​កន្លង​មក​​។ ហើយ​បច្ចុប្បន្នពួកគេ​កំពុង​ឈរ​នៅ​ចំណាត់់ថ្នាក់​លេខ​១២ មាន ១១​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Real Sociedad ចំនួន ១២​ពិន្ទុ​។

Barcelona នឹង​ត្រូវ​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ​អ៊ុយ​ក្រែ​ន Dynamo Kyiv នៅការ​ប្រកួត​វគ្គជម្រុះ​ក្នុង​ពូ​ល G ពានរង្វាន់ Champions League ដែល​នឹងត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៤ វិច្ឆិកា ឆាប់​ៗ​ខាង​មុខ​នេះ​៕ (​ដកស្រង់​ចេញពី BBC)