ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រឹស្តី​ពុទ្ធសាសនា​ជា​ឃ្លាំង​នៃ​ក្បួនច្បាប់​ប្រចាំ​លោក

3 ឆ្នាំ មុន

ទ្រឹស្តី​ពុទ្ធសាសនា​ជា​ទ្រឹស្ដី​ប្រកបដោយ​នីតិសាស្ដ្រ ជា​ឃ្លាំង​នៃ​ក្បួនច្បាប់​ប្រចាំ​ពិភពលោក មាន​មាត្រា​ចែង​ពី​បទបញ្ញត្តិ និង​អនុញ្ញាត​ប្រកបដោយ​ហេតុផល ត្រឹមត្រូវ​ឥត​ខ្ចោះ​សម្រា​ប់​សត្វលោក​ប្រតិបត្តិ​តាម បាន​សុខ​ចម្រើន​ក្នុង​លោក​នេះ និង​លោក​ខា​មុខ ។ ឯ​ច្បាប់​យុត្តិធម៌​របស់​រដ្ឋ​ទាំងឡាយ​ក្នុង​លោក​សុទ្ធតែ​បាន​បង្កើត​ឡើង​តាម​លំនាំ​ព្រះធម៌​នេះឯង​, បើ​បង្កើត​ឲ្យ​ខុស​ពី​លំនាំ​ព្រះធម៌​នេះ​ហើយ…

ទ្រឹស្តី​ពុទ្ធសាសនា​ជា​ទ្រឹស្ដី​ប្រកបដោយ​នីតិសាស្ដ្រ ជា​ឃ្លាំង​នៃ​ក្បួនច្បាប់​ប្រចាំ​ពិភពលោក មាន​មាត្រា​ចែង​ពី​បទបញ្ញត្តិ និង​អនុញ្ញាត​ប្រកបដោយ​ហេតុផល ត្រឹមត្រូវ​ឥត​ខ្ចោះ​សម្រា​ប់​សត្វលោក​ប្រតិបត្តិ​តាម បាន​សុខ​ចម្រើន​ក្នុង​លោក​នេះ និង​លោក​ខា​មុខ ។

ឯ​ច្បាប់​យុត្តិធម៌​របស់​រដ្ឋ​ទាំងឡាយ​ក្នុង​លោក​សុទ្ធតែ​បាន​បង្កើត​ឡើង​តាម​លំនាំ​ព្រះធម៌​នេះឯង​, បើ​បង្កើត​ឲ្យ​ខុស​ពី​លំនាំ​ព្រះធម៌​នេះ​ហើយ ឈ្មោះ​ថា​ជា​ច្បាប់​យុត្តិធម៌​មិន​បាន​ឡើយ ។

ចំណែក​ការ​វិនិច្ឆ័យ​រក​យុត្តិធម៌ និង​អយុត្តិធម៌​របស់​លោក​ទាំងឡាយ​ក៏​សុទ្ធតែ​យក​លំនាំ​តាម​ព្រះធម៌​នេះឯង​, បើ​មិន​យក​តាម​លំនាំ​ព្រះធម៌​នេះ​ទេ​, ការ​វិនិច្ឆ័យ​រក​យុត្តិធម៌ និង​អយុត្តិធម៌​នោះ​ក៏​រក​មិនឃើញ​ដែរ ។

មើលឃើញ​ពី​លក្ខណៈ​ពិត​នៃ​ព្រះពុទ្ធ​សាសនា​នេះ​ហើយ ទើប​អ្នកប្រាជ្ញ​ទាំងឡាយ​ពោល​ថា ពុទ្ធសាសនា​ជា​សាសនា​ហេតុផល មិនមែន​ជឿ​ទៅ​លើ​អាទិទេព​ឬ​ការ​បន់ស្រន់​អ្វី​ឡើយ ។ បើ​ចង់បាន​អ្វី​ត្រូវ​សាង​របស់​នោះ​ដោយ​ខ្លួនឯង អ្នក​ណា​ធ្វើ​អ្នក​នោះ​ទទួល ព្រះពុទ្ធ​ជា​សាស្តា​ដ៏​កំពូល​លើ​លោក ដែល​បង្ហាត់បង្រៀន​យើង​ឲ្យ​ដឺ​ង​ខុស​ត្រូវ​គ្រប់បែបគ្រប់យ៉ាង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ