ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សសាលា​ថៃ​នាំ​គ្នា​ធ្វើ​បាតុកម្ម​លើក​ទី​៣ ​ក្នុង​ស​ប្ដា​ហ៍​តែ​មួយ

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ បណ្ដា​សិស្សសាលា​មធ្យម​សិក្សា​ថៃ បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ថ្មី​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា ក្នុង​ទីក្រុង​បា​កក​ដើម្បី​ទាមទារ ឲ្យ​មាន​ការ​កែទម្រង់​ផ្នែក​អប់រំ​និង​នយោបាយ ដែល​នោះ​ជា​ការ​ផ្គើន​ចំពោះ​ការ​គំរាមកំហែង​របស់រ​ដ្ឋា​ភិ​បាល​ឲ្យ​តុលាការ​ចាត់ការ​ប្រឆាំង​ចលនា​តវ៉ា​កម្រិត​ខ្ពស់​ក្នុង​ប្រទេស ។ បាតុកម្ម​នោះ​ធ្វើ​ឡើង​តាម​ការ​អំពាវនាវ​របស់ក្រុម​មួយ​ដែល​ហៅ​ថា…

ប្រទេស​ថៃ ៖ បណ្ដា​សិស្សសាលា​មធ្យម​សិក្សា​ថៃ បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ថ្មី​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា ក្នុង​ទីក្រុង​បា​កក​ដើម្បី​ទាមទារ ឲ្យ​មាន​ការ​កែទម្រង់​ផ្នែក​អប់រំ​និង​នយោបាយ ដែល​នោះ​ជា​ការ​ផ្គើន​ចំពោះ​ការ​គំរាមកំហែង​របស់រ​ដ្ឋា​ភិ​បាល​ឲ្យ​តុលាការ​ចាត់ការ​ប្រឆាំង​ចលនា​តវ៉ា​កម្រិត​ខ្ពស់​ក្នុង​ប្រទេស ។

បាតុកម្ម​នោះ​ធ្វើ​ឡើង​តាម​ការ​អំពាវនាវ​របស់ក្រុម​មួយ​ដែល​ហៅ​ថា ក្រុម​សិស្ស​អាក្រក់​ដែល​ចង់​ចំអក​ប្រឆាំង​នឹង​បណ្ដា​បែបបទ​អប់រំ និង​អាជ្ញាធរ​ប្រពៃណី​របស់​សាលា ។ ក្នុង​បាតុកម្ម​នោះ​ពួក
សិស្សសាលា បាន​នាំ​គ្នា​កាន់​ចានឆ្នាំង​ពិសេស​មាន​ពួក​អ្នក​ស្លៀកពាក់​ជា​ដាយ​ណូ​ស៊័​រ និង​មាន​អ្នក​លើក​បាល់​ឡុ​ង​ដែល​ច្រក​ពេញ​ដោយ​ថ្ម​អាចម៍ផ្កាយ ។

ពួក​គេ​ចង់​បង្ហាញ​ថា អាចម៍ផ្កាយ​មួយ ពេល​ធ្លាក់​មក​លើ​ផែនដី​នាំ​ឲ្យ​មានការ​បាត់បង់​វិនាស​សូន្យ​បណ្ដា​សត្វ​ដាយ​ណូ​ស័​រ ។ ចលនានោះ ហាក់ដូចជា ចាក់ គ្នា​ជាមួយ​ចលនា​ស្និទ្ធ​ប្រជាធិ​ប​តេ​យ្យ​របស់​ប្រទេស ។ ទោះបី​ទិស​ដៅ​ដំបូងរបស់​ក្រុម​ពួក​សិស្ស​អាក្រក់ រួម​មានការ​ទាមទារឲ្យ​លុប​ចោល​បណ្ដា​បែបបទ ចាស់​គ​ម្រិ​ល​គេ​លែង​ប្រើ​ដូច​ជា​ឯកសណ្ឋាន​សិស្ស​ជាដើម និង​ទាម​ទារ​ឲ្យ​កែទម្រង់​បណ្ដា​កម្មវិធី​សិក្សា ។ បាតុកម្ម​នោះ​ពេល​នេះ​ហាក់​ងាក​មក​គាំទ្រ​ដែរ ចំពោះ​ចលនា​ទាមទារ​លទ្ធិប្រជាធិបតេយ្យ ដែល​ស្វែងរក​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​នយោបាយ​របស់​ប្រទេស ។

បាតុកម្ម​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា រៀបចំ​ធ្វើ​ក្នុងតំបន់​ពាណិជ្ជកម្ម​មួយ ដែល​មមាញឹក​នៃ​ក្រុង​បាង
កក មាន​មនុស្ស​ចូលរួម​ប្រមាណ​យ៉ាងតិច​១​.​០០០​នាក់ ក្នុង​នោះ​ច្រើន​នាក់​មិនមែន​សិស្ស​សាលា​មធ្យមសិក្សា តែ​មាន​និស្សិត​ច្រើន​នាក់ ។ និស្សិត​ម្នាក់​អាយុ​២១​ឆ្នាំ​និយាយ​ប្រាប់​អ្នកកាសែត​ថា វា​សម​ស្រប​ដែល​ពួក​បាតុករ​ពិភាក្សា​បណ្ដា​បញ្ហា​ហួស​ពី​ការ​អប់រំ ។

បាតុកម្ម​នោះ​ធ្វើ​ឡើង​នា​ចុង​ស​ប្ដា​ហ៍ ជាមួយ​បាតុកម្ម​២​ដែល​រៀបចំ​ធ្វើ​ដោយ ពួក​សកម្មជន​នៃ​ចលនា​ស្និទ្ធ​ប្រជាធិបតេយ្យ ។

ចំពោះ​បាតុកម្ម​ស្និទ្ធ​ប្រជាធិបតេយ្យ​ដែល​ទាមទារ​ឲ្យ​នាយក​រដ្ឋមន្ត្រី​លោក​ប្រា​យុទ្ធ ចាន់អូ​ចា លា​លែង​ចេញពី​តំណែង​ឲ្យ​មានការ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ និង​កាត់​បន្ថយអំណាច​របស់​ព្រះមហា​ក្សត្រ លោក​ប្រា​យុទ្ធ​មាន​ប្រតិកម្ម​តប​ថា ពួក​បា​តុ​ករ​ហាក់ដូចជា​ទៅ​កាន់តែ​ឆ្ងាយ ហើយ​ពេល​នេះ​ពួក​គេ​ទទួល​ការ​ចោទប្រកាន់​ពី​បណ្ដា​សកម្មភាព​ខុសច្បាប់ ។ លោក​នៅ​បាន​ព្រមាន​ពី​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ការ​ប្រមាថ​ព្រះមហាក្សត្រ​ផង​ដែរ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ news-24.fr

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ