ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​បង​ៗ​ណា​ដណ្តើម​គ្នា​ជួយ​គាត់​ទេ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​បេ​ញ ៖ ឃើញ​ហើយ​ពិតជា​គួរ​ឱ្យ​សង្វេគ​ណាស់ បុរស​ពិការ​ដៃ​ទាំង​សង​ម្នាក់ បាន​ធ្វើ​ការ​ប្រកាស​រកក្តី​អាណិតអាសូរ​ពី​សំណាក់​សប្បុរសជន ដើម្បី​ធ្វើការ​សង្គ្រោះ​ប្រពន្ធ​របស់​គាត់​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ ។ បុរស​ខាងលើ​នេះ​មានឈ្មោះ ធី​ម ប៉ោ​លី…

រាជធានី​ភ្នំ​បេ​ញ ៖ ឃើញ​ហើយ​ពិតជា​គួរ​ឱ្យ​សង្វេគ​ណាស់ បុរស​ពិការ​ដៃ​ទាំង​សង​ម្នាក់ បាន​ធ្វើ​ការ​ប្រកាស​រកក្តី​អាណិតអាសូរ​ពី​សំណាក់​សប្បុរសជន ដើម្បី​ធ្វើការ​សង្គ្រោះ​ប្រពន្ធ​របស់​គាត់​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ ។

បុរស​ខាងលើ​នេះ​មានឈ្មោះ ធី​ម ប៉ោ​លី ដែល​ជា​ជន​ពិការ​ដៃ​ទាំង​សងខាង ហើយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ លោក​បាន​ធ្វើការ​អំពាវនាវ​តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ដែល​មាន​ឈ្មោះ​​ថា​ Por Ly ក្នុង​គោលបំណង​ស្វែង​ក្តី​អាណិតអាសូរ​ពី​សំណាក់​សប្បុរ​ជន ដើម្បី​ធ្វើការ​ព្យា​បាល​ប្រពន្ធ​របស់​គាត់​ដែល​កំពុង​តែ​មាន​ជំងឺ ហើយ​ត្រូវការ​វះកាត់​ឆ្អឹងច្រមុះ​ជា​បន្ទាន់ ។

ដោយឡែក​ប្អូនប្រុស តាំង គឹ​ម​ឡេ​ង ដែល​គេ​គ្រប់​គ្នា​ស្គាល់​តាម​រយៈ​ការងារ​មនុស្សធម៌​ក្នុង​សង្គម ក៏​បាន​បង្ហោះ​សារ​ចាក់​ដោត​មួយ​ដោយ​សរសេរ​ថា «​មាន​បង​ៗ​ណា​ដណ្តើម​គ្នា​ជួយ​គាត់​បាន​ទេ គាត់​ពិការ​ដៃ​ទាំង​សងខាង ជា​ពិសេស​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន​ចង់​ព្យាបាល​ឱ្យ​ឆាប់​ជា​សះ​ស្បើយ តែ​លទ្ធភាព​ពុំ​មាន​គ្រប់គ្រាន់​» ។

នៅ​ក្នុងថ្ងៃនេះ​ផង​ដែរ គឺ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា​នេះ មាន​បងប្អូន​អ្នក​ម៉ូតូឌុប និង​ម៉ូតូ​កង់​បី​នៅ​មុខ​មន្ទីរ​ពេទ្យ​ព្រះ​អង្គឌួង ក៏​ដូច​ជា​ក្រុម​គ្រូពេទ្យ​នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​ជា​ច្រើន​នាក់ បាន​ធ្វើការ​រ៉ៃ​លុយ​គ្នា​ដើម្បី​ជួយ​សម្រាល​ថ្លៃ​ការ​ចំណាយ​របស់​បុរស​ពិការ​នេះ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ