ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទំនិញ​១​គ្រឿង​បើកបរ​បញ្ច្រាសទិស បុក​រថយន្ត​ទំនើប​១​គ្រឿង​បណ្តាល​ឱ្យ​របួស​៥​នាក់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​បើក​បញ្ច្រាសទិស​បាន​ទៅ​បុក​នឹង​រថយន្ត​ទំនើប បណ្តាល​ឱ្យ​របួសធ្ងន់​ស្រាល​៥​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង ចាប់​បាន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០…

ខេត្តសៀមរាប ៖ រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​បើក​បញ្ច្រាសទិស​បាន​ទៅ​បុក​នឹង​រថយន្ត​ទំនើប បណ្តាល​ឱ្យ​របួសធ្ងន់​ស្រាល​៥​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង ចាប់​បាន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ ចន្លោះ​គីឡូ​លេខ​២៩៤-២៩៥ ភូមិ​ស្វាយ​ជ័យ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​។

បើ​តាម​ប្រសាសន៍​របស់​លោក​វរសេនីយ៍ឯក លឹ​ម សម្បត្តិ អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​រថយន្ត បើកបរ​បញ្ច្រាសទិស​គ្នា ក្នុង​នោះ​រថយន្ត​មួយ​គ្រឿង​ម៉ាក HYUNDAI ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ស្វាយ​រៀង ៣A-០៩៥៨ សណ្តោង​រ៉ឺ​ម៉ក​ពាក់​ស្លាក​លេខ ភ្នំពេញ ៤A-៣៨៣៦ បើកបរ​ដោយ​ឈ្មោះ ម៉េ​ង សុខ​ឃ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ហូរ ឃុំ​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល បើកបរ ទិស​ដៅ​ពី​កើត​ទៅ​លិច បាន​បុក​នឹង​រថយន្ត​ម៉ាក FORTUNER ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប ២B-៤២៩៩ បើកបរ​ដោយ​ឈ្មោះ លុយ ស៊ី​និ​ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ​ក្រុង​សៀមរាប (​របួសធ្ងន់​) និង​របួស​អ្នក​រួម​ដំណើរ​នៅ​ក្នុង​រថយន្ត ចំនួន​៤​នាក់ រួម​មាន​៖

១-​ឈ្មោះ ស៊ិ​ន ហុ​ក​លី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប (​របួសស្រាល​)​។ ២-​ឈ្មោះ វី វិ​ន ភេទ​ស្រី អាយុ​៣២​ឆ្នាំ ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប វេលា​ម៉ោង​៨ និង​៣០​នាទី (​របួសស្រាល​)​។ ៣ -​ឈ្មោះ លី សៀវ​មី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប (​របួសស្រាល​)​។ ៤-​ឈ្មោះ សុខ ជា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ភូមិ​ស្ពាន​ជ្រាវ សង្កាត់​សៀមរាប ក្រុង​សៀមរាប (​របួសស្រាល​)​។ ក្រោយ​ពេល​កើតហេតុ​រួច​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ រថយន្ត (FORTUNER) បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​ឯកជន​។

ចំណែក​រថយន្ត ខូចខាត​ទាំង​សងខាង​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​។ មូលហេតុ​បង្ក​ឡើង​ដោយ​រថយន្ត​ធំ បើកបរ​មាន​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។ ក្រោយ​ពេល​កើតហេតុ អ្នក​បើករថយន្ត​បង្ក ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង កសាង​សំណុំរឿង បញ្ជូន​ទៅ​ដោះស្រាយ​តាម​ផ្លូវច្បាប់ នៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ