ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃទី​​២៣នេះ ​មិន​មានអ្នក​ឆ្លង​កូ​វី​ដ​ ហើយ​ក៏​មិន​មាន​អ្នក​​ជា​សះស្បើយដែរ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​២៣ ខែ​​វិច្ឆិកា​ ឆ្នាំ​២០២០​នេះ​ មិនមែន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ​និង​គ្មាន​អ្នក​​ព្យាបាល​ជា​សះស្បើយ​នោះ​ទេ​។ នេះ​បើ​តាម​ក្រសួងសុខាភិបាល​ បាន​ឲ្យ​បាន​ជ្រាប​ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ប្រទេសថា…

រាជធានី​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​២៣ ខែ​​វិច្ឆិកា​ ឆ្នាំ​២០២០​នេះ​ មិនមែន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ​និង​គ្មាន​អ្នក​​ព្យាបាល​ជា​សះស្បើយ​នោះ​ទេ​។

នេះ​បើ​តាម​ក្រសួងសុខាភិបាល​ បាន​ឲ្យ​បាន​ជ្រាប​ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ប្រទេសថា គិត​ត្រឹម​ម៉ោង ៧:០០​ព្រឹក ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​ មាន​ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ទូ​ទាំង​ប្រទេស ​ចំនួន ២៩៥​នាក់ ស្មើនឹង ៩៦,៤១% ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វី​ដ​-១៩​ទាំងអស់ នៅ​ក្នុង​ចំនួន​នេះ មាន​ស្រី ៦០​នាក់ និង​បុរស ២៣៥​នាក់​)​។

អ្នកមាន​វីរុស​កូ​វី​ដ​-១៩ មាន​ចំនួន​សរុប ៣០៦​នាក់ (​ស្ត្រី ៦២​នាក់ និង​បុរស ២៤៤​នាក់​) អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ -​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន ០៨​នាក់ (​ស្ត្រី ០១​នាក់ និង​បុរស ០៧​នាក់​) និង អ្នក​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ចំនួន ៣​នាក់ (​ស្រី ០១​នាក់ ​និង​បុរស ០២​នាក់​)​។

ក្រសួង​បាន​បញ្ជាក់​ថា ​មិន​មាន​ករណី​វិជ្ជមាន​វីរុស​កូ​រី​ដ​-១៩​ថ្មី នៅ​ថ្ងៃ​ទី ២២ ខែវិច្ឆិកា និង មិន​មាន​អ្នកជា​សះស្បើយ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី -​បុគ្គលិក​សុខាភិបាល និង​ក្រុម​គ្រូពេទ្យ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់​ជាតិ ​និង​ថ្នាក់​ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក វិទ្យាស្ថាន ប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធា​រណៈ និង​មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បាន​ល្អ​​ប្រសើរ​​បំផុត ក្នុង​ការ​ជួយ​ពិនិត្យ​សុខភាព និង​ស្រាវជ្រាវរ​កករ​ណ៍​កូ​វី​ដ​-១៩ ព្រម ទាំង​អ្នក​ប៉ះពាល់​ទាំងអស់​កន្លង​មក រួម​ទាំង​ការ​ដាក់​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការ​ចម្លង វីរុស​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ