ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាត្រី​សប្បុរសធម៌​ស្វែងរក​ថវិកា​ពី​សប្បុរសជន​ដើម្បី​ចិញ្ចឹម​កុមារ​កំព្រា

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អង្គការ​ដើម្បី​ភាពញញឹម​នៃ​កុមារ​បាន​រៀបចំ​រាត្រី​សប្បុរសធម៌នៅ​មជ្ឈមណ្ឌល​ របស់​អង្គការ​កាលពី​ថ្ងៃ​ទី​៩ និង​ទី​១០ មេ​សា ដោយ​លក់​សំបុត្រ​ឱ្យ ទស្សនិកជន​ចូល​ទស្សនា​ដើម្បី​រក​មូលនិធិ​ជួយទ្រទ្រង់​ដល់​ការ​ចិញ្ចឹម​កុមារ ​នៅ​ក្នុង​មណ្ឌល​។

រាជធានី​ភ្នំពេញ ៖ អង្គការ​ដើម្បី​ភាពញញឹម​នៃ​កុមារ​បាន​រៀបចំ​រាត្រី​សប្បុរសធម៌នៅ​មជ្ឈមណ្ឌល​របស់​អង្គការ​កាលពី​ថ្ងៃ​ទី​៩ និង​ទី​១០ មេ​សា ដោយ​លក់​សំបុត្រ​ឱ្យ ទស្សនិកជន​ចូល​ទស្សនា​ដើម្បី​រក​មូលនិធិ​ជួយទ្រទ្រង់​ដល់​ការ​ចិញ្ចឹម​កុមារ​នៅ​ក្នុង​មណ្ឌល​។

អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ដែល​បាន​បង្កើតតាំងពី​ឆ្នាំ​១៩៩៦​មក ក្នុង​គោលបំណង​ដើម្បីជួយ​ដល់​កុមារ យុវជន និង​គ្រួសារ​ក្រីក្រ​នៅតំបន់​ចាក់សំរាម​ស្ទឹង​មាន​ជ័យ ដោយ​ផ្ដោតសំខាន់​ទៅ​លើ​ការ​អប់រំ​ចំណេះដឹង​ទូទៅ និងការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ។ បច្ចុប្បន្ន​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ផ្ដល់​ជំនាញ​វិជ្ជាជីវៈ​រហូត​ដល់​១៩​ជំនាញ​នៅ​ក្នុង​សាលា​ទាំងប្រាំបី​នៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ទ្រទ្រង់​អាហារូបករណ៍​ដល់​យុវ​និស្សិត
មួយ​ចំនួន​ដែល​បន្ដ​ថ្នាក់ឧត្ដម​សិក្សា​តាមបណ្ដា​សាកលវិទ្យាល័យ​រដ្ឋ​។

ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​យុវជន​ថ្មី​ចំនួន​២៧៤នាក់ ត្រូវ​បាន​ទទួល​ចូល​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ ជា​សរុប​អង្គការ​ដើម្បីភាព​ញញឹម​នៃ​កុមារ​មាន​យុវជន​១.៤៧៤ នាក់ ស្ថិត​ក្នុង​បន្ទុក​ប្រចាំ​ថ្ងៃ​នៃ​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ។ ដើម្បី​ដោះស្រាយ​បញ្ហា ដែល​ត្រូវ​ប្រឈម​មុខ​នេះរាត្រី​សប្បុរសធម៌ នឹង​ត្រូវ​រៀបចំ​ដើម្បី​ស្វែងរក​ថវិកា​ពី​សំណាក់ មហាជន សហគ្រាស និង​ភ្នាក់ងារ​អភិវឌ្ឍន៍នានា ។ ក្រោម​ស្មារតី​“​ទាំងអស់​គ្នា​…​យើងអាច​ធ្វើ​បាន​…”​លោក​អ្នក​អាច​ចូលរួម​ក្នុងកម្មវិធី​មនុស្សធម៌​ដែល​មាន​តែ​មួយ​គត់​នេះតាម​រយៈ​ការ​ទិញ​សំបុត្រ​តំលៃ​២​ដុល្លារ ជួយផ្សព្វផ្សាយ​ព័ត៌មាន​បន្ដលក់​សំបុត្រ​ក្នុង​ក្រុមហ៊ុន គ្រួសារ ឬ​មិត្ដភក្ដិ​របស់​លោក​អ្នក និងផ្ដល់​អំណោយ​សប្បុរសធម៌​មក​ដល់​អង្គការយើងខ្ញុំ ។

រាត្រី​សប្បុរសធម៌​ពោរពេញ​ទៅ​ដោយកម្មវិធី​សប្បាយ​ៗ​ជក់ចិត្ដ​ដិតអារម្មណ៍ មានដូច​ជា​តារាចំរៀង​ផលិតកម្ម ROCK ការប្រគំ​តន្ដ្រី​ខ្មែរ​-​បរទេស របាំ​ប្រពៃណី​ខ្មែរ ការ បង្ហាញ​ម៉ូ​ដ សៀ​ក​រហស្សកម្ម ការ​ចាប់​រង្វាន់អនុស្សាវរីយ៍ ល្បែង​កំសាន្ដ​សំរាប់​កុមារ ស្ដង់អាហារ ។ សូម​បញ្ជាក់​ថា រាត្រី​សប្បុរសធម៌នេះ​ប្រព្រឹត្ដ​ឡើង​ដោយ​មាន​សហប្រតិបត្ដិការជាមួយ​ក្រុមហ៊ុន NOKIA និង​ដោយ​មានការឧបត្ថម្ភ​ពី​ធនាគារ ANZ Royal ក្រុមហ៊ុន ប្រេងឥន្ធនៈ TOTAL សេវា​ផ្ញើ​ប្រាក់ Wing សាលារៀន Norhtline  ក្រុមហ៊ុន​ទេសចរណ៍ Asian Trial គ្រឹះស្ថាន​មីក្រូហិរញវត្ថុ SAMIC  គ្រឹះស្ថាន​មីក្រូហិរញវត្ថុ AMRIT បណ្ដា​ក្រុមហ៊ុន​នានា និង​សប្បុរ​ជន​ផ្សេង​ៗ ទៀត ៕